កិច្ចការ 17:24 - ព្រះគម្ពីរខ្មែរសាកល24 ព្រះដែលបានបង្កើតសាកលលោក និងរបស់សព្វសារពើដែលនៅទីនោះ ព្រះអង្គជាព្រះអម្ចាស់នៃមេឃ និងផែនដី ព្រះអង្គមិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សទេ សូមមើលជំពូកKhmer Christian Bible24 ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងរបស់សព្វសារពើនៅក្នុងពិភពលោក ព្រះអង្គជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ព្រះអង្គមិនគង់នៅក្នុងវិហារដែលសង់ដោយដៃរបស់មនុស្សឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ព្រះដែលបង្កើតពិភពលោក និងអ្វីៗសព្វសារពើ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សឡើយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ* និងព្រះអម្ចាស់នៃផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារ ដែលមនុស្សសង់នោះឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ដ្បិតព្រះដែលបង្កើតលោកីយ នឹងរបស់សព្វសារពើ ព្រះអង្គនោះ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលដៃមនុស្សបានធ្វើទេ សូមមើលជំពូកអាល់គីតាប24 អុលឡោះដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ទ្រង់ជាម្ចាស់នៃសូរ៉កា និងម្ចាស់នៃផែនដី ទ្រង់មិននៅក្នុងម៉ាស្ជិទដែលមនុស្សសង់នោះឡើយ សូមមើលជំពូក |
ទាំងស្រែកថា៖ “អ្នករាល់គ្នាអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? ពួកយើងក៏ជាមនុស្សដូចអ្នករាល់គ្នាដែរ! ពួកយើងកំពុងប្រកាសដំណឹងល្អដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបែរចេញពីការឥតខ្លឹមសារទាំងនេះមករកព្រះដែលមានព្រះជន្មរស់វិញគឺជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ។
ពេលនោះ ព្រះយេស៊ូវទ្រង់ត្រេកអរដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក៏មានបន្ទូលថា៖“ព្រះបិតាជាព្រះអម្ចាស់នៃមេឃ និងផែនដីអើយ! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ពីព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីអ្នកមានប្រាជ្ញា និងអ្នកមានចំណេះដឹង គឺព្រះអង្គបានសម្ដែងសេចក្ដីទាំងនេះដល់កូនក្មេងវិញ។ មែនហើយ ព្រះបិតាអើយ! ដ្បិតព្រះអង្គបានសព្វព្រះហឫទ័យយ៉ាងដូច្នេះ”។
មនុស្សទាំងអស់ដែលរស់នៅលើផែនដី ក៏ត្រូវបានចាត់ទុកដូចជាគ្មានអ្វីសោះ ហើយព្រះអង្គទ្រង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គនៅកណ្ដាលចំណោមពលបរិវារនៃស្ថានសួគ៌ និងនៅកណ្ដាលចំណោមមនុស្សដែលរស់នៅលើផែនដី។ គ្មានអ្នកណាអាចទប់ព្រះហស្តរបស់ព្រះអង្គ ឬសួរព្រះអង្គថា៖ “តើព្រះអង្គធ្វើអ្វី?” បានឡើយ។