Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:38 - ព្រះគម្ពីរខ្មែរសាកល

38 ក៏ប៉ុន្តែ​ទ្រង់​នឹង​គោរព​ព្រះ​នៃ​បន្ទាយ​ជំនួស​ព្រះទាំងនោះ ជា​ព្រះ​មួយ​ដែល​ដូនតា​របស់ទ្រង់​មិនដែល​ស្គាល់​សោះ គឺ​ទ្រង់​នឹង​គោរព​ព្រះនោះ​ដោយ​មាស ប្រាក់ ត្បូង​ដ៏មានតម្លៃ និង​របស់ល្អប្រណិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ក៏​ប៉ុន្ដែ ស្ដេច​នោះ​នឹង​គោរព​ព្រះដែល​ការ​ពារ​បន្ទាយ ជា​ព្រះ​មួយ​ដែល​អយ្យកោ​របស់​ស្ដេច​មិន​បាន​ស្គាល់ ហើយ​ស្ដេច​យក​មាស ប្រាក់ និង​ត្បូង​មាន​តម្លៃ ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទៅ​ថ្វាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ក៏​ប៉ុន្តែ ស្ដេច​នោះ​គោរព​ព្រះ​មួយ ជា​ព្រះ​ការ‌ពារ​បន្ទាយ ហើយ​យក​មាស ប្រាក់ ត្បូង ពេជ្រ និង​របស់​ដ៏​មាន​តម្លៃ​ទៅ​ថ្វាយ។ អយ្យកោ​របស់​ស្ដេច​មិន​ដែល​ស្គាល់​ព្រះ​នេះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ទោះ​បើ​យ៉ាង​នោះ គង់​តែ​វា​នឹង​គោរព​តាម​ព្រះ​នៃ​បន្ទាយ​ដែរ ហើយ​ឯ​ព្រះ​១​ដែល​ពួក​ឰយុកោ​វា​មិន​បាន​ស្គាល់​សោះ នោះ​វា​នឹង​គោរព​ដោយ​មាស ប្រាក់ នឹង​ត្បូង​មាន​តំឡៃ ហើយ​នឹង​របស់​ថ្លៃ​វិសេស

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ក៏​ប៉ុន្តែ ស្ដេច​នោះ​គោរព​ព្រះ​មួយ ជា​ព្រះ​ការ‌ពារ​បន្ទាយ ហើយ​យក​មាស ប្រាក់ ត្បូង ពេជ្រ និង​របស់​ដ៏​មាន​តម្លៃ​ទៅ​ជូន។ អយ្យកោ​របស់​ស្ដេច​មិន​ដែល​ស្គាល់​ព្រះ​នេះ​ទេ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:38
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់អ្នក​ដែល​បង្កើត​រូបឆ្លាក់​គឺ​ឥតបានការ ហើយ​របស់ដែល​ពួកគេ​ពេញចិត្ត​នោះ ក៏​ឥតប្រយោជន៍​ដែរ​។ សាក្សី​របស់ពួកគេ​មើលមិនឃើញ ហើយ​មិន​ដឹង​ផង ដូច្នេះ​ពួកគេ​នឹង​អាម៉ាស់មុខ​។


ទ្រង់​នឹង​មិន​យកចិត្តទុកដាក់​ចំពោះ​បណ្ដា​ព្រះ​នៃ​ដូនតា​របស់ទ្រង់ ឬ​ចំពោះ​ព្រះដែល​មនុស្សស្រី​ប្រាថ្នាចង់បាន​នោះ​ទេ ក៏​មិន​យកចិត្តទុកដាក់​ចំពោះ​ព្រះ​ណាមួយ​ឡើយ ពីព្រោះ​ទ្រង់​នឹង​លើក​ខ្លួន​ឡើង​លើ​អ្វីៗ​ទាំងអស់​។


ទ្រង់​នឹង​ចាត់វិធានការ​ទាស់នឹង​បន្ទាយ​ដ៏រឹងមាំ​ដោយពឹង​លើ​ព្រះ​ដទៃ​។ ទ្រង់​នឹង​បង្កើន​សិរីរុងរឿង​ដល់​អ្នកដែល​ទទួលស្គាល់​ទ្រង់ ហើយ​ឲ្យ​ពួកគេ​គ្រប់គ្រង​លើ​មនុស្ស​ជាច្រើន ព្រមទាំង​ចែក​ដីធ្លី​ឲ្យ​សម្រាប់​ជា​រង្វាន់​ផង​។


យ៉ាងណាមិញ នឹង​មាន​ម្នាក់​ពី​វង្សត្រកូល​របស់នាង​ក្រោកឡើង​ជំនួស​តំណែង​របស់​ស្ដេចនោះ​។ ទ្រង់​នឹង​ចេញទៅ​ទាស់នឹង​កងទ័ព​នោះ ហើយ​ចូលទៅ​ក្នុង​បន្ទាយ​របស់​ស្ដេច​នៃ​ទិសខាងជើង ក៏​ចាត់វិធានការ​លើ​ពួកគេ ហើយ​មានជ័យជម្នះ​។


យ៉ាងណាមិញ ព្រះវិញ្ញាណ​មានបន្ទូល​យ៉ាងច្បាស់​ថា នៅ​គ្រាចុងបញ្ចប់​នឹង​មាន​អ្នកខ្លះ​ដកខ្លួនចេញ​ពី​ជំនឿ ដោយ​ស្ដាប់តាម​វិញ្ញាណ​បោកប្រាស់ និង​សេចក្ដីបង្រៀន​របស់​ពួក​អារក្ស


ទំនិញ​នោះ គឺ​មាស ប្រាក់ ត្បូង​ដ៏មានតម្លៃ គជ់ ក្រណាត់ផាឌិបដ៏ប្រណិត ក្រណាត់​ពណ៌ស្វាយ ក្រណាត់​សូត្រ ក្រណាត់​ពណ៌ក្រហមឆ្អៅ ឈើ​ក្រអូប​គ្រប់ប្រភេទ គ្រឿង​ភ្លុក​គ្រប់ប្រភេទ គ្រឿង​ផ្សេងៗ​ដែលធ្វើ​ពី​ឈើ​ដ៏មានតម្លៃ ពី​លង្ហិន ដែក និង​ថ្មកែវ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម