Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 6:6 - ព្រះគម្ពីរខ្មែរសាកល

6 ដូច្នេះ ពួក​អគ្គទេសាភិបាល និង​ពួក​ចៅហ្វាយខេត្ត​ទាំងនោះ​ក៏​ប្រមូលគ្នាមក​គាល់​ស្ដេច ហើយ​ទូល​ទ្រង់​ដូច្នេះ​ថា​៖ “ព្រះបាទ​ដារីយុស​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពេល​នោះ ពួក​អធិបតី និង​ពួក​នាយក​ទាំង​នោះ ក៏​បាន​លើក​គ្នា​ចូល​ទៅ​គាល់​ស្តេច ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌រាជា​ដារី‌យុស សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បន្ទាប់​មក ពួក​មហា‌មន្ត្រី និង​ចៅហ្វាយ​ខេត្ត បាន​លើក​គ្នា​ចូល​ទៅ​គាល់​ព្រះ‌មហា‌ក្សត្រ​ទូល​ថា៖ «បពិត្រ​ព្រះ‌មហា‌ក្សត្រ ដារី‌យូស សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ពួក​អធិបតី នឹង​ពួក​ចៅហ្វាយ​ទាំង​នោះ ក៏​នាំ​គ្នា​ចូល​ទៅ​គាល់​ស្តេច ទូល​ដូច្នេះ​ថា បពិត្រ​ព្រះ‌រាជា​ដារី‌យុស សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ជន្ម​ចំរើន​ជា​យឺន‌យូរ​ត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បន្ទាប់​មក ពួក​មហា‌មន្ត្រី និង​ចៅហ្វាយ​ខេត្ត បាន​លើក​គ្នា​ចូល​ទៅ​ជួប​ស្តេច​ជម្រាប​ថា៖ «ស្តេច​ដារី‌យូស​អើយ! សូម​ស្តេច​រស់​នៅ​រហូត​ត​ទៅ!

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 6:6
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បង្កជម្លោះ ក៏​ពួនស្ទាក់ ហើយ​ឃ្លាំមើល​ជំហាន​របស់ខ្ញុំ ខណៈដែល​ចាំស្ទាក់​ព្រលឹង​របស់ខ្ញុំ​។


តើ​អ្នកទាំងអស់គ្នា​វាយប្រហារ​ទៅលើ​មនុស្ស​ម្នាក់ ទាំង​ចង់​សម្លាប់​គេ ដូច​កំពែង​ដែល​ទ្រេត ដូច​របង​ដែល​ចង់​រលំ ដល់ពេលណា​ទៀត​?


ពួកខាល់ដេ​ទាំងនោះ​ក៏​ទូល​ស្ដេច ជា​ភាសាអើរ៉ាម​ថា​៖ “ព្រះរាជា​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​! សូម​ប្រាប់​សុបិន​នោះ​ដល់​បាវបម្រើ​របស់ទ្រង់​ចុះ នោះ​យើងខ្ញុំ​នឹង​បង្ហាញ​ការកាត់ស្រាយ”។


ពួកគេ​ទូល​ព្រះបាទ​នេប៊ូក្នេសា​ថា​៖ “ព្រះរាជា​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​!


ដោយព្រោះ​ព្រះរាជឱង្ការ​របស់​ស្ដេច និង​ពាក្យរបស់​ពួក​នាម៉ឺន​របស់ទ្រង់ មាតា​របស់ទ្រង់​ក៏​យាង​ចូលទៅ​ក្នុង​សាល​ជប់លៀង​។ មាតា​ទូល​ថា​៖ “ព្រះរាជា​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​! សូម​កុំឲ្យ​គំនិត​របស់ព្រះករុណា​ធ្វើឲ្យ​ព្រះករុណា​តក់ស្លុត​ឡើយ ក៏​កុំឲ្យ​ទឹកមុខ​របស់ព្រះករុណា​ផ្លាស់ប្ដូរ​ដែរ​។


រីឯ​មនុស្ស​ទាំងនោះ​បាន​ប្រមូលគ្នាមក ហើយ​ឃើញ​ដានីយ៉ែល​កំពុង​អធិស្ឋាន និង​ទូលអង្វរ​នៅចំពោះ​ព្រះ​របស់គាត់​។


ពេលនោះ ដានីយ៉ែល​ទូល​ស្ដេច​ថា​៖ “ព្រះរាជា​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​!


នៅពេល​គេ​ហៅ​ប៉ូល​មក ទើទូលុស​ក៏​ចាប់ផ្ដើម​ចោទប្រកាន់​គាត់ ដោយ​និយាយថា​៖ “ឯកឧត្ដម​ភេលីច​អើយ‍! យើងខ្ញុំ​មាន​សេចក្ដីសុខសាន្ត​យ៉ាងច្រើន ដោយសារតែ​ការកែទម្រង់​ផ្សេងៗ​របស់លោក ដែល​លោក​កំពុង​ធ្វើ​ដល់​ប្រជាជន​នេះ ដោយ​គំនិតគិតទុកជាមុន​របស់លោក​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម