Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:17 - ព្រះគម្ពីរខ្មែរសាកល

17 “ដូច្នេះ​ឥឡូវនេះ ព្រះ​នៃយើងខ្ញុំ​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន និង​ពាក្យអង្វរករ​របស់​បាវបម្រើ​ព្រះអង្គ ហើយ​សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​ចាំង​មកលើ​ទីវិសុទ្ធ​ដែល​ហិនហោច​របស់ព្រះអង្គ ដោយយល់ដល់​ព្រះអម្ចាស់​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សេចក្ដី​អធិ‌ស្ឋាន និង​ពាក្យ​ទូល​អង្វរ​របស់​អ្នក​បម្រើ​ព្រះ‌អង្គ​ផង ហើយ​ដោយ​យល់​ដល់​ព្រះ‌អង្គ សូម​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក​លើ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​នៅ​ស្ងាត់​ច្រៀប​នេះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​ព្រះអង្គ​ផង។ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះអង្គ សូម​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី​មេត្តា​ចំពោះ​ទីសក្ការៈ​របស់​ព្រះអង្គ ដែល​ត្រូវ​គេ​បំផ្លាញ​នេះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ស្តាប់​តាម​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ​របស់​អ្នក​បំរើ​ទ្រង់ ហើយ​សូម​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​ទី​បរិសុទ្ធ​របស់​ទ្រង់ ដែល​នៅ​ស្ងាត់​ច្រៀប​ចុះ គឺ​ដោយ​យល់​ដល់​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​ទ្រង់​ស្តាប់​ពាក្យ​ទូរអា និង​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​ទ្រង់​ផង។ ដោយ​យល់​ដល់​នាម​ទ្រង់ សូម​សំដែង​ចិត្ត​ប្រណី​មេត្តា​ចំពោះ​ទី‌សក្ការៈ​របស់​ទ្រង់ ដែល​ត្រូវ​គេ​បំផ្លាញ​នេះ​ផង។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:17
20 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​ចាំង​មកលើ​បាវបម្រើ​របស់ព្រះអង្គ ហើយ​សូម​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​។


មាន​មនុស្ស​ជាច្រើន​និយាយថា​៖ “តើ​នរណា​អាច​បង្ហាញឲ្យ​យើង​ឃើញ​ការ​ល្អ​?”។ ព្រះយេហូវ៉ា​អើយ សូមឲ្យ​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​ភ្លឺ​មកលើ​យើងខ្ញុំ​ផង​។


សូមឲ្យ​ព្រះ​មេត្តា​ដល់​យើង ហើយ​ប្រទានពរ​យើង សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​ចាំង​មកលើ​យើង​! សេឡា


ធ្វើដូច្នេះ មាគ៌ា​របស់ព្រះអង្គ​នឹង​ត្រូវបាន​ស្គាល់​នៅលើ​ផែនដី ហើយ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​នឹង​ត្រូវបាន​ស្គាល់​ក្នុងចំណោម​ប្រជាជាតិ​ទាំងអស់​។


សូម​លើក​ព្រះបាទា​របស់ព្រះអង្គ​មកឯ​ទីបាក់បែក​ជាដរាប​; ខ្មាំងសត្រូវ​បាន​ធ្វើការអាក្រក់​គ្រប់យ៉ាង​នៅក្នុង​ទីវិសុទ្ធ​!


ព្រះអង្គដែល​ជា​អ្នកគង្វាល​នៃ​អ៊ីស្រាអែល​អើយ ព្រះអង្គដែល​ដឹកនាំ​យ៉ូសែប​ដូចជា​ដឹកនាំ​ចៀម​អើយ សូម​ផ្ទៀងព្រះកាណ៌​ផង​! ព្រះអង្គដែល​គង់លើ​ចេរ៉ូប៊ីន​អើយ សូម​បញ្ចេញពន្លឺ​ផង​!


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ពលបរិវារ​អើយ សូម​បង្វែរ​យើងខ្ញុំ​មកវិញ​; សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​បំភ្លឺ​មក​ផង ដើម្បីឲ្យ​យើងខ្ញុំ​បាន​សង្គ្រោះ​!​៕


ឱ​ព្រះ​អើយ សូម​បង្វែរ​យើងខ្ញុំ​មកវិញ​; សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​បំភ្លឺ​មក​ផង ដើម្បីឲ្យ​យើងខ្ញុំ​បាន​សង្គ្រោះ​!


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ពលបរិវារ​អើយ តើ​ព្រះអង្គ​នឹង​ព្រះពិរោធ​ទាស់នឹង​សេចក្ដីអធិស្ឋាន​របស់ ប្រជារាស្ត្រ​ព្រះអង្គ​ដល់ពេលណា​ទៀត​?


ព្រះ​នៃ​ពលបរិវារ​អើយ សូម​បង្វែរ​យើងខ្ញុំ​មកវិញ សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​បំភ្លឺ​មក​ផង ដើម្បីឲ្យ​យើងខ្ញុំ​បាន​សង្គ្រោះ​!


ដោយយល់ដល់​ខ្លួនយើង ដោយយល់ដល់​ខ្លួនយើង បានជា​យើង​នឹង​ធ្វើ​ការទាំងនោះ​។ តើ​នាមរបស់យើង​ត្រូវបាន​បន្ទាបបន្ថោក​ដូចម្ដេចបាន​? យើង​នឹង​មិន​ប្រគល់​សិរីរុងរឿង​របស់យើង​ទៅ​អ្នកដទៃ​ឡើយ​។


ព្រះអម្ចាស់​អើយ សូម​សណ្ដាប់​ផង​! ព្រះអម្ចាស់​អើយ សូម​លើកលែងទោស​ផង​! ព្រះអម្ចាស់​អើយ សូម​ប្រុងស្ដាប់ ហើយ​ប្រព្រឹត្ត​ផង​! ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ ដោយយល់ដល់​អង្គទ្រង់ ដ្បិត​ទីក្រុង​របស់ព្រះអង្គ និង​ប្រជារាស្ត្រ​របស់ព្រះអង្គ​ត្រូវបាន​ហៅ​តាម​ព្រះនាម​របស់ព្រះអង្គ”។


រហូតមកដល់​ពេលនេះ អ្នករាល់គ្នា​មិន​បាន​ទូល​សុំ​អ្វី​ក្នុង​នាម​របស់ខ្ញុំ​ទេ​។ ចូរ​សុំ​ចុះ នោះ​អ្នករាល់គ្នា​នឹង​ទទួល ដើម្បីឲ្យ​អំណរ​របស់អ្នករាល់គ្នា​ត្រូវ​បាន​បំពេញ​។


ដ្បិត​សេចក្ដីសន្យា​ទាំងអស់​របស់​ព្រះ គឺជា “មែន” នៅក្នុង​ព្រះគ្រីស្ទ ហេតុនេះហើយបានជា​យើង​ពោលថា “អាម៉ែន” ដល់​ព្រះ តាមរយៈ​ព្រះគ្រីស្ទ ដើម្បីជា​សិរីរុងរឿង​ដល់ព្រះអង្គ​។


ទីក្រុង​នោះ​មិន​ត្រូវការ​ព្រះអាទិត្យ ឬ​ព្រះចន្ទ​ដើម្បី​បំភ្លឺ​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ព្រះ​បាន​បំភ្លឺ​ទីក្រុងនោះ​ហើយ រីឯ​ចង្កៀង​របស់​ទីក្រុងនោះ គឺ​កូនចៀម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម