Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:19 - ព្រះគម្ពីរខ្មែរសាកល

19 ដោយព្រោះ​អានុភាព​ដែល​ព្រះ​បាន​ប្រទាន​ដល់​ទ្រង់ អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​បាន​ញ័ររន្ធត់ ហើយ​ភ័យខ្លាច​នៅចំពោះ​ទ្រង់​។ អ្នកដែល​ទ្រង់​ចង់​សម្លាប់ ទ្រង់​ក៏​សម្លាប់ អ្នកដែល​ទ្រង់​ចង់​ទុកជីវិត ទ្រង់​ក៏​ទុកជីវិត អ្នកដែល​ទ្រង់​ចង់​លើកឡើង ទ្រង់​ក៏​លើកឡើង ហើយ​អ្នកដែល​ទ្រង់​ចង់​បន្ទាបចុះ ទ្រង់​ក៏​បន្ទាបចុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដោយ​ព្រោះ​តែ​ភាព​ឧត្ដុង​ឧត្ដម ដែល​ព្រះ​បាន​ប្រទាន​ឲ្យស្ដេច ប្រជា‌ជន​ទាំង‌អស់ ជាតិ​សាសន៍​ទាំង​ឡាយ មនុស្ស​គ្រប់​ភាសា​ក៏​ញាប់‌ញ័រ ហើយ​កោត​ខ្លាច​ចំពោះ​ស្ដេច។ អ្នក​ណា​ដែល​ទ្រង់​ចង់​សម្លាប់ នោះ​ក៏​សម្លាប់ ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទុក​ជីវិត នោះ​ក៏​ទុក អ្នក​ណា​ដែល​ទ្រង់​ចង់​តាំង​ឡើង នោះ​ក៏​តាំង ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទម្លាក់​ចុះ នោះ​ក៏​ទម្លាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រោះ​តែ​ភាព​ឧត្តុង្គ‌ឧត្ដម ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នេះ​ហើយ បាន​ជា​ប្រជា‌ជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា​ទាំង​អស់ នាំ​គ្នា​គោរព​កោត​ខ្លាច និង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះចៅ​នេប៊ូ‌ក្នេសា។ ទ្រង់​ប្រហារ​ជីវិត​នរណា​ក៏​បាន ហើយ​ទុក​ជីវិត​ឲ្យ​នរណា​ក៏​បាន ទ្រង់​លើក​នរណា​ឡើង​ក៏​បាន ហើយ​ទម្លាក់​នរណា​ចុះ​ក៏​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 បណ្តាជន​ទាំង‌ឡាយ នឹង​គ្រប់​សាសន៍ គ្រប់​ភាសា​ក៏​ញាប់‌ញ័រ ហើយ​កោត‌ខ្លាច​ចំពោះ​ទ្រង់ ដោយ​ព្រោះ​អំណាច ដែល​ព្រះ​បាន​ប្រទាន​នោះ អ្នក​ណា​ដែល​ទ្រង់​ចង់​សំឡាប់ នោះ​ក៏​សំឡាប់​ទៅ ហើយ​អ្នក​ណា​ដែល​ចង់​ទុក​ឲ្យ​រស់​នៅ នោះ​ក៏​ទុក​តាម​ព្រះ‌ទ័យ ឯ​អ្នក​ណា​ដែល​ទ្រង់​ចង់​តាំង​ឡើង នោះ​ក៏​តាំង ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទំលាក់​ចុះ នោះ​ក៏​ទំលាក់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ព្រោះ​តែ​ភាព​ឧត្តុង្គ‌ឧត្ដម ដែល​អុលឡោះ​ប្រទាន​ឲ្យ​នេះ​ហើយ បាន​ជា​ប្រជា‌ជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា​ទាំង​អស់ នាំ​គ្នា​គោរព​កោត​ខ្លាច និង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​ស្តេច​នេប៊ូ‌ក្នេសា។ គាត់​ប្រហារ​ជីវិត​នរណា​ក៏​បាន ហើយ​ទុក​ជីវិត​ឲ្យ​នរណា​ក៏​បាន គាត់​លើក​នរណា​ឡើង​ក៏​បាន ហើយ​ទម្លាក់​នរណា​ចុះ​ក៏​បាន​ដែរ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:19
22 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដីខ្ញាល់​របស់​ស្ដេច​ជា​ទូត​នៃ​សេចក្ដីស្លាប់ ប៉ុន្តែ​មនុស្ស​មានប្រាជ្ញា​នឹង​រម្ងាប់​សេចក្ដីខ្ញាល់នោះ​។


កុំ​ប្រញាប់​ចេញ​ពី​ព្រះភក្ត្រ​ស្ដេច​ឡើយ ក៏កុំ​ប្រកាន់គោលជំហរ​ក្នុង​ការអាក្រក់​ដែរ ដ្បិត​ស្ដេច​នឹង​ធ្វើ​អ្វីក៏ដោយដែល​ទ្រង់​សព្វព្រះទ័យ​។


នៅពេល​ដក​ទ័ព​នោះ​ចេញ ព្រះទ័យ​របស់ទ្រង់​នឹង​ឆ្មើងឆ្មៃ ហើយ​ទ្រង់​នឹង​វាយផ្ដួល​មនុស្ស​រាប់ម៉ឺន​នាក់ ប៉ុន្តែ​ទ្រង់​នឹង​មិន​ឈ្នះ​ឡើយ​។


ស្ដេចដែល​មក​ទាស់នឹង​ស្ដេចនៃទិសខាងត្បូង នឹង​ធ្វើ​តាមអំពើចិត្ត ហើយ​គ្មានអ្នកណា​ឈរ​នៅចំពោះ​ទ្រង់​បាន​ឡើយ​។ ទ្រង់​នឹង​ឈរ​នៅ​ទឹកដី​ដ៏រុងរឿង ទាំង​មាន​អំណាចបំផ្លាញ​ក្នុង​កណ្ដាប់ដៃ​របស់ទ្រង់​ផង​។


ពេលនោះ នឹង​មាន​ស្ដេច​ដ៏ខ្លាំងពូកែ​មួយ​អង្គ​ក្រោកឡើង ហើយ​គ្រងរាជ្យ​ដោយ​អំណាច​ដ៏លើសលប់ ព្រមទាំង​ធ្វើ​តាមអំពើចិត្ត​ផង​។


“ស្ដេច​នោះ​នឹង​ធ្វើ​តាមអំពើចិត្ត ក៏​នឹង​តម្កើង​ខ្លួន​ឡើង ហើយ​លើក​ខ្លួន​ឡើង​លើ​អស់ទាំង​ព្រះ ព្រមទាំង​និយាយ​អាក្រក់ក្រៃលែង​ទាស់នឹង​ព្រះលើអស់ទាំងព្រះ​។ ទ្រង់​នឹង​ចម្រើនឡើង រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​បញ្ចប់ ដ្បិត​អ្វីដែល​ត្រូវបាន​កំណត់ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​។


ដោយហេតុនេះ យើង​ចេញ​សេចក្ដីបង្គាប់​ថា អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា ដែល​និយាយ​ពាក្យប្រមាថ​ទាស់នឹង​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ នឹង​ត្រូវបាន​កាប់​ជា​ដុំ​ៗ ហើយ​ផ្ទះ​របស់ពួកគេ​នឹង​ត្រូវបាន​ធ្វើឲ្យទៅជា​គំនរលាមក ដ្បិត​គ្មាន​ព្រះ​ដទៃ​ណា​ដែល​អាច​សង្គ្រោះ​ដូច្នេះ​បាន​ឡើយ”។


ពេលនោះ អ្នកប្រកាស​ស្រែកឡើង​យ៉ាងខ្លាំង​ថា​៖ “ជាតិសាសន៍​ទាំងឡាយ ប្រជាជាតិ​ទាំងឡាយ និង​ភាសា​នានា​អើយ​! មាន​បង្គាប់​ដល់​អ្នករាល់គ្នា​ថា


អ្នកណា​មិន​ក្រាប​ថ្វាយបង្គំ​ទេ អ្នកនោះ​នឹង​ត្រូវ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​ភ្លាម​!”។


សេចក្ដីប្រកាស​នេះ​ជា​ការសម្រេច​របស់​ពួក​អ្នកសង្កេតការណ៍ សាលក្រម​នេះ​ជា​ពាក្យ​របស់​ពួកអ្នក​វិសុទ្ធ ដើម្បីឲ្យ​មនុស្សរស់​បាន​ដឹង​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ក៏​ប្រទាន​អាណាចក្រនោះ​ដល់​អ្នកណា​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ ព្រមទាំង​តាំង​មនុស្ស​តូចទាប​លើ​វា​ផង’។


ពេលនោះ ដានីយ៉ែល​ដែល​មាន​ឈ្មោះ​ថា​បេលថិស្សាសារ ក៏​រន្ធត់​មួយ​សន្ទុះ ហើយ​គំនិត​របស់គាត់​ក៏​ធ្វើឲ្យ​គាត់​តក់ស្លុត​។ ស្ដេច​មានរាជឱង្ការ​ថា​៖ “បេលថិស្សាសារ​អើយ កុំឲ្យ​យល់សប្តិ​នេះ ឬ​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ ធ្វើឲ្យ​អ្នក​តក់ស្លុត​ឡើយ”។ បេលថិស្សាសារ​ទូល​តប​ថា​៖ “ព្រះអម្ចាស់​នៃខ្ញុំព្រះបាទ​អើយ សូមឲ្យ​សុបិន​នេះ​បាន​សម្រាប់​អ្នកដែល​ស្អប់​ព្រះករុណា ហើយ​ឲ្យ​ការកាត់ស្រាយ​នៃ​សុបិននេះ​បាន​សម្រាប់​ពួក​បច្ចាមិត្ត​របស់ព្រះករុណា​វិញ​!


ព្រះរាជា​អើយ គឺ​ព្រះករុណា​ហើយ ដែល​បាន​ធំឡើង ហើយ​បានជាមាំ​! ដ្បិត​អានុភាព​របស់ព្រះករុណា​បាន​ធំឡើង​ដល់​មេឃ ហើយ​រាជ្យអំណាច​របស់ព្រះករុណា​បាន​ដល់​ចុងបំផុត​នៃ​ផែនដី​។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“លោក​គ្មាន​សិទ្ធិអំណាច​លើ​ខ្ញុំ​សោះឡើយ លើកលែងតែ​បាន​ប្រទាន​មក​លោក​ពីខាងលើ​ប៉ុណ្ណោះ​។ ហេតុនេះហើយបានជា​អ្នក​ដែល​ប្រគល់​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់ជាង”។


មនុស្ស​គ្រប់គ្នា​ត្រូវតែ​ចុះចូល​នឹង​រដ្ឋអំណាច ដ្បិត​គ្មាន​អំណាច​ណា​ដែល​មិន​បាន​មកពី​ព្រះ​ឡើយ គឺ​អំណាច​ទាំងអស់​ដែល​មាន សុទ្ធតែ​ត្រូវបាន​កំណត់ឲ្យមាន​ដោយ​ព្រះ​។


អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម