Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 105:17 - ព្រះគម្ពីរខ្មែរសាកល

17 ព្រះអង្គ​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យទៅ​មុន​ពួកគេ គឺ​យ៉ូសែប ដែល​ត្រូវបាន​លក់​ជា​ទាសករ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រះ‌អង្គ​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មុន​ពួក‌គេ គឺ​លោក​យ៉ូសែបដែល​គេ បាន​លក់​ទៅ​ធ្វើ​ជា​បាវ​បម្រើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះអង្គ​ចាត់​បុរស​ម្នាក់​ឲ្យ​ទៅ​មុន គឺ​លោក​យ៉ូសែប​ដែល​គេ​បាន​លក់​ជា​ទាសករ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ទ្រង់​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មុន​គេ គឺ​យ៉ូសែប ដែល​ត្រូវ​លក់​ទៅ​ធ្វើ​ជា​ខ្ញុំ​បំរើ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ទ្រង់​ចាត់​បុរស​ម្នាក់​ឲ្យ​ទៅ​មុន គឺ​យូសុះ​ដែល​គេ​បាន​លក់​ជា​ទាសករ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 105:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុងពេលជាមួយគ្នា ជនជាតិម៉ាឌាន​ទាំងនោះ​បាន​លក់​យ៉ូសែប​នៅ​អេហ្ស៊ីប គឺ​លក់​ទៅ​ប៉ូទីផារ​ជា​មន្ត្រី​របស់​ផារ៉ោន និងជា​មេបញ្ជាការ​កងរក្សាអង្គ​៕


យ៉ូសែប​ត្រូវគេ​នាំចុះ​ទៅ​អេហ្ស៊ីប ហើយ​ជនជាតិអេហ្ស៊ីប​ម្នាក់​ឈ្មោះ​ប៉ូទីផារ​ជា​មន្ត្រី​របស់​ផារ៉ោន និងជា​មេបញ្ជាការ​កងរក្សាអង្គ បាន​ទិញ​គាត់​ពី​ដៃ​របស់​ពួក​ជនជាតិអ៊ីសម៉ាអែល​ដែល​បាន​នាំ​គាត់​ចុះ​មក​ទីនោះ​។


ពួកបង​បាន​មានបំណង​ធ្វើទុក្ខ​ទាស់នឹង​ខ្ញុំ​មែន ប៉ុន្តែ​ព្រះ​ទ្រង់​មានបំណង​ឲ្យ​វា​ទៅជា​ការល្អ​វិញ ដើម្បី​សម្រេចបាន​ដូច​សព្វថ្ងៃនេះ គឺ​ឲ្យ​មនុស្ស​ជាច្រើន​មានជីវិតរស់​។


“ពួក​បុព្វបុរស​បាន​ច្រណែន​យ៉ូសែប ហើយ​លក់​លោក​ទៅ​អេហ្ស៊ីប ប៉ុន្តែ​ព្រះ​គង់នៅ​ជាមួយ​លោក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម