Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:10 - ព្រះគម្ពីរខ្មែរសាកល

10 ពួកខាល់ដេ​ទូល​តប​នៅចំពោះ​ស្ដេច​ថា​៖ “គ្មាន​មនុស្ស​ណា​នៅលើ​ផែនដី​នេះ ដែល​អាច​បង្ហាញ​ដំណើររឿង​របស់​ព្រះរាជា​បាន​ទេ ដ្បិត​មិនដែល​មាន​ស្ដេច​ដ៏ធំឧត្ដម និង​ដ៏មានអំណាច​ណាម្នាក់ បាន​សួរ​ដំណើររឿង​យ៉ាងនេះ​ដល់​គ្រូមន្តអាគម ឬ​ហោរ ឬ​ពួកខាល់ដេ​ណា​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពួក​ខាល់ដេ​ទាំង​នោះ ទូល​តប​ទៅ​ស្តេច​ថា៖ «គ្មាន​អ្នក​ណា​ម្នាក់​នៅ​លើ​ផែន‌ដី ដែល​អាច​បង្ហាញ​ប្រាប់​ពី​សេចក្ដី​ដែល​ព្រះ‌ករុណា​បង្គាប់​បាន​ឡើយ! ដ្បិត​គ្មាន​ស្តេច​ណា​មួយ ទោះ​បើ​ធំ ហើយ​មាន​អំណាច​យ៉ាង​ណា​ក្ដី ធ្លាប់​សួរ​សំណួរ​បែប​នេះ​ដល់​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ឬ​ដល់​ពួក​ខាល់ដេ​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គ្រូ​ទាយ​ទាំង​នោះ​ទូល​ព្រះ‌មហា‌ក្សត្រ​ថា៖ «បពិត្រ​ព្រះ‌រាជា នៅ​លើ​ផែនដី ពុំ​មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ករុណា​បាន​ឡើយ។ គ្មាន​ស្ដេច​ណា​មួយ ទោះ​បី​ជា​ស្ដេច​ដ៏​ធំ​ឧត្ដុង្គ‌ឧត្ដម និង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ណា​ក្ដី ធ្លាប់​បង្ខំ​គ្រូ​មន្ត‌អាគម ហោរា និង​គ្រូ​ទាយ​ឲ្យ​ធ្វើ​ការ​អ្វី​ដូច​ព្រះ‌ករុណា​បាន​បង្គាប់​នេះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ​ពួក​ខាល់ដេ គេ​ទូល​ឆ្លើយ​នៅ​ចំពោះ​ស្តេច​ថា គ្មាន​មនុស្ស​ណា​មួយ​នៅ​លើ​ផែនដី​នេះ ដែល​អាច​នឹង​បង្ហាញ​ដំណើរ​នៃ​ព្រះ‌ករុណា​បាន​ទេ ក៏​មិន​ដែល​មាន​ស្តេច​ណា ទោះ​បើ​ធំ ហើយ​មាន​អំណាច​យ៉ាង​ណា​ក៏​ដោយ ដែល​បាន​បង្គាប់​ការ​យ៉ាង​នេះ​ដល់​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ឬ​ដល់​ពួក​ខាល់ដេ​ណាៗ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 គ្រូ​ទាយ​ទាំង​នោះ​ជម្រាប​ស្តេច​ថា៖ «ស្តេច នៅ​លើ​ផែនដី ពុំ​មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​បាន​ឡើយ។ គ្មាន​ស្ដេច​ណា​មួយ ទោះ​បី​ជា​ស្ដេច​ដ៏​ធំ​ឧត្ដុង្គ‌ឧត្ដម និង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ណា​ក្ដី ធ្លាប់​បង្ខំ​គ្រូ​មន្ត‌អាគម ហោរា និង​គ្រូ​ទាយ​ឲ្យ​ធ្វើ​ការ​អ្វី​ដូច​ស្តេច​បាន​បង្គាប់​នេះ​ទេ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:10
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​បាន​នឿយណាយ​នឹង​សេចក្ដីប្រឹក្សា​ជាច្រើន​របស់អ្នក​; ឥឡូវនេះ ចូរឲ្យ​ពួក​គ្រូតារាសាស្ត្រ និង​ពួក​គ្រូមើលផ្កាយ ដែល​ទាយ​នៅ​ថ្ងៃចូលខែ​អំពី​អ្វីដែល​នឹង​មក​លើ​អ្នក ឈរឡើង ហើយ​សង្គ្រោះ​អ្នក​ចុះ​!


ដូច្នេះ ស្ដេច​ទ្រង់​បញ្ជា​ឲ្យ​កោះហៅ​ពួក​គ្រូធ្មប់ ពួក​ហោរ ពួក​គ្រូមន្តអាគម និង​ពួកខាល់ដេ ដើម្បីឲ្យ​ទូល​ដល់​ស្ដេច​អំពី​យល់សប្តិ​របស់ទ្រង់​។ ពួកគេ​ក៏​ចូលមក​ឈរ​នៅចំពោះ​ស្ដេច​។


ដានីយ៉ែល​ទូល​តប​នៅចំពោះ​ស្ដេច​ថា​៖ “អាថ៌កំបាំង​ដែល​ព្រះរាជា​បាន​សួរ​នោះ គ្មាន​ហោរាចារ្យ ហោរ គ្រូមន្តអាគម ឬ​គ្រូទាយ​ណា អាច​បង្ហាញ​ដល់​ព្រះរាជា​បាន​ឡើយ​។


នៅ​ពេល​នោះ មាន​ជនជាតិខាល់ដេ​ខ្លះ​ចូលមកជិត ហើយ​ចោទប្រកាន់​ជនជាតិយូដា​។


ពេលនោះ ពួក​គ្រូមន្តអាគម ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​ក៏​ចូលមក ហើយ​យើង​ប្រាប់​យល់សប្តិ​នោះ​ដល់​ពួកគេ ប៉ុន្តែ​ពួកគេ​ឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នៃ​យល់សប្តិនោះ​មិនបានឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម