Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 106:47 - ព្រះគម្ពីរខ្មែរសាកល

47 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​អើយ សូម​សង្គ្រោះ​យើងខ្ញុំ​ផង សូម​ប្រមូល​យើងខ្ញុំ​ពីចំណោម​ប្រជាជាតិ​នានា ដើម្បីឲ្យ​យើងខ្ញុំ​បាន​អរព្រះគុណ​ដល់​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ ហើយ​អបអរ​ក្នុង​ការសរសើរតម្កើង​ព្រះអង្គ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 ៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​យើង​ខ្ញុំ​ពី​កណ្ដាល ជាតិ​សាសន៍​ដទៃ​មកវិញ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បានអរ​ព្រះគុណ ដល់​ព្រះ‌នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយបាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង! សូម​ប្រមែ‌ប្រមូល​យើង​ខ្ញុំ​ពី​ចំណោម ប្រជា‌ជាតិ​នានា​មក​វិញ ដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើង ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ហើយ​បាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​យើង​ខ្ញុំ​ពី​កណ្តាល​ពួក​សាសន៍​ដទៃ​មក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​លើក​ដំកើង​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់ ព្រម​ទាំង​យក​ការ​សរសើរ​ដល់​ទ្រង់ ទុក​ជា​សេចក្ដី​អំណរ​របស់​យើង​ខ្ញុំ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

47 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង! សូម​ប្រមែ‌ប្រមូល​យើង​ខ្ញុំ​ពី​ចំណោម ប្រជា‌ជាតិ​នានា​មក​វិញ ដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើង នាម​ដ៏‌វិសុទ្ធ​របស់​ទ្រង់ ហើយ​បាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 106:47
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ឈ្លើយសឹក​នៃ​ស៊ីយ៉ូន​ត្រឡប់មកវិញ យើងរាល់គ្នា​បាន​ដូចជា​មនុស្សដែល​យល់សប្តិ​។


ឱបើ​សេចក្ដីសង្គ្រោះ​របស់​អ៊ីស្រាអែល​ចេញមក​ពី​ស៊ីយ៉ូន​ទៅអេះ! នៅពេល​ព្រះយេហូវ៉ា​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែលជា​ឈ្លើយសឹក​ត្រឡប់មកវិញ នោះ​សូមឲ្យ​យ៉ាកុប​បាន​ត្រេកអរ សូមឲ្យ​អ៊ីស្រាអែល​បាន​អរសប្បាយ​!​៕


ព្រះយេហូវ៉ា​សាងសង់​យេរូសាឡិម​ឡើង ព្រះអង្គ​ប្រមូល​អ្នកដែល​ត្រូវបាន​បណ្ដេញចេញ​នៃ​អ៊ីស្រាអែល​មកវិញ​។


ប៉ុន្តែ​សូម​អរព្រះគុណ​ដល់​ព្រះ​! ព្រះអង្គ​តែងតែ​នាំ​យើង​ឲ្យមានជ័យជម្នះ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​សាយ​ក្លិនក្រអូប​នៃ​ចំណេះដឹង​អំពី​ព្រះអង្គ​នៅ​គ្រប់​ទីកន្លែង​តាមរយៈ​យើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម