Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 107:33 - ព្រះគម្ពីរខ្មែរសាកល

33 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទន្លេ​ទៅជា​ទីរហោស្ថាន ហើយ​ធ្វើឲ្យ​ប្រភពទឹក​ទៅជា​ដីហួតហែង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទន្លេ​ត្រឡប់​ទៅ​ជា​ទី​រហោស្ថាន ឲ្យ​ក្បាល​ទឹក​ប្រែ​ទៅ​ជា​ដី​ខ្សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ប្រភព​ទឹក​រីង​ស្ងួត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ៙ ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ត្រឡប់​ទៅ​ជា​ទី​ហួត‌ហែង ហើយ​ឲ្យ​ក្បាល​ទឹក​ប្រែ​ទៅ​ជា​ដី​ខ្សោះ​ទៅ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 អុលឡោះ​បាន​ធ្វើ​ឲ្យ​ទន្លេ ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ប្រភព​ទឹក​រីង​ស្ងួត

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 107:33
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ព្រះអង្គ​ហើយ ដែល​បើក​ប្រភពទឹក និង​ជ្រោះទឹក គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើឲ្យ​ទន្លេ​ដែល​ហូរជានិច្ច​រីងស្ងួត​។


យើង​នឹង​ធ្វើឲ្យ​ភ្នំ និង​ទីទួល​ទៅជាស្ងាត់ជ្រងំ ហើយ​ធ្វើឲ្យ​អស់ទាំង​រុក្ខជាតិ​នៅ​ទីនោះ​ក្រៀមស្វិត​ទៅ​; យើង​នឹង​ធ្វើឲ្យ​ទន្លេ​ទាំងឡាយ​ទៅជា​កោះ ហើយ​ធ្វើឲ្យ​ស្រះ​នានា​រីងស្ងួត​ដែរ​។


យើងជា​អ្នកដែល​និយាយ​ទៅ​ទីជម្រៅ​ថា​: ‘ចូរ​រីងទៅ ហើយ​យើង​នឹង​ធ្វើឲ្យ​ទន្លេ​ទាំងឡាយ​របស់អ្នក​រីងស្ងួត’។


កាល​យើង​មក​ដល់ ម្ដេចក៏​គ្មាន​អ្នកណា​សោះ​? កាល​យើង​ហៅ ម្ដេចក៏​គ្មានអ្នកណា​ឆ្លើយ​? តើ​ដៃ​របស់យើង​បាន​រួញខ្លី មិនអាច​លោះ​បាន​ឬ​? តើ​យើង​គ្មាន​អំណាច​នឹង​រំដោះឲ្យរួច​ឬ​? មើល៍! យើង​ធ្វើឲ្យ​សមុទ្រ​រីងស្ងួត​ដោយ​ការស្ដីបន្ទោស​របស់យើង យើង​ធ្វើឲ្យ​ទន្លេ​ទៅជា​ទីរហោស្ថាន នោះ​ត្រី​ក៏​ធុំក្លិនស្អុយ​ដោយសារ​គ្មាន​ទឹក ហើយ​ងាប់​ដោយ​ស្រេកទឹក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម