Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 9:14 - ព្រះគម្ពីរខ្មែរសាកល

14 រីឯ​នៅ​ទីនេះ គាត់​ក៏​បាន​ទទួល​សិទ្ធិអំណាច​ពី​ពួក​នាយកបូជាចារ្យ ដើម្បី​ចាប់ចង​អស់អ្នក​ដែល​ហៅរក​ព្រះនាម​របស់ព្រះអង្គ​ដែរ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ហើយ​ម្នាក់​នេះ​មក​ទីនេះ​ ដោយ​បាន​ទទួល​សិទ្ធិ​អំណាច​ពី​ពួក​សម្ដេច​សង្ឃ​ ដើម្បី​ចាប់ចង​ពួក​អ្នក​ដែល​កំពុង​អំពាវនាវ​ដល់​ព្រះនាម​របស់​ព្រះអង្គ​ទាំងអស់»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ហើយ​នៅ​ទី​នេះ គាត់​បាន​ទទួល​អំណាច​ពី​ពួក​សង្គ្រាជ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អំពាវ​នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ហើយ​គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​មហា​បូជា‌ចារ្យ​ឲ្យ​មក​ទី​នេះ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អង្វរ​រក​ព្រះ‌នាម​ព្រះអង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​នៅ​ទី​នេះ គាត់​ក៏​មាន​អំណាច​ពី​ពួក​សង្គ្រាជ អាច​នឹង​ទៅ​ចាប់​ចង​នូវ​អស់​អ្នក​ណា ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ហើយ​គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​មូស្ទី​ឲ្យ​មក​ទី​នេះ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អង្វរ​រក​នាម​អ៊ីសា‌ជាអម្ចាស់»។

សូមមើលជំពូក ចម្លង




កិច្ចការ 9:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​គេ​នឹង​ប្រព្រឹត្ត​ការ​ទាំងអស់​នេះ​ដល់​អ្នករាល់គ្នា​ដោយសារតែ​នាម​របស់ខ្ញុំ ពីព្រោះ​គេ​មិន​បាន​ស្គាល់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ទេ​។


ឥឡូវនេះ តើ​អ្នក​បង្អែបង្អង់​អី​ទៀត​? ចូរ​ក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយ​លាងសម្អាត​បាប​របស់អ្នក ដោយ​ហៅរក​ព្រះនាម​របស់​ព្រះអង្គ​ទៅ​!’។


ខណៈដែល​ពួកគេ​កំពុង​គប់ដុំថ្មសម្លាប់​ស្ទេផាន គាត់​ហៅរក​ព្រះអម្ចាស់​ថា​៖ “ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​ទទួល​វិញ្ញាណ​របស់ទូលបង្គំ​ផង!”។


អស់អ្នក​ដែល​ឮ​ក៏​ភ្ញាក់ផ្អើល ហើយ​និយាយថា​៖ “តើ​មិនមែន​អ្នកនេះ​ទេ​ឬ ដែល​បំផ្លាញ​អ្នក​ដែល​ហៅរក​នាម​នេះ​នៅ​យេរូសាឡិម​? តើ​គាត់​បាន​មក​ទីនេះ មិនមែន​ដោយសារតែ​គោលបំណង​នេះ គឺ​ដើម្បី​ចាប់ចង​ពួកគេ​នាំ​ទៅ​ពួក​នាយកបូជាចារ្យ​ទេ​ឬ​?”។


ជូនចំពោះ​ក្រុមជំនុំ​របស់​ព្រះ​ដែល​នៅ​កូរិនថូស ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ និង​ត្រូវបានត្រាស់ហៅ​ជា​វិសុទ្ធជន​ជាមួយ​អស់អ្នក​ដែល​ហៅរក​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង នៅ​គ្រប់​ទីកន្លែង​។ ព្រះ​គ្រីស្ទ​ជា​ព្រះអម្ចាស់​របស់​ពួកគេ ហើយក៏​ជា​ព្រះអម្ចាស់​របស់យើង​ដែរ​។


ដូច្នេះ ចូរ​គេចឲ្យផុត​ពី​តណ្ហា​នៃ​យុវវ័យ ហើយ​ស្វែងរក​សេចក្ដីសុចរិតយុត្តិធម៌ ជំនឿ សេចក្ដីស្រឡាញ់ និង​សេចក្ដីសុខសាន្ត ជាមួយនឹង​ពួក​អ្នក​ដែល​ហៅរក​ព្រះអម្ចាស់ ចេញពី​ចិត្ត​បរិសុទ្ធ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម