Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 10:3 - ព្រះគម្ពីរខ្មែរសាកល

3 ខ្ញុំ​មិន​បាន​ហូប​អាហារ​ដ៏ល្អប្រណិត រីឯ​សាច់ និង​ស្រា មិន​បាន​ចូល​ក្នុង​មាត់​ខ្ញុំ​ឡើយ ហើយ​ខ្ញុំ​មិន​បាន​លាបប្រេង រហូតដល់​រយៈពេល​បី​សប្ដាហ៍​បាន​ផុតទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត គឺ​មិន​ទទួល​ទាន​សាច់ ឬ​ស្រា​ចូល​មក​ក្នុង​មាត់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​បាន​យក​ប្រេង​លាប​ខ្លួន រហូត​ដល់​ផុត​បី​អាទិត្យ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វីៗ​ដែល​ខ្ញុំ​ចូល​ចិត្ត​ទេ គឺ​ខ្ញុំ​មិន​បាន​ទទួល​ទាន​សាច់ ឬ​ស្រា​សោះ​ឡើយ ហើយ​ក៏​ពុំ​បាន​លាប​ប្រេង​ក្រអូប​អ្វី​ដែរ រហូត​ទាល់​តែ​ចប់​រយៈ​ពេល​បី​អាទិត្យ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វី​ដែល​ត្រូវ​ចំណុច​ចិត្ត ក៏​មិន​មាន​សាច់ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ចូល​មក​ក្នុង​មាត់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​បាន​អប់​ខ្លួន​ដែរ ដរាប​ដល់​ផុត​៣​អាទិត្យ​នោះ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វីៗ​ដែល​ខ្ញុំ​ចូល​ចិត្ត​ទេ គឺ​ខ្ញុំ​មិន​បាន​ទទួល​ទាន​សាច់ ឬ​ស្រា​សោះ​ឡើយ ហើយ​ក៏​ពុំ​បាន​លាប​ប្រេង​ក្រអូប​អ្វី​ដែរ រហូត​ទាល់​តែ​ចប់​រយៈ​ពេល​បី​អាទិត្យ​នោះ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 10:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គាត់​និយាយ​នឹង​ខ្ញុំ​ថា​៖ “ដានីយ៉ែល​អើយ កុំ​ខ្លាច​ឡើយ ដ្បិត​តាំងពី​ថ្ងៃ​ដំបូង​ដែល​អ្នក​បាន​ដាក់ចិត្ត​របស់អ្នក​ដើម្បី​យល់ច្បាស់ ហើយ​បាន​បន្ទាបខ្លួន​នៅចំពោះ​ព្រះ​របស់អ្នក ពាក្យ​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ ដូច្នេះ​ខ្ញុំ​បាន​មក​ដោយព្រោះ​ពាក្យ​របស់អ្នក​។


ទ្រង់​ក៏​នឹង​យក​បណ្ដា​ព្រះ​របស់ពួកគេ និង​រូបសិត​របស់ពួកគេ ព្រមទាំង​ភាជនៈ​ដ៏ល្អប្រណិត​របស់ពួកគេ​ដែលធ្វើពី​ប្រាក់ និង​មាស ជា​ជ័យភណ្ឌ​ទៅ​អេហ្ស៊ីប​ដែរ​។ រួចមក ទ្រង់​នឹង​នៅឃ្លាតពី​ស្ដេច​នៃ​ទិសខាងជើង​ជាច្រើន​ឆ្នាំ​។


បន្ទាប់មក ស្ដេច​យាង​ត្រឡប់ទៅ​ឯ​រាជវាំង​របស់ទ្រង់​វិញ ហើយ​ទ្រង់​ចំណាយពេលពេញមួយយប់​ដោយ​អត់ព្រះស្ងោយ ក៏​មិន​ឲ្យ​នាំ​ការកម្សាន្ត​មក​នៅចំពោះ​ទ្រង់​ដែរ រីឯ​ការផ្ទំលក់​ក៏​ចាកចេញ​ពី​ទ្រង់​។


រីឯ​អ្នក​វិញ កាលណា​អ្នក​តមអាហារ ចូរ​លាប​ប្រេង​លើ​ក្បាល ហើយ​លុប​មុខ​របស់អ្នក


អ្នក​មិន​បាន​លាប​ប្រេង​លើ​ក្បាល​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​បាន​លាប​ប្រេងក្រអូប​លើ​ជើង​ខ្ញុំ​។


ផ្ទុយទៅវិញ ខ្ញុំ​វាយប្រដៅ​រូបកាយ​របស់ខ្ញុំ ហើយ​បង្ខំឲ្យចុះចូល ក្រែងលោ​ក្រោយពី​ខ្ញុំ​ប្រកាស​ដំណឹងល្អ​ដល់​អ្នកដទៃ​ហើយ ខ្លួនខ្ញុំ​ត្រូវបាន​ដកសិទ្ធិ​ទៅវិញ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម