Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 3:20 - ព្រះគម្ពីរខ្មែរសាកល

20 រួច​ទ្រង់​បញ្ជា​មនុស្ស​ខ្លាំងពូកែ​ក្នុង​កងទ័ព​ទ្រង់​ឲ្យ​ចង​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ បោះ​ទៅក្នុង​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 រួច​បញ្ជា​មនុស្ស​ខ្លាំង​ពូកែ​ខ្លះ​ក្នុង​កង‌ទ័ព​របស់​ស្ដេច ឲ្យ​ចង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 រួច​បញ្ជា​ទាហាន​ខ្លះ​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា​ឲ្យ​ចាប់​ចង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 រួច​ទ្រង់​បង្គាប់​ដល់​មនុស្ស​ខ្លាំង​ពូកែ​ខ្លះ​ក្នុង​កង‌ទ័ព​ទ្រង់ ឲ្យ​គេ​ចង​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 រួច​បញ្ជា​ទាហាន​ខ្លះ​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា​ឲ្យ​ចាប់​ចង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 3:20
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មេ​មហាតលិក​ក៏​ដាក់ឈ្មោះ​ឲ្យ​ពួកគេ គឺ​ដានីយ៉ែល លោក​ដាក់ឈ្មោះថា​បេលថិស្សាសារ​; ហាណានា លោក​ដាក់ឈ្មោះ​ថា​សាដ្រាក់​; មីសាអែល លោក​ដាក់ឈ្មោះ​ថា​មែសាក់​; អ័សារា លោក​ដាក់ឈ្មោះ​ថា​អ័បេឌនេកោ​។


ឥឡូវនេះ ប្រសិនបើ​អ្នករាល់គ្នា​ប្រុងប្រៀប​ក្នុង​ពេល​ដែល​ឮ​សំឡេង​ស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និង​គ្រឿងតន្ត្រី​គ្រប់ប្រភេទ ដើម្បី​ក្រាប​ថ្វាយបង្គំ​រូបបដិមាករ​ដែល​យើង​បាន​ធ្វើ​នេះ នោះមិនអីទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​ថ្វាយបង្គំ​ទេ អ្នករាល់គ្នា​នឹង​ត្រូវ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​ភ្លាម​។ ចុះ​មាន​ព្រះ​ណា​ដែល​អាច​រំដោះ​អ្នករាល់គ្នា​ពី​កណ្ដាប់ដៃ​របស់យើង​បាន​?”។


នេប៊ូក្នេសា​ក៏​ពេញ​ដោយ​សេចក្ដីក្ដៅក្រហាយ ហើយ​សណ្ឋាន​ព្រះភក្ត្រ​ទ្រង់​បាន​ផ្លាស់ប្រែ​ទាស់នឹង​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​។ ទ្រង់​មានរាជឱង្ការ​បញ្ជា​ឲ្យ​ដុត​ឡ​នោះ​ឲ្យក្ដៅ គឺ​ដុត​វា​ឲ្យក្ដៅ​ជាង​ធម្មតា​មួយ​ជា​ប្រាំពីរដង


ដូច្នេះ គេ​ក៏​ចង​អ្នក​ទាំងនោះ​ទាំង​អាវវែង ខោ និង​ឈ្នួត ព្រមទាំង​សម្លៀកបំពាក់​ឯទៀត​របស់ពួកគេ​ផង ហើយ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​។


ក្រោយពី​វាយ​ច្រើន​រំពាត់​ហើយ ក៏​ដាក់គុក​ពួកគេ ទាំង​បញ្ជា​ឆ្មាំគុក​ឲ្យ​យាម​យ៉ាងប្រុងប្រយ័ត្ន​។


លុះ​ប្រហែលជា​កណ្ដាលអធ្រាត្រ ប៉ូល និង​ស៊ីឡាស​កំពុង​អធិស្ឋាន ទាំង​ច្រៀងសរសើរតម្កើង​ព្រះ ហើយ​ពួក​អ្នកទោស​ក៏​កំពុង​ស្ដាប់​ពួកគេ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម