Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 2:20 - ព្រះគម្ពីរខ្មែរសាកល

20 ព្រះអាទិត្យ​នឹង​ប្រែជា​សេចក្ដីងងឹត ព្រះចន្ទ​នឹង​ប្រែជា​ឈាម មុន​ថ្ងៃ​ដ៏ធំឧត្ដម​រុងរឿង​របស់​ព្រះអម្ចាស់​មក​ដល់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ហើយ​ដួងអាទិត្យ​នឹង​ត្រលប់​ជា​ងងឹត​ ឯ​ខែ​នឹង​ត្រលប់​ជា​ឈាម​ មុន​ថ្ងៃ​ដ៏​រុងរឿង​អស្ចារ្យ​របស់​ព្រះអម្ចាស់​មក​ដល់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះ‌ច័ន្ទ​នឹង​ទៅ​ជា​ឈាម មុន​ថ្ងៃ​ដ៏​ធំ​ឧត្តម​របស់​ព្រះ‌អម្ចាស់​មក​ដល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម នៅ​មុន​ថ្ងៃ​ព្រះ‌អម្ចាស់​យាង​មក គឺ​ជា​ថ្ងៃ​ដ៏​រុងរឿង​ឧត្ដុង្គ‌ឧត្ដម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ថ្ងៃ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​ឧត្តម​របស់​ព្រះ‌អម្ចាស់​មក​ដល់

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម នៅ​មុន​ថ្ងៃ​អម្ចាស់​មក គឺ​ជា​ថ្ងៃ​ដ៏​រុង‌រឿង​ឧត្ដុង្គ‌ឧត្ដម

សូមមើលជំពូក ចម្លង




កិច្ចការ 2:20
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្កាយ​នៅ​លើមេឃ និង​ហ្វូងតារា​របស់វា នឹង​លែង​បញ្ចេញ​ពន្លឺ​; ព្រះអាទិត្យ​នឹង​ងងឹត​នៅពេល​រះឡើង ព្រះចន្ទ​នឹង​មិន​បញ្ចេញ​ពន្លឺ​ឡើយ​។


អស់អ្នក​ដែល​ត្រូវគេ​រកឃើញ​នឹង​ត្រូវបាន​ចាក់ទម្លុះ អស់អ្នក​ដែល​ត្រូវគេ​ចាប់បាន​នឹង​ដួល​ដោយ​មុខដាវ​។


មើល៍! ថ្ងៃ​របស់​ព្រះយេហូវ៉ា​នឹង​មកដល់ ជាថ្ងៃ​ដ៏សាហាវ​ដែលមានទាំង​សេចក្ដីក្ដៅក្រហាយ និង​ព្រះពិរោធ​ដ៏ក្រេវក្រោធ ដើម្បី​ធ្វើឲ្យ​ផែនដី​ទៅជា​ទីហិនហោច ហើយ​បំផ្លាញ​មនុស្សបាប​ក្នុង​នោះ​ឲ្យអស់​ពី​ផែនដី​។


ពេលនោះ ព្រះចន្ទ​នឹង​ទទួលការអាប់យស ហើយ​ព្រះអាទិត្យ​នឹង​អាម៉ាស់មុខ ដ្បិត​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​សោយរាជ្យ​នៅលើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​យេរូសាឡិម ហើយ​សិរីរុងរឿង​របស់ព្រះអង្គ​នឹង​នៅចំពោះ​ពួក​ចាស់ទុំ​របស់ព្រះអង្គ​៕


ដ្បិត​ព្រះយេហូវ៉ា​មាន​ថ្ងៃ​នៃ​ការសងសឹក ជា​ឆ្នាំ​នៃ​ការតបសង​ចំពោះ​រឿងក្ដី​របស់​ស៊ីយ៉ូន​។


មើល៍! យើង​នឹង​ចាត់​ព្យាការី​អេលីយ៉ា​ឲ្យមក​ឯ​អ្នករាល់គ្នា មុន​ថ្ងៃ​ដ៏ធំឧត្ដម និង​គួរឲ្យខ្លាច​របស់​ព្រះយេហូវ៉ា​បាន​មកដល់​។


“ក្រោយពី​ទុក្ខវេទនា​នៃ​គ្រានោះ​ភ្លាម ‘ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើមេឃ ហើយ​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក’។


ចាប់ពី​ម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹត​បាន​គ្របដណ្ដប់លើ​ផែនដី​ទាំងមូល រហូតដល់​ម៉ោងបីរសៀល​។


“នៅ​គ្រានោះ ក្រោយពី​ទុក្ខវេទនា​នោះ ‘ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ


“នឹង​មាន​ទីសម្គាល់​នៅក្នុង​ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ ហើយ​នៅលើ​ផែនដី​ក៏​នឹង​មាន​ការថប់បារម្ភ​ក្នុង​បណ្ដា​ប្រជាជាតិ ដោយសារតែ​ការវល់គំនិត​ចំពោះ​សូរសន្ធឹក​របស់​សមុទ្រ និង​រលក​។


យើង​នឹង​សម្ដែង​ការអស្ចារ្យ​នៅ​មេឃ​ខាងលើ យើង​នឹង​សម្ដែង​ទីសម្គាល់​នៅ​ផែនដី​ខាងក្រោម គឺ​ឈាម ភ្លើង និង​ផ្សែងខ្មួលខ្មាញ់​។


ពេលនោះ អស់អ្នកណាដែល​ហៅរក​ព្រះនាម​របស់​ព្រះអម្ចាស់ នឹង​បាន​សង្គ្រោះ’។


ត្រូវ​ប្រគល់​មនុស្ស​បែបនេះ​ទៅ​សាតាំង ដោយនូវ​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ឲ្យ​សាច់ឈាម​អ្នកនោះ​ត្រូវ​បំផ្លាញ ដើម្បីឲ្យ​វិញ្ញាណ​របស់អ្នកនោះ​បាន​សង្គ្រោះ​នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់​។


ដ្បិត​អ្នករាល់គ្នា​ផ្ទាល់​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​របស់​ព្រះអម្ចាស់​នឹង​មកដល់ ដូចជា​ចោរ​មក​នៅ​ពេលយប់​។


យ៉ាងណាមិញ ថ្ងៃ​របស់​ព្រះអម្ចាស់​នឹង​មកដល់​ដូចជា​ចោរ​។ នៅ​ថ្ងៃនោះ ផ្ទៃមេឃ​នឹង​ផុតទៅ​ដោយសន្ធឹកខ្ទរខ្ទារ ធាតុ​នានា​នឹង​ត្រូវ​ដុត​បំផ្លាញ ហើយ​ផែនដី និង​កិច្ចការ​នានា​នៅលើ​ផែនដី នឹង​ត្រូវបាន​លាតត្រដាង​។


ប៉ុន្តែ​ដោយ​ព្រះបន្ទូល​ដដែល​នេះ ផ្ទៃមេឃ និងផែនដី​នាបច្ចុប្បន្ននេះ ត្រូវបាន​បម្រុងទុក​សម្រាប់​ភ្លើង គឺ​ទុក​រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ និង​សេចក្ដីវិនាស​របស់​មនុស្ស​មិនគោរពព្រះ​។


ទូតសួគ៌​ទីបួន​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅលើ​ព្រះអាទិត្យ នោះ​ព្រះអាទិត្យ​ក៏​ត្រូវបាន​ប្រទានឲ្យ​កម្លោច​មនុស្ស​ដោយ​ភ្លើង​។


ខ្ញុំ​សង្កេតមើល​ទៀត ពេល​កូនចៀម​បក​ត្រា​ទីប្រាំមួយ​ចេញ នោះ​​មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង‍កើតឡើង ហើយ​ព្រះអាទិត្យ​ប្រែជា​ខ្មៅ​ដូច​ក្រណាត់ធ្មៃ​ធ្វើពីរោម រីឯ​ព្រះចន្ទ​ទាំងមូល​ក៏​ប្រែជា​ដូច​ឈាម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម