Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 27:20 - ព្រះគម្ពីរខ្មែរសាកល

20 កាល​មិន​ឃើញ​ព្រះអាទិត្យ ឬ​ផ្កាយ​អស់រយៈពេល​ជាច្រើន​ថ្ងៃ ហើយ​ខ្យល់ព្យុះ​ដ៏ខ្លាំង​នៅតែ​បក់គំហុក នៅទីបំផុត​សេចក្ដីសង្ឃឹម​ទាំងអស់​ដែល​យើង​នឹង​រួចជីវិត ក៏​រលាយបាត់ទៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ដោយ​គ្មាន​ពន្លឺ​ថ្ងៃ​ ឬ​ផ្កាយ​បំភ្លឺ​អស់​រយៈ​ពេល​ច្រើន​ថ្ងៃ​ ហើយ​ព្យុះ​នៅតែ​បោកបក់​មិន​ថមថយ​សោះ​ នៅ​ទីបំផុត​យើង​ក៏​អស់​សង្ឃឹម​ទាំង​ស្រុង​ថា​ នឹង​បាន​រួច​ជីវិត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 កាល​មើល​មិន​ឃើញ​ថ្ងៃ ឬ​ផ្កាយ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ខ្យល់​ព្យុះ​នៅ​តែ​បក់​គំហុក​ខ្លាំង ទីបំផុត​យើង​ក៏​អស់​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 យើង​មើល​ថ្ងៃ ឬ​ផ្កាយ​មិន​ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ដោយ​ខ្យល់​ព្យុះ​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល នៅ​ទី​បំផុត យើង​ក៏​លែង​មាន​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 រួច​ដោយ​ព្រោះ​មិន​ឃើញ​ថ្ងៃ ឬ​ផ្កាយ​ជា​យូរ​ថ្ងៃ ហើយ​ព្យុះ​សង្ឃរា​មិន​ចេះ​អន់​ស្រាក​សោះ បាន​ជា​យើង​លែង​សង្ឃឹម​នឹង​រួច​ជីវិត​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 យើង​មើល​ថ្ងៃ ឬ​ផ្កាយ​មិន​ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ដោយ​ខ្យល់​ព្យុះ​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល នៅ​ទី​បំផុត យើង​ក៏​លែង​មាន​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។

សូមមើលជំពូក ចម្លង




កិច្ចការ 27:20
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​បញ្ជូន​ភាពងងឹត​មក ហើយ​ធ្វើឲ្យ​ទឹកដីនោះ​ទៅជាងងឹត​; គ្មានអ្នកណា​បះបោរ​នឹង​ព្រះបន្ទូល​របស់ព្រះអង្គ​បាន​ឡើយ​។


អ្នក​បាន​អស់កម្លាំង​ដោយ​ដំណើរ​វែងឆ្ងាយ​របស់អ្នក ប៉ុន្តែ​អ្នក​មិន​បាន​ពោលថា​: ‘អស់សង្ឃឹម​ហើយ​!’ នោះ​ទេ អ្នក​បាន​រកឃើញ​ការបន្ត​កម្លាំង​ជាថ្មី ដូច្នេះបានជា​អ្នក​មិន​បាន​ចុះខ្សោយ​ឡើយ​។


“ក្រោយពី​ទុក្ខវេទនា​នៃ​គ្រានោះ​ភ្លាម ‘ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើមេឃ ហើយ​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក’។


នៅ​ថ្ងៃ​ទីបី គេ​ក៏​បោះ​ឧបករណ៍​សំពៅ​ចោល​ដោយផ្ទាល់ដៃ​។


ក្រោយពី​ទាំងអស់គ្នា​មិនបានហូបអាហារ​អស់រយៈពេល​យ៉ាងយូរ ប៉ូល​ក៏​ក្រោកឈរ​នៅ​កណ្ដាលចំណោម​ពួកគេ ហើយ​និយាយថា​៖ “‍ឱ អ្នករាល់គ្នា​អើយ! អ្នករាល់គ្នា​គួរតែ​បាន​ស្ដាប់តាម​ខ្ញុំ ហើយ​មិន​ចេញសំពៅ​ពី​ក្រែត នោះ​បងប្អូន​មិន​ជួប​គ្រោះថ្នាក់ និង​ការខាតបង់​បែបនេះ​ទេ​។


ត្រូវគេ​វាយនឹងដំបង​បីដង ត្រូវគេ​គប់ដុំថ្មសម្លាប់​ម្ដង លិចសំពៅ​បីដង អណ្ដែត​នៅក្នុង​មហាសមុទ្រ​មួយថ្ងៃមួយយប់​;


កាលណោះ អ្នករាល់គ្នា​គ្មាន​ព្រះ​គ្រីស្ទ​ទេ គឺ​ត្រូវបាន​បំបែកចេញ​ពី​ប្រជាជាតិ​អ៊ីស្រាអែល ហើយ​ជា​ជនបរទេស​ខាងឯ​សម្ពន្ធមេត្រី​នៃ​សេចក្ដីសន្យា​; នៅក្នុង​ពិភពលោកនេះ អ្នករាល់គ្នា​គ្មាន​សេចក្ដីសង្ឃឹម ហើយក៏​ប្រាសចាកពីព្រះ​ផង​។


បងប្អូន​អើយ យើង​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​ពួក​អ្នក​ដែល​បាន​ដេកលក់​ទៅ​ហើយ​នោះ​ទេ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត ដូច​ពួក​អ្នក​ដទៃ​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម