Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 1:9 - ព្រះគម្ពីរខ្មែរសាកល

9 ដូចដែល​យើង​បាន​និយាយទុកមុន ឥឡូវនេះ​ខ្ញុំ​សូម​និយាយ​ម្ដងទៀត​ថា ប្រសិនបើ​អ្នកណា​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា ខុសពី​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល សូម​ឲ្យ​អ្នកនោះ​ត្រូវ​បណ្ដាសា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ដូច​ដែល​យើង​បាន​ប្រាប់​រួច​មក​ហើយ​ តែ​ឥឡូវ​នេះ​ ខ្ញុំ​សូម​ប្រាប់​ម្តង​ទៀត​ថា​ បើ​អ្នកណា​ប្រកាស​ដំណឹង​ល្អ​ខុស​ពី​ដំណឹង​ល្អ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ ចូរ​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ចុះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច​យើង​បាន​និយាយ​ពី​មុន​មក​ហើយ ឥឡូវ​នេះ ខ្ញុំ​និយាយ​ម្តង​ទៀត​ថា ប្រសិន‌បើ​អ្នក​ណា​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល សូមឲ្យអ្នក​នោះ​ត្រូវ​បណ្ដាសា​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ដូច​យើង​បាន​ជម្រាប​មក​ស្រាប់​ហើយ តែ​ខ្ញុំ​ក៏​សូម​ជម្រាប​ម្ដង​ទៀត​ថា ប្រសិន​បើ​នរណា​ម្នាក់​នាំ​ដំណឹង‌ល្អ​ផ្សេង​មក​ជូន​បងប្អូន ខុស​ប្លែក​ពី​ដំណឹង‌ល្អ​ដែល​បងប្អូន​ធ្លាប់​ទទួល សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ចុះ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឯ​សេចក្ដី​ដែល​ខ្ញុំ​ទើប​នឹង​និយាយ​អម្បាញ់‌មិញ​នេះ នោះ​ខ្ញុំ​និយាយ​ម្តង​ទៀត​ថា បើ​អ្នក​ណា​ប្រាប់​ដំណឹង​ណា ខុស​អំពី​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ដូច​យើង​បាន​ជម្រាប​មក​ស្រាប់​ហើយ តែ​ខ្ញុំ​ក៏​សូម​ជម្រាប​ម្ដង​ទៀត​ថា ប្រសិន​បើ​នរណា​ម្នាក់​នាំ​ដំណឹង‌ល្អ​ផ្សេង​មក​ជូន​បង​ប្អូន ខុស​ប្លែក​ពី​ដំណឹង‌ល្អ​ដែល​បង​ប្អូន​ធ្លាប់​ទទួល សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ចុះ!

សូមមើលជំពូក ចម្លង




កាឡាទី 1:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​បន្ថែម​អ្វី​ទៅក្នុង​ព្រះបន្ទូល​របស់ព្រះអង្គ​ឡើយ ក្រែងលោ​ព្រះអង្គ​ស្ដីបន្ទោស​អ្នក ហើយ​អ្នក​ត្រូវបាន​បញ្ជាក់ថាជាមនុស្សភូតភរ​។


ក្រោយពី​ស្នាក់នៅ​មួយរយៈ គាត់​ក៏​ចេញដំណើរទៅ ហើយ​ឆ្លងកាត់​ស្រុក​កាឡាទី និង​ព្រីគា​ជាបន្តបន្ទាប់ ទាំង​ពង្រឹង​សិស្ស​ទាំងអស់​ផង។


បងប្អូន​អើយ ខ្ញុំ​សូម​ដាស់តឿន​អ្នករាល់គ្នា​ឲ្យ​ប្រុងប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​បង្ក​ការបាក់បែក និង​បង្ក​ហេតុបណ្ដាលឲ្យជំពប់ដួល ផ្ទុយពី​សេចក្ដីបង្រៀន​ដែល​អ្នករាល់គ្នា​បាន​ទទួល​។ ចូរ​បែរចេញ​ពី​អ្នកទាំងនោះ​។


ខ្ញុំ​សុខចិត្ត​ឲ្យ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា​ដាច់ចេញពី​ព្រះ​គ្រីស្ទ ជំនួស​បងប្អូនរួមជាតិ​របស់ខ្ញុំ ដែល​ជា​សាច់ញាតិ​របស់ខ្ញុំ​ខាងសាច់ឈាម


ពេល​ខ្ញុំ​មានបំណង​ដូច្នេះ តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ធ្វេសប្រហែស​ឬ​? ‍ឬមួយក៏​អ្វីដែល​ខ្ញុំ​សម្រេច ខ្ញុំ​សម្រេច​តាមសាច់ឈាម បានជា​សម្រាប់​ខ្ញុំ “មែនៗ” គឺ “ទេៗ” ដែរ​?


មួយវិញទៀត បងប្អូន​របស់ខ្ញុំ​អើយ ចូរ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​ចុះ​។ ការ​ដែល​សរសេរ​សេចក្ដី​ដដែល​នេះ​មក​អ្នករាល់គ្នា មិន​ធុញទ្រាន់​សម្រាប់​ខ្ញុំ​ទេ ហើយ​ជា​ការ​ការពារ​ដល់​អ្នករាល់គ្នា​។


ចូរ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​ជានិច្ច​។ ខ្ញុំ​ប្រាប់​ម្ដងទៀត​ថា ចូរ​អរសប្បាយ​ឡើង​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម