Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 11:27 - ព្រះគម្ពីរខ្មែរសាកល

27 នៅ​គ្រានោះ មាន​អ្នកថ្លែងព្រះបន្ទូល​ខ្លះ​ចុះ​ពី​យេរូសាឡិម​មក​ដល់​អាន់ទីយ៉ូក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 នៅ​គ្រា​នោះ​ មាន​ពួក​អ្នក​នាំ​ព្រះបន្ទូល​ខ្លះ​បាន​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡិម​មក​ក្រុង​អាន់ទីយ៉ូក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម មកដល់​ក្រុង​អាន់‌ទី‌យ៉ូក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 នៅ​គ្រា​នោះ មាន​ពួក​ព្យាការី*​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម មក​ដល់​អាន់‌ទី‌យ៉ូក

សូមមើលជំពូក ចម្លង

អាល់គីតាប

27 នៅ​គ្រា​នោះ មាន​ពួក​ណាពី​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក។

សូមមើលជំពូក ចម្លង




កិច្ចការ 11:27
19 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ហេតុនេះហើយបានជា​ខ្ញុំ​ចាត់​បណ្ដា​ព្យាការី អ្នក​មានប្រាជ្ញា និង​ពួក​គ្រូវិន័យ​ឲ្យមក​រក​អ្នករាល់គ្នា​; អ្នករាល់គ្នា​នឹង​សម្លាប់​អ្នកខ្លះ និង​ឆ្កាង​អ្នកខ្លះ​ក្នុងចំណោម​ពួកគេ ហើយ​វាយ​អ្នកខ្លះ​នឹងរំពាត់​ក្នុង​សាលាប្រជុំ​របស់អ្នករាល់គ្នា ព្រមទាំង​តាម​បៀតបៀន​ពួកគេ​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ​។


ហេតុនេះហើយបានជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះ​ក៏​មានបន្ទូល​ដែរ​ថា​: ‘យើង​នឹង​ចាត់​បណ្ដា​ព្យាការី និង​សាវ័ក​ឲ្យទៅ​រក​ពួកគេ ហើយ​ពួកគេ​នឹង​សម្លាប់​អ្នកខ្លះ និង​បៀតបៀន​អ្នកខ្លះ​ពីចំណោម​អ្នកទាំងនោះ’។


ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុងចំណោម​ពួកគេ ជា​អ្នក​ស៊ីពរ៍ និង​អ្នកគីរេន បាន​មកដល់​អាន់ទីយ៉ូក ហើយ​និយាយ​ទៅកាន់​ជនជាតិក្រិក​ដែរ ដោយ​ផ្សាយដំណឹងល្អ​អំពី​ព្រះអម្ចាស់​យេស៊ូវ​។


ដំណឹង​នេះ​បាន​ឮ​ដល់​ត្រចៀក​ក្រុមជំនុំ​នៅ​យេរូសាឡិម ដូច្នេះ​ពួកគេ​បាន​ចាត់​បារណាបាស​ឲ្យ​ទៅ​អាន់ទីយ៉ូក​។


ក្នុង​ក្រុមជំនុំ​នៅ​អាន់ទីយ៉ូក មាន​អ្នកថ្លែងព្រះបន្ទូល និង​គ្រូ គឺ​បារណាបាស ស៊ីម្មាន​ដែល​គេ​ហៅថា​នីគើរ លូគាស​អ្នកគីរេន ម៉ាណាអេន​បងប្អូនចិញ្ចឹម​របស់​ស្ដេចត្រាញ់​ហេរ៉ូឌ និង​សូល​។


ហើយ​ចុះសំពៅ​ពីទីនោះ​ទៅ​អាន់ទីយ៉ូក ជា​កន្លែងដែល​ពួកគេ​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ព្រះគុណ​របស់​ព្រះ សម្រាប់​កិច្ចការ​ដែល​ពួកគេ​បាន​បំពេញ​។


ពេលនោះ ពួក​សាវ័ក ពួក​ចាស់ទុំ និង​ក្រុមជំនុំ​ទាំងមូល យល់ឃើញថា​គួរតែ​ជ្រើសរើស​មនុស្ស​ពីចំណោម​ពួកគេ ចាត់ឲ្យទៅ​អាន់ទីយ៉ូក​ជាមួយ​ប៉ូល និង​បារណាបាស​។ គេ​បាន​ចាត់​យូដាស​ដែល​ហៅថា​បារសាបាស និង​ស៊ីឡាស ពីរនាក់នេះ​ជា​អ្នកដឹកនាំ​ក្នុងចំណោម​បងប្អូន​។


ដូច្នេះ នៅពេល​អ្នកទាំងនោះ​ត្រូវបាន​ចាត់ឲ្យទៅ ពួកគេ​ក៏​ចុះទៅ​អាន់ទីយ៉ូក ហើយ​ប្រមូល​អង្គប្រជុំ​មក ប្រគល់​សំបុត្រ​នោះ​ដល់​ពួកគេ​។


យូដាស និង​ស៊ីឡាស​ពួកគេផ្ទាល់​ជា​អ្នកថ្លែងព្រះបន្ទូល​ដែរ ពួកគេ​ក៏​លើកទឹកចិត្ត​បងប្អូន​ដោយ​ពាក្យ​ជាច្រើន ព្រមទាំង​ពង្រឹង​ពួកបងប្អូន​ផង​។


លុះ​ចូលចត​នៅ​សេសារា ប៉ូល​ក៏​ឡើងទៅ​យេរូសាឡិម​សួរសុខទុក្ខ​ក្រុមជំនុំ រួច​ចុះ​ទៅ​អាន់ទីយ៉ូក​។


‘ព្រះ​មានបន្ទូលថា នៅ​ថ្ងៃចុងបញ្ចប់​នឹង​កើតមាន​ដូច្នេះ​: យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​របស់យើង​លើ​មនុស្ស គ្រប់គ្នា កូនប្រុស​កូនស្រី​របស់អ្នករាល់គ្នា​នឹង​ព្យាករ ពួក​កំលោះ​របស់អ្នករាល់គ្នា​នឹង​ឃើញ​និមិត្ត ពួក​ចាស់ៗ​របស់អ្នករាល់គ្នា​នឹង​យល់សប្តិ​។


យើង​បាន​រកឃើញ​ពួក​សិស្ស ហើយ​ស្នាក់នៅ​ទីនោះ​ប្រាំពីរ​ថ្ងៃ​។ ពួកគេ​ប្រាប់​ប៉ូល​ដោយ​ព្រះវិញ្ញាណ មិន​ឲ្យ​ឡើងទៅ​យេរូសាឡិម​ឡើយ​។


គាត់​មាន​កូនស្រី​ព្រហ្មចារី​បួន​នាក់​ដែល​ថ្លែងព្រះបន្ទូល​។


ពាក្យ​នេះ​បាន​បំពេញចិត្ត​អង្គប្រជុំ​ទាំងមូល ដូច្នេះ​ពួកគេ​ក៏​ជ្រើសរើស​ស្ទេផាន ជា​បុរស​ដែល​ពេញ​ដោយ​ជំនឿ​និង​ព្រះវិញ្ញាណដ៏វិសុទ្ធ ភីលីព ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណា និង​នីកូឡាស​អ្នកចូលសាសនាយូដា​ពី​អាន់ទីយ៉ូក​។


សកម្មភាព​នៃ​ព្រះចេស្ដា​បានប្រទាន​ដល់​ម្នាក់ទៀត អំណោយទាននៃ​ការថ្លែងព្រះបន្ទូល​បានប្រទាន​ដល់​ម្នាក់ទៀត អំណោយទាននៃ​ការពិសោធ​វិញ្ញាណ​បានប្រទាន​ដល់​ម្នាក់ទៀត ភាសាដទៃ​ផ្សេងៗ​បានប្រទាន​ដល់​ម្នាក់ទៀត ហើយ​អំណោយទាននៃ​ការបកប្រែ​ភាសាដទៃ​បានប្រទាន​ដល់​ម្នាក់ទៀត​។


ក្នុង​ក្រុមជំនុំ ព្រះ​បាន​តែងតាំង​អ្នកខ្លះ ជាដំបូង​គឺ​សាវ័ក ទីពីរ​គឺ​អ្នកថ្លែងព្រះបន្ទូល ទីបី​គឺ​គ្រូបង្រៀន បន្ទាប់មក​គឺ​ការអស្ចារ្យ បន្ទាប់មកទៀត​គឺ​អំណោយទាន​នៃ​ការប្រោសឲ្យជា កិច្ចការជំនួយ ការគ្រប់គ្រង និង​ភាសាដទៃ​ផ្សេងៗ​។


វិញ្ញាណ​របស់​ព្យាការី តែងតែ​ចុះចូល​នឹង​ព្យាការី


ប៉ុន្តែ​កាល​កេផាស​បាន​មក​ដល់​អាន់ទីយ៉ូក ខ្ញុំ​បាន​ជំទាស់​នឹង​គាត់​ចំពោះ​មុខ​គាត់ ពីព្រោះ​គាត់​មានការដែលគួរឲ្យបន្ទោស​។


ព្រះអង្គ​បាន​ប្រទានឲ្យ​អ្នកខ្លះ​ធ្វើជា​សាវ័ក អ្នកខ្លះ​ធ្វើជា​អ្នកថ្លែងព្រះបន្ទូល អ្នកខ្លះ​ធ្វើជា​អ្នកផ្សាយដំណឹងល្អ អ្នកខ្លះ​ធ្វើជា​អ្នកគង្វាល និង​គ្រូបង្រៀន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម