Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 22:24 - ព្រះគម្ពីរខ្មែរសាកល

24 មេបញ្ជាការ​ក៏​បញ្ជា​ឲ្យ​នាំ​ប៉ូល​ចូលទៅ​ក្នុង​បន្ទាយ ហើយ​ប្រាប់​ឲ្យ​សួរចម្លើយ​គាត់​ដោយ​វាយនឹងខ្សែតី ដើម្បីឲ្យ​ដឹង​មូលហេតុ​ដែល​ពួកគេ​ស្រែក​ដាក់​គាត់​ដូច្នេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 មេបញ្ជាការ​ក៏​បញ្ជា​ឲ្យ​គេ​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ​ រួច​បង្គាប់​ឲ្យ​គេ​សួរ​ចម្លើយ​គាត់​ដោយ​វាយ​នឹង​ខ្សែតី​ ដើម្បី​ឲ្យ​ដឹង​ថា​ ហេតុអ្វី​បាន​ជា​បណ្ដាជន​ស្រែក​ជំទាស់​គាត់​ដូច្នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នោះ​មេទ័ព​ធំ​ក៏​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ ដោយ​ប្រាប់​គេ​ឲ្យ​វាយ​សួរ​ចម្លើយ ដើម្បី​ចង់​ដឹង​ពី​ហេតុ​ដែល​គេ​ស្រែក​ទាស់​នឹងលោក​បែប​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លោក​មេ‌បញ្ជា‌ការ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ និង​ឲ្យ​គេ​វាយ​សួរ​ចម្លើយ ចង់​ដឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​បណ្ដា‌ជន​ស្រែក​ប្រឆាំង​នឹង​លោក​បែប​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នោះ​បាន​ជា​មេ​ទ័ព​ធំ​បង្គាប់​ឲ្យ​នាំ​គាត់​ចូល​ទៅ​ក្នុង​បន្ទាយ រួច​ប្រាប់​ឲ្យ​វាយ​សួរ​ចំឡើយ ដើម្បី​ឲ្យ​ដឹង​ពី​ហេតុ​អ្វី បាន​ជា​គេ​ស្រែក​ទាស់​នឹង​គាត់​ជា​ខ្លាំង​ម៉្លេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 លោក​មេ​បញ្ជា​ការ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ និង​ឲ្យ​គេ​វាយ​សួរ​ចម្លើយ ចង់​ដឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​បណ្ដា‌ជន​ស្រែក​ប្រឆាំង​នឹង​គាត់​បែប​នេះ។

សូមមើលជំពូក ចម្លង




កិច្ចការ 22:24
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​មាន​ការប្រកែក​កាន់តែខ្លាំងឡើង មេបញ្ជាការ​ខ្លាច​ក្រែង​ប៉ូល​នឹង​ត្រូវ​ពួកគេ​ហែកជាបំណែក លោក​ក៏​បញ្ជា​ពួក​ទាហាន​ឲ្យ​ចុះទៅ​យក​ប៉ូល​ចេញ​ពី​កណ្ដាល​ពួកគេ ហើយ​នាំទៅ​បន្ទាយ​វិញ​។


ប៉ុន្តែ​ក្នុងចំណោម​ហ្វូងមនុស្ស មាន​អ្នកខ្លះ​ស្រែក​យ៉ាងនេះ អ្នកខ្លះ​ស្រែក​យ៉ាងនោះ​។ ដោយ​មិនអាច​ដឹង​អ្វី​ច្បាស់លាស់​បាន​ព្រោះតែ​ភាពវឹកវរ មេបញ្ជាការ​ក៏​បញ្ជា​ឲ្យ​នាំ​ប៉ូល​ទៅ​ក្នុង​បន្ទាយ​។


ពេលនោះ ពីឡាត់​យក​ព្រះយេស៊ូវ​ទៅ​ឲ្យ​គេ​វាយនឹងខ្សែតី​។


មាន​ស្ត្រី‍​ខ្លះ​ទទួលបាន​មនុស្សស្លាប់​របស់​ខ្លួន​មកវិញ តាមរយៈ​ការរស់ឡើងវិញ​ទៀតផង​។ រីឯ​អ្នកខ្លះទៀត​បាន​រងទារុណកម្ម ទាំង​មិន​ព្រមទទួល​ការដោះលែង ដើម្បី​ទទួលបាន​ការរស់ឡើងវិញ​ដ៏ប្រសើរជាង​;


បុរស​នេះ​ត្រូវ​ពួក​ជនជាតិយូដា​ចាប់ ហើយ​រៀបនឹង​ត្រូវ​ពួកគេ​សម្លាប់ បានជា​ខ្ញុំបាទ​នាំ​ទាហាន​មក​សង្គ្រោះ​គាត់ ដោយ​ដឹង​ថា​គាត់​មាន​សញ្ជាតិរ៉ូម៉ាំង​។


ប៉ុន្តែ​ប៉ូល​និយាយ​នឹង​ពួកតម្រួត​ថា​៖ “ពួកគេ​បាន​វាយ​យើង​ដែល​មាន​សញ្ជាតិរ៉ូម៉ាំង នៅកន្លែងសាធារណៈ​ដោយមិនបានកាត់ក្ដី ថែមទាំង​ដាក់គុក​ទៀត ហើយ​ឥឡូវនេះ ពួកគេ​ចង់​បណ្ដេញ​យើង​ចេញ​ដោយសម្ងាត់​ឬ​? ទេ មិនបានទេ​! ពួកគេ​ត្រូវតែ​មក​នាំ​យើង​ចេញទៅ​ដោយ​ខ្លួនគេផ្ទាល់​!”។


ខណៈដែល​ពួកទាហាន​រៀបនឹង​នាំ​ប៉ូល​ចូលទៅ​ក្នុង​បន្ទាយ គាត់​និយាយ​នឹង​មេបញ្ជាការ​ថា​៖ “តើ​ខ្ញុំ​អាច​និយាយ​រឿងមួយ​នឹង​លោក​បាន​ឬទេ​?”។ មេបញ្ជាការ​ក៏​តបថា​៖ “អ្នក​ចេះ​ភាសាក្រិក​ដែរឬ​?


នៅពេល​សួរចម្លើយ​ខ្ញុំ​រួចហើយ ពួកគេ​ចង់​ដោះលែង​ខ្ញុំ ពីព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​ដល់​ស្លាប់​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម