Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:1 - ព្រះគម្ពីរខ្មែរសាកល

1 ព្រះបាទ​បេលសាសារ​បាន​រៀបចំ​ពិធីជប់លៀង​ដ៏ធំ​ឲ្យ​ពួក​នាម៉ឺន​របស់ទ្រង់​មួយពាន់​នាក់ ហើយ​សោយ​ស្រា​នៅចំពោះ​មួយពាន់​នាក់​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ​បាទ​បេល‌សាសារ​បាន​រៀប​ចំ​ជប់‌លៀង​មួយ​យ៉ាង​ធំ ជូន​ពួក​សេនាបតី​របស់​ស្ដេច​ចំនួន​មួយ​ពាន់​នាក់ ហើយ​ទ្រង់​សោយ​ស្រា​នៅ​មុខ​អ្នក​ទាំង​មួយ​ពាន់​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះចៅ​បេលសា‌សារ​បាន​ចាត់​ឲ្យ​គេ​រៀប​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ជូន​នាម៉ឺន​មន្ត្រី ចំនួន​មួយ​ពាន់​នាក់ ហើយ​ទ្រង់​បាន​សោយ​ស្រា​ជា​ច្រើន​នៅ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ស្តេច​បេល‌សាសារ ទ្រង់​ជប់‌លៀង​យ៉ាង​ធំ ដល់​ពួក​សេនាបតី​របស់​ទ្រង់​១​ពាន់​នាក់ ហើយ​ក៏​សោយ​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ចំពោះ​អ្នក​ទាំង​១​ពាន់​នាក់​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ស្តេច​បេលសា‌សារ​បាន​ចាត់​ឲ្យ​គេ​រៀប​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ជូន​នាម៉ឺន​មន្ត្រី ចំនួន​មួយ​ពាន់​នាក់ ហើយ​ស្តេច​បាន​ពិសា​ស្រា​ជា​ច្រើន​នៅ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​នោះ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក​មានកើតឡើងដូច្នេះ​: នៅ​ថ្ងៃ​ទីបី ជា​ថ្ងៃចម្រើនព្រះជន្ម​របស់​ផារ៉ោន ទ្រង់​ក៏​រៀបចំ​ពិធីជប់លៀង​សម្រាប់​រាជបម្រើ​ទាំងអស់​របស់ទ្រង់ ព្រមទាំង​លើក​ក្បាល​របស់​មេអ្នកថ្វាយពែង និង​ក្បាល​របស់​មេអ្នកដុតនំប៉័ង​ឡើង នៅកណ្ដាលចំណោម​រាជបម្រើ​របស់ទ្រង់​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ បាន​ហៅ​អ្នករាល់គ្នា​មក ឲ្យ​យំសោក ឲ្យ​ទួញសោក ឲ្យ​កោរសក់ និង​ឲ្យ​ក្រវាត់​ក្រណាត់ធ្មៃ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​បើកសម្ដែង​ដល់​ត្រចៀក​ខ្ញុំ​ថា​៖ “សេចក្ដីទុច្ចរិត​នេះ​នឹង​មិន​ត្រូវបាន​លុបលាង​ឲ្យ​អ្នករាល់គ្នា​ឡើយ រហូតដល់​អ្នករាល់គ្នា​ស្លាប់​!”។ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ហើយ​។


នៅ​យប់​នោះ បេលសាសារ​ស្ដេច​នៃ​ជនជាតិខាល់ដេ ត្រូវគេ​ធ្វើគុត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម