Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:2 - ព្រះគម្ពីរខ្មែរសាកល

2 ពេលនោះ មហាបូជាចារ្យ​អាណានាស បញ្ជា​ពួក​អ្នក​ដែល​ឈរនៅក្បែរ​ប៉ូល​ឲ្យ​ទះ​មាត់​គាត់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ពេល​នោះ​ លោក​អាណានាស​ជា​សម្ដេច​សង្ឃ​ បាន​បញ្ជា​ឲ្យ​ពួក​អ្នក​ឈរ​ក្បែរ​លោក​ប៉ូល​ទះ​មាត់​របស់​គាត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពេល​នោះ លោក​អាណា‌នាស ជា​សម្តេច​សង្ឃ បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ឈរ​ជិត​លោក​ប៉ុល ទះ​មាត់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​មហា​បូជា‌ចារ្យ*​អណា‌ណាស​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ឈរ​ក្បែរ​លោក​ប៉ូល ទះ​មាត់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 តែ​អាន៉្នានាស ជា​សំដេច​សង្ឃ លោក​បង្គាប់​ដល់​ពួក​អ្នក​ដែល​ឈរ​ជិត ឲ្យ​ទះ​មាត់​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 មូស្ទី​អណាណាស បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ឈរ​ក្បែរ​លោក​ប៉ូល ទះ​មាត់​គាត់។

សូមមើលជំពូក ចម្លង




កិច្ចការ 23:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ពួកគេ​ស្ដោះ​ទឹកមាត់​ដាក់​ព្រះភក្ត្រ​ព្រះអង្គ វាយ​ព្រះអង្គ​នឹងកណ្ដាប់ដៃ ហើយ​ទះកំផ្លៀង​ព្រះអង្គ


នៅពេល​ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ តម្រួត​ម្នាក់​ដែល​ឈរនៅក្បែរ​ក៏​ទះកំផ្លៀង​ព្រះអង្គ ទាំង​និយាយថា​៖ “តើ​អ្នកឯង​ឆ្លើយ​នឹង​មហាបូជាចារ្យ​យ៉ាងនេះ​ឬ​?”។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​អ្នកនោះ​ថា​៖“ប្រសិនបើ​ខ្ញុំ​បាន​និយាយ​មិនត្រឹមត្រូវ ចូរ​ធ្វើបន្ទាល់​អំពី​ពាក្យ​មិនត្រឹមត្រូវ​នោះ​មក ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​និយាយ​ត្រឹមត្រូវ​វិញ ម្ដេចក៏​វាយ​ខ្ញុំ​?”។


ប្រាំ​ថ្ងៃ​ក្រោយមក មហាបូជាចារ្យ​អាណានាស​បាន​ចុះមក​ជាមួយ​ពួក​ចាស់ទុំ​ខ្លះ និង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​។ ពួកគេ​បាន​ប្ដឹង​ទៅ​អភិបាល​ទាស់នឹង​ប៉ូល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម