Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 8:4 - ព្រះគម្ពីរខ្មែរសាកល

4 អ្នក​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​ក៏​ដើរចុះឡើង​ផ្សព្វផ្សាយ​ព្រះបន្ទូល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 រីឯ​ពួក​អ្នក​ដែល​បាន​ខ្ចាត់ខ្ចាយ​ទៅ​នោះ​បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ទាំង​ប្រកាស​ព្រះបន្ទូល​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​នោះ បាន​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រកាស​ព្រះ‌បន្ទូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពួក​សិស្ស*​ដែល​បែក‌ខ្ញែក​គ្នា​នោះ បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​អំពី​ព្រះ‌បន្ទូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះ‌បន្ទូល

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពួក​សិស្ស​ដែល​បែក​ខ្ញែក​គ្នា​នោះ បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​អំពី​បន្ទូល​អុលឡោះ។

សូមមើលជំពូក ចម្លង




កិច្ចការ 8:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលណា​គេ​បៀតបៀន​អ្នករាល់គ្នា​នៅ​ទី​ក្រុង​នេះ ចូរ​រត់គេច​ទៅ​ទីក្រុង​មួយទៀត​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ដើរ​មិនទាន់​សព្វ​ទីក្រុង​នានា​នៃ​អ៊ីស្រាអែល​ឡើយ រហូតដល់​កូនមនុស្ស​បាន​មក​វិញ​។


យោងតាម​អស់អ្នក​ដែល​តាំងពី​ដំបូង​មក​ធ្វើជា​សាក្សីផ្ទាល់ភ្នែក និង​ជា​អ្នកបម្រើ​ព្រះបន្ទូល បាន​ប្រគល់​មក​យើងខ្ញុំ


គ្រានោះ ពួក​អ្នក​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​ដោយសារតែ​ទុក្ខវេទនា​ដែល​កើតឡើង​ពី​រឿង​ស្ទេផាន ក៏​ទៅ​រហូតដល់​ហ្វេនីស៊ី ស៊ីពរ៍ និង​អាន់ទីយ៉ូក​។ ពួកគេ​មិន​ប្រកាស​ព្រះបន្ទូល​ដល់​អ្នកណាឡើយ លើកលែងតែ​ជនជាតិយូដា​ប៉ុណ្ណោះ​។


រីឯ​ប៉ូល និង​បារណាបាស​ក៏​បន្ត​ស្នាក់នៅ​អាន់ទីយ៉ូក​ដែរ ទាំង​បង្រៀន និង​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជាមួយ​អ្នក​ឯទៀត​ជាច្រើន​។


រីឯ​សូល​បាន​យល់ស្រប​នឹង​ការសម្លាប់​ស្ទេផាន​ដែរ​។ នៅ​ថ្ងៃ​នោះ មាន​ការបៀតបៀន​យ៉ាងខ្លាំង​មក​លើ​ក្រុមជំនុំ​នៅ​យេរូសាឡិម ហើយ​ទាំងអស់គ្នា​ត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​ទូទាំង​ស្រុក​យូឌា និង​សាម៉ារី លើកលែងតែ​ពួក​សាវ័ក​។


ប៉ុន្តែ​នៅពេល​ភីលីព​ផ្សាយដំណឹងល្អ​អំពី​អាណាចក្រ​របស់​ព្រះ និង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពួកគេ​ក៏​ជឿ ហើយ​ទទួលពិធីជ្រមុជទឹក​ទាំង​ប្រុស​ទាំង​ស្រី​។


ផ្ទុយទៅវិញ យើង​មានភាពក្លាហាន​ក្នុង​ព្រះ​នៃយើង ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ក្នុង​ការតយុទ្ធ​យ៉ាងខ្លាំង ដោយ​បាន​រងទុក្ខ និង​ត្រូវគេ​បង្អាប់បង្អោន​ជាស្រេច​នៅ​ភីលីព ដូចដែល​អ្នករាល់គ្នា​ដឹង​ស្រាប់ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម