Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:3 - ព្រះគម្ពីរខ្មែរសាកល

3 ដូច្នេះ គេ​បាន​យក​ភាជនៈ​មាស ដែល​ត្រូវបាន​យកចេញ​ពី​ព្រះវិហារ​ដែល​ជា​ដំណាក់​របស់​ព្រះ​នៅ​យេរូសាឡិម​នោះ​មក ហើយ​ស្ដេច និង​ពួក​នាម៉ឺន​របស់ទ្រង់ ពួក​មហេសី​របស់ទ្រង់ និង​ពួក​ស្រីស្នំ​របស់ទ្រង់​បាន​ផឹក​ពី​ភាជនៈទាំងនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពេល​នោះ គេ​ក៏​យក​ពែង​មាស​ដែល​បាន​រឹប​អូស​យក​ពី​ព្រះ‌វិហារ គឺ​ពីព្រះ​ដំណាក់​របស់​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិមមក ហើយ​ស្តេច និង​ពួក​សេនាបតី​របស់​ស្ដេច ព្រម​ទាំង​ពួក​ភរិយា និង​ពួក​ស្ត្រី​អ្នក​ម្នាង​របស់​ស្ដេច ក៏​ផឹក​ពី​ពែង​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​នោះ គេ​ក៏​យក​ពែង​មាស​ដែល​បាន​រឹប​យក​ពី​ព្រះ‌វិហារ គឺ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ទាំង​ស្ដេច ទាំង​នាម៉ឺន​មន្ត្រី ទាំង​ពួក​មហេសី និង​ស្រី​ស្នំ បាន​ប្រើ​ពែង​ទាំង​នោះ​សម្រាប់​សេព​សុរា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ គេ​ក៏​យក​ពែង​មាស ដែល​បាន​ប្រមូល​យក​ពី​ទី​បរិសុទ្ធ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មក​ថ្វាយ រួច​ស្តេច នឹង​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ពួក​ភរិយា នឹង​ពួក​ស្រី​អ្នក‌ម្នាង​ទាំង​ប៉ុន្មាន​ក៏​ផឹក​ពី​ពែង​ទាំង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពេល​នោះ គេ​ក៏​យក​ពែង​មាស​ដែល​បាន​រឹប​យក​ពី​ម៉ាស្ជិទ​របស់​អុលឡោះ​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ទាំង​ស្តេច ទាំង​នាម៉ឺន​មន្ត្រី ទាំង​ពួក​ភរិយា និង​ស្រី​ស្នំ បាន​ប្រើ​ពែង​ទាំង​នោះ​សម្រាប់​សេព​សុរា។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុនេះហើយបានជា​ស្ថានមនុស្សស្លាប់​ពង្រីក​បំពង់ក​របស់វា ហើយ​ហា​មាត់​របស់វា​ដោយ​គ្មាន​ដែនកំណត់ រីឯ​ពួក​អភិជន​របស់យេរូសាឡិម និង​ហ្វូងមនុស្ស​របស់នាង ព្រមទាំង​ពួកតម្លង់គេ និង​ពួកឡូឡាសប្បាយ​ដែល​នៅក្នុង​នាង ក៏​ចុះទៅ​ស្ថាននោះ​។


នៅពេល​បេលសាសារ​បាន​ភ្លក់​ស្រា​ហើយ ទ្រង់​ក៏​បញ្ជា​ឲ្យ​យក​ភាជនៈ​មាស និង​ប្រាក់ ដែល​នេប៊ូក្នេសា​បិតា​របស់ទ្រង់​បាន​យកចេញ​ពី​ព្រះវិហារ​នៅ​យេរូសាឡិម​នោះ​មក ដើម្បីឲ្យ​ស្ដេច និង​ពួក​នាម៉ឺន​របស់ទ្រង់ ព្រមទាំង​ពួក​មហេសី​របស់ទ្រង់ និង​ពួក​ស្រីស្នំ​របស់ទ្រង់ បាន​ផឹក​ពី​ភាជនៈទាំងនោះ​។


ផ្ទុយទៅវិញ ព្រះករុណា​បាន​លើក​អង្គទ្រង់​ឡើង​ទាស់នឹង​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ ហើយ​ឲ្យ​គេ​យក​ភាជនៈ​នៃ​ដំណាក់​របស់ព្រះអង្គ​មក​នៅចំពោះ​ព្រះករុណា រួច​ព្រះករុណា និង​ពួក​នាម៉ឺន​របស់ព្រះករុណា ពួក​មហេសី​របស់ព្រះករុណា និង​ពួក​ស្រីស្នំ​របស់ព្រះករុណា បាន​ផឹក​ស្រា​ពី​ភាជនៈទាំងនោះ ហើយ​សរសើរតម្កើង​បណ្ដា​ព្រះ​ដែលធ្វើពី​ប្រាក់ មាស លង្ហិន ដែក ឈើ និង​ថ្ម ដែល​ព្រះទាំងនោះ​មើលមិនឃើញ ស្ដាប់មិនឮ ក៏​មិន​ដឹង​អ្វីសោះ រីឯ​ព្រះ​ដែល​ដង្ហើមជីវិត​របស់ព្រះករុណា​នៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ ហើយ​អស់ទាំង​ផ្លូវ​របស់ព្រះករុណា​ជារបស់​ព្រះអង្គ ព្រះករុណា​មិន​បាន​ថ្វាយសិរីរុងរឿង​ឡើយ​។


ពួកគេ​ក៏​ផឹក​ស្រា ហើយ​សរសើរតម្កើង​បណ្ដា​ព្រះ​ដែលធ្វើពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ប៉ុន្តែ​អ្នករាល់គ្នា​បន្ទាបបន្ថោក​នាមរបស់យើង ដោយ​ពោលថា​: ‘តុអាហារ​របស់​ព្រះអម្ចាស់​ទៅជាសៅហ្មង​ហើយ រីឯ​ផល​ពី​តុនោះ គឺ​អាហារ​ពី​តុនោះ​គួរឲ្យមើលងាយ​ផង’។


កាលណា​គេ​និយាយថា “មាន​សន្តិភាព​ហើយ មាន​សន្តិសុខ​ហើយ” ពេលនោះ សេចក្ដីវិនាស​នឹង​ធ្លាក់មក​លើ​ពួកគេ​ក្នុងមួយរំពេច ដូចដែល​ការឈឺពោះឆ្លងទន្លេ​មកដល់​ស្ត្រី​មានផ្ទៃពោះ ហើយ​ពួកគេ​មិន​អាច​គេចផុត​បាន​សោះឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម