Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 2:17 - ព្រះគម្ពីរខ្មែរសាកល

17 ប៉ុន្តែ​ប្រសិនបើ​យើង​ព្យាយាម​ឲ្យ​បាន​រាប់ជាសុចរិត​ក្នុង​ព្រះ​គ្រីស្ទ ហើយ​បែរជា​ឃើញថា​ខ្លួនយើង​ក៏​ជា​មនុស្សបាប​ដែរ នោះ​តើ​ព្រះ​គ្រីស្ទ​ទៅជា​អ្នកបម្រើ​របស់​បាប​ឬ​? មិនមែនដូច្នោះជាដាច់ខាត​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ប៉ុន្ដែ​បើ​ពេល​យើង​កំពុង​ខិតខំ​ឲ្យ​បាន​រាប់​ជា​សុចរិត​ក្នុង​ព្រះគ្រិស្ដ​ ហើយ​ឃើញ​ថា​ខ្លួន​យើង​ក៏​ជា​មនុស្ស​បាប​ដែរ​នោះ​ តើ​ព្រះគ្រិស្ត​ជា​អ្នក​បម្រើ​បាប​ឬ?​ ទេ​ មិន​មែន​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ប៉ុន្ដែ ប្រសិន‌បើ​យើង​សង្វាត​ឲ្យ​បាន​សុចរិត​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​ឃើញ​ខ្លួន​យើង​ថា​ជា​មនុស្ស​មាន​បាបដែរ​នោះ តើ​ព្រះ‌គ្រីស្ទ​ជា​អ្នក​បម្រើ​អំពើ​បាប​ឬ? ទេ មិន​មែន​ទេ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ប៉ុន្តែ ប្រសិន​បើ​យើង​ប្រាថ្នា​ចង់​បាន​សុចរិត​តាម​រយៈ​ព្រះ‌គ្រិស្ត ហើយ​បែរ​ជា​ឃើញ​ថា​យើង​ជា​មនុស្ស​ជាប់​បាប​ដូច​គេ​នោះ តើ​បាន​សេចក្ដី​ថា ព្រះ‌គ្រិស្ត​នាំ​ឲ្យ​យើង​ជាប់​បាប​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រីឯ កាល​យើង​ខ្ញុំ​កំពុង​តែ​ស្វែង‌រក​ឲ្យ​បាន​រាប់​ជា​សុចរិត​ក្នុង​ព្រះ‌គ្រីស្ទ នោះ​បើ​សិន​ជា​គេ​ឃើញ​យើង​មាន​បាប​វិញ ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​ជា​អ្នក​ចែក​ចាយ​អំពើ​បាប​ឬ​អី ទេ មិន​មែន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ប៉ុន្ដែ ប្រសិន​បើ​យើង​ប្រាថ្នា​ចង់​បាន​សុចរិត​តាម​រយៈ​អាល់ម៉ា‌ហ្សៀស ហើយ​បែរ​ជា​ឃើញ​ថា​យើង​ជា​មនុស្ស​ជាប់​បាប​ដូច​គេ​នោះ តើ​បាន​សេចក្ដី​ថា អាល់ម៉ា‌ហ្សៀស​នាំ​ឲ្យ​យើង​ជាប់​បាប​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ!

សូមមើលជំពូក ចម្លង




កាឡាទី 2:17
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់ ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ ដ្បិត​កូននោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ”។


លោក​នឹង​មក​បំផ្លាញជីវិត​កសិករ​ទាំងនេះ រួច​ប្រគល់​ចម្ការទំពាំងបាយជូរ​ដល់​អ្នកផ្សេងទៀត”។ នៅពេល​ឮ​ដូច្នេះ គេ​ក៏​ពោលថា​៖ “កុំឲ្យ​កើតមាន​ដូច្នោះ​ឡើយ​!”។


ចុះ​ម្ដេចទៅ​? អ្វីដែល​ជនជាតិអ៊ីស្រាអែល​ខំស្វែងរក​នោះ ពួកគេ​រក​មិន​បាន​ឡើយ ប៉ុន្តែ​អ្នកដែលត្រូវបានជ្រើសតាំង​វិញ ដែល​រកបាន រីឯ​អ្នក​ឯទៀត​ក៏​ត្រូវ​ធ្វើឲ្យរឹងរូស


ខ្ញុំ​សូម​ជម្រាបថា ព្រះ​គ្រីស្ទ​បាន​ធ្វើជា​អ្នកបម្រើ​ដល់​អ្នកដែលទទួលពិធីកាត់ស្បែក ដោយយល់ដល់​សេចក្ដីពិត​របស់​ព្រះ ដើម្បី​បញ្ជាក់ថា​សេចក្ដីសន្យា​ដែលប្រទានដល់​ដូនតា​គឺពិត


មិនមែនដូច្នោះជាដាច់ខាត​! ទោះបី​មនុស្ស​គ្រប់គ្នា​ជា​អ្នកភូតភរ​ក៏ដោយ ក៏​ព្រះ​នៅតែ​ពិតត្រង់​ដែរ​។ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “ដើម្បីឲ្យ​ព្រះអង្គ​ត្រូវបាន​បញ្ជាក់ថាសុចរិត នៅពេល​ព្រះអង្គ​មានបន្ទូល ហើយ​មានជ័យជម្នះ នៅពេល​គេ​ជំនុំជម្រះ​ព្រះអង្គ”។


មិនមែនដូច្នោះជាដាច់ខាត​! បើ​ព្រះអយុត្តិធម៌​មែន តើ​ព្រះ​នឹង​ជំនុំជម្រះ​ពិភពលោក​ដូចម្ដេចកើត​?


ប៉ុន្តែ​កាល​កេផាស​បាន​មក​ដល់​អាន់ទីយ៉ូក ខ្ញុំ​បាន​ជំទាស់​នឹង​គាត់​ចំពោះ​មុខ​គាត់ ពីព្រោះ​គាត់​មានការដែលគួរឲ្យបន្ទោស​។


យើង​ជា​ជនជាតិយូដា​ពីកំណើត គឺ​មិនមែន​ជា “មនុស្សបាប​ពីចំណោម​សាសន៍ដទៃ” ទេ


បើដូច្នេះ តើ​ក្រឹត្យវិន័យ​ផ្ទុយនឹង​សេចក្ដីសន្យា​របស់​ព្រះ​ឬ? មិនមែនដូច្នោះជាដាច់ខាត​! ដ្បិត​ប្រសិនបើ​ក្រឹត្យវិន័យ​ដែល​ប្រទានមក​អាច​ផ្ដល់ជីវិត​បាន នោះ​សេចក្ដីសុចរិត​ពិតជា​នឹង​មក​ដោយសារតែ​ក្រឹត្យវិន័យ​មែន​។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ជាដាច់ខាត ក្រៅពី​ឈើឆ្កាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ប៉ុណ្ណោះ​។ ដោយសារតែ​ឈើឆ្កាងនេះ ពិភពលោក​ត្រូវបាន​ឆ្កាង​ចំពោះ​ខ្ញុំ ហើយខ្ញុំក៏​ត្រូវបាន​ឆ្កាង​ចំពោះ​ពិភពលោក​ដែរ​។


ជា​អ្នកបម្រើការងារ​ក្នុង​ទីវិសុទ្ធ និង​ក្នុង​ព្រះពន្លា​ពិត​ដែល​ព្រះអម្ចាស់​បាន​ដំឡើង គឺ​មិនមែន​មនុស្ស​ដំឡើង​ទេ​។


អ្នករាល់គ្នា​ដឹង​ហើយ​ថា ព្រះគ្រីស្ទ​បាន​លេចមក ដើម្បី​យក​បាប​ចេញ ហើយ​នៅក្នុង​ព្រះអង្គ​គ្មាន​បាប​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម