Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 1:21 - ព្រះគម្ពីរខ្មែរសាកល

21 បន្ទាប់មក ខ្ញុំ​បាន​ធ្វើដំណើរ​ទៅ​តំបន់​ស៊ីរី និង​គីលីគា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ក្រោយ​មក​ ខ្ញុំ​បាន​ទៅ​ឯ​តំបន់​ទាំងឡាយ​នៅ​ក្នុង​ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា‍​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ទៅ​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេងៗ​នៅ​ស្រុក​ស៊ីរី និង​ស្រុក​គីលី‌គា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ក្រោយ​នោះ ខ្ញុំ​បាន​មក​ក្នុង​ស្រុក​ស៊ីរី នឹង​ស្រុក​គីលីគា

សូមមើលជំពូក ចម្លង

អាល់គីតាប

21 បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេងៗ​នៅ​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា

សូមមើលជំពូក ចម្លង




កាឡាទី 1:21
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


ក្នុង​ក្រុមជំនុំ​នៅ​អាន់ទីយ៉ូក មាន​អ្នកថ្លែងព្រះបន្ទូល និង​គ្រូ គឺ​បារណាបាស ស៊ីម្មាន​ដែល​គេ​ហៅថា​នីគើរ លូគាស​អ្នកគីរេន ម៉ាណាអេន​បងប្អូនចិញ្ចឹម​របស់​ស្ដេចត្រាញ់​ហេរ៉ូឌ និង​សូល​។


ពួកគេបាន​ផ្ញើ​សំបុត្រ​តាម​អ្នកទាំងនោះ ដែល​មាន​សរសេរ​ដូចតទៅ​៖ “យើងខ្ញុំ​ពួក​សាវ័ក និង​ពួក​ចាស់ទុំ ដែលជា​បងប្អូន សូម​ជម្រាបសួរ​ដល់​បងប្អូន​សាសន៍ដទៃ​ដែល​រស់នៅ​អាន់ទីយ៉ូក ស៊ីរី និង​គីលីគា​។


ប៉ូលនិងស៊ីឡាស​បាន​ធ្វើដំណើរឆ្លងកាត់​ស៊ីរី និង​គីលីគា ទាំង​ពង្រឹង​ក្រុមជំនុំ​នានាផង​៕


ក្រោយពី​ប៉ូល​បន្ត​ស្នាក់នៅ​ទីនោះ​ជាយូរ​ថ្ងៃ គាត់​ក៏​លា​បងប្អូន ហើយ​ចុះសំពៅ​ទៅ​ស៊ីរី​; ព្រីស៊ីឡា និង​អ័គីឡា​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។ នៅ​កេងគ្រា ប៉ូល​បាន​កោរសក់ ពីព្រោះ​គាត់​បាន​បន់​។


យើង​បន្តដំណើរ​ទៅ​ស៊ីរី ទាំង​ឃើញ​ស៊ីពរ៍​នៅ​ខាងឆ្វេង ក៏​បង្ហួសទៅ រួច​ចូលចត​នៅ​ទីរ៉ុស ពីព្រោះ​សំពៅ​ត្រូវ​ទម្លាក់​ទំនិញ​នៅ​ទីនោះ​។


ប៉ូល​ឆ្លើយថា​៖ “ខ្ញុំ​ជា​ជនជាតិយូដា ជា​អ្នកតើសុស​ក្នុង​គីលីគា មិនមែន​ជា​ពលរដ្ឋ​ទីក្រុង​តូចតាច​ទេ​។ ខ្ញុំ​អង្វរ​លោក សូម​អនុញ្ញាតឲ្យ​ខ្ញុំ​និយាយ​នឹង​ប្រជាជន​នេះ​ផង”។


“ខ្ញុំ​ជា​ជនជាតិយូដា បាន​កើត​នៅ​តើសុស​ក្នុង​គីលីគា ប៉ុន្តែ​ធំឡើង​នៅ​ទីក្រុង​នេះ ហើយ​ទទួល​ការ​អប់រំ​តាម​ក្រឹត្យវិន័យ​របស់​ដូនតា​យ៉ាងតឹងរ៉ឹង ក្រោមការបង្រៀន​របស់​កាម៉ាលាល​។ ខ្ញុំ​ជា​អ្នកស៊ប់​ចំពោះ​ព្រះ ដូច​អ្នក​ទាំងអស់គ្នា​នៅ​សព្វថ្ងៃនេះ​ដែរ​។


បន្ទាប់ពី​អាន​សំបុត្រ អភិបាល​ក៏​សួរថា​ប៉ូល​មក​ពី​ខេត្ត​ណា​។ លុះ​ជ្រាប​ថា​មកពី​គីលីគា


ពេលនោះ មាន​អ្នកខ្លះ​ពី​សាលាប្រជុំ​មួយ​ដែល​គេ​ហៅថា “ជនសេរី” មាន​អ្នកគីរេន អ្នកអ័លេក្សានទ្រា និង​អ្នក​ដែល​មកពី​គីលីគា និង​អាស៊ី​បាន​ក្រោកឡើង ប្រកែក​នឹង​ស្ទេផាន


កាល​បងប្អូន​បាន​ដឹង​អំពីការនេះ ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​សេសារា ហើយ​ឲ្យ​គាត់​ទៅ​តើសុស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម