Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 10:11 - ព្រះគម្ពីរខ្មែរសាកល

11 គាត់​ក៏​និយាយ​នឹង​ខ្ញុំ​ថា​៖ “ដានីយ៉ែល​មនុស្ស​សំណព្វ​អើយ ចូរ​យល់ច្បាស់​នូវ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក ហើយ​ឈរ​ឲ្យ​ត្រង់​ចុះ ដ្បិត​ឥឡូវនេះ ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ឯ​អ្នក”។ នៅពេល​គាត់​និយាយ​ពាក្យ​នោះ​នឹង​ខ្ញុំ​ហើយ ខ្ញុំ​ក៏​ឈរឡើង​ទាំង​ញ័ររន្ធត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 លោក​ពោល​មក​ខ្ញុំ​ថា៖ «ឱ​ដានី‌យ៉ែល ជា​អ្នក​សំណព្វ​យ៉ាង​សំខាន់​អើយ ចូរ​យល់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​លោក ហើយ​ឈរ​ឡើង​ឲ្យ​ត្រង់​ចុះ ដ្បិតព្រះ​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​លោក»។ កាល​លោក​បាន​ពោល​ពាក្យ​ទាំង​នោះ​មក​ខ្ញុំ​ហើយ ខ្ញុំ​ក៏​ក្រោក​ឈរ​ទាំង​ញាប់‌ញ័រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​នោះ​ពោល​មក​ខ្ញុំ​ថា៖ «លោក​ដានី‌យ៉ែល​អើយ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់ សុំ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​នឹង​ថ្លែង​ប្រាប់​លោក។ សុំ​ក្រោក​ឈរ​នៅ​កន្លែង​ដែល​លោក​ឈរ​ពី​មុន​នោះ​ឡើង​វិញ ដ្បិត​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​លោក»។ ពេល​លោក​កំពុង​តែ​មាន​ប្រសាសន៍ ខ្ញុំ​ក៏​ក្រោក​ឈរ​ឡើង​វិញ ទាំង​ញាប់‌ញ័រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 រួច​ក៏​ពោល​មក​ខ្ញុំ​ថា ឱ​ដានី‌យ៉ែល​ជា​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ ចូរ​យល់​ពាក្យ​ដែល​យើង​ប្រាប់​អ្នក ហើយ​ឈរ​ឲ្យ​ត្រង់​ឡើង​ចុះ ពី​ព្រោះ​យើង​ត្រូវ​ចាត់​មក​ឯ​អ្នក កាល​លោក​បាន​ពោល​ពាក្យ​ទាំង​នោះ​មក​ខ្ញុំ​ហើយ នោះ​ខ្ញុំ​ក៏​ឈរ​នៅ​ទាំង​ញាប់‌ញ័រ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 គាត់​នោះ​ពោល​មក​ខ្ញុំ​ថា៖ «ដានី‌យ៉ែល​អើយ អុលឡោះ​ពេញ​ចិត្ត​នឹង​អ្នក​ខ្លាំង​ណាស់ សុំ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក។ សុំ​ក្រោក​ឈរ​នៅ​កន្លែង​ដែល​អ្នក​ឈរ​ពី​មុន​នោះ​ឡើង​វិញ ដ្បិត​ឥឡូវ​នេះ អុលឡោះ​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក»។ ពេល​គាត់​កំពុង​តែ​មាន​ប្រសាសន៍​ខ្ញុំ​ក៏​ក្រោក​ឈរ​ឡើង​វិញ ទាំង​ញាប់‌ញ័រ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 10:11
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ស្ដេច​នឹង​ប្រាថ្នាចង់បាន​សម្រស់​របស់អ្នក​! ដ្បិត​ទ្រង់​ជា​ចៅហ្វាយ​របស់អ្នក ដូច្នេះ​ចូរ​ថ្វាយបង្គំ​ទ្រង់​ចុះ​!


រួច​និយាយថា​៖ “មនុស្ស​សំណព្វ​អើយ កុំ​ខ្លាច​ឡើយ​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នក​! ចូរ​មានកម្លាំងឡើង មែនហើយ ចូរ​មានកម្លាំងឡើង​!”។ កាល​គាត់​និយាយ​នឹង​ខ្ញុំ ខ្ញុំ​ក៏​មានកម្លាំងឡើង ហើយ​និយាយថា​៖ “សូម​លោកម្ចាស់​នៃខ្ញុំ​មានប្រសាសន៍​ចុះ ពីព្រោះ​លោក​ឲ្យ​ខ្ញុំ​មានកម្លាំងវិញ​ហើយ”។


ខ្ញុំ​មិន​បាន​ហូប​អាហារ​ដ៏ល្អប្រណិត រីឯ​សាច់ និង​ស្រា មិន​បាន​ចូល​ក្នុង​មាត់​ខ្ញុំ​ឡើយ ហើយ​ខ្ញុំ​មិន​បាន​លាបប្រេង រហូតដល់​រយៈពេល​បី​សប្ដាហ៍​បាន​ផុតទៅ​។


ពួកនាង​ក៏​ចេញ​ពី​រូងផ្នូរ​មក ហើយ​រត់គេច​ទៅ ពីព្រោះ​ពួកនាង​ញ័ររន្ធត់​ទាំង​ភ័យស្លុត​។ ពួកនាង​មិន​បាន​ប្រាប់​អ្វី​ដល់​អ្នកណាឡើយ ពីព្រោះ​ពួកនាង​ភ័យខ្លាច​យ៉ាងខ្លាំង​។


មាន​ម្នាក់​ក្នុង​ពួក​សិស្ស​ជា​អ្នក​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់ កំពុង​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​។


ពេត្រុស​ងាក​ទៅ ក៏​ឃើញ​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់​កំពុង​មកតាម គឺ​ម្នាក់​ដែល​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​អំឡុង​អាហារពេលល្ងាច ហើយ​ទូល​សួរថា​: “ព្រះអម្ចាស់​អើយ តើ​នរណា​ជា​អ្នក​ដែល​ក្បត់​ព្រះអង្គ​?”។


ចូរ​ក្រោកឡើង ហើយ​ឈរ​ដោយ​ជើង​អ្នក​ចុះ​! ដ្បិត​យើង​បាន​លេចមក​ដល់​អ្នក​ដើម្បី​ការនេះ គឺ​ដើម្បី​តែងតាំង​អ្នក​ជា​អ្នកបម្រើ និង​ជា​សាក្សី​អំពី​ការ​ដែល​អ្នក​បាន​ឃើញ​យើង ព្រមទាំង​អំពី​អ្វីដែល​យើង​នឹង​សម្ដែង​ដល់​អ្នក​។


ចូរ​ក្រោកឡើង ហើយ​ចូលទៅ​ក្នុង​ទីក្រុង​ចុះ​! នោះ​គេ​នឹង​ប្រាប់​អ្នក​នូវ​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម