១ ពេត្រុស INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ លោក​ពេត្រុស​បាន​សរសេរ​សំបុត្រ​ទី​មួយ​នេះ ផ្ញើ​ជូន​គ្រីស្ទបរិស័ទ​ដែល​បែក​ខ្ញែក​គ្នា តាម​តំបន់​ទាំង​ប្រាំ​នៅ​មជ្ឈិម​បូព៌ា។ ក្រុម​គ្រីស្ទបរិស័ទ​ទាំង​នោះ​កកើត​ឡើង តាម​រយៈ​លោក​ប៉ូល​បាន​ប្រកាស​ដំណឹង​ល្អ។ ប្រហែល​ជា​លោក​ពេត្រុស​សរសេរ​សំបុត្រ​នេះ កាល​លោក​នៅ​ក្រុង​រ៉ូម ដែល​លោក​ឲ្យ​ឈ្មោះ​ថា «បាប៊ីឡូន» (៥.១៣) នៅ គ.ស. ៦៤។ គោល​បំណង នៅ​គ្រា​នោះ គ្រីស្ទបរិស័ទ​ត្រូវ​គេ​ប្រមាថ​មាក់ងាយ និង​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត​បៀន​ទៀត​ផង។ ហេតុ​នេះ សាវក​ពេត្រុស​មាន​បំណង​ដាស់​តឿន​គ្រីស្ទបរិស័ទ ដែល​ខ្ចាត់ខ្ចាយ​ក្នុង​ពិភព​លោក ឲ្យ​មាន​ជំនឿ​កាន់​តែ​មាំមួន​ដល់​ព្រះយេស៊ូវគ្រីស្ទ ស្រប​តាម​ពិធី​ជ្រមុជ​ទឹក​ដែល​គេ​បាន​ទទួល។ ជំនឿ​នេះ នឹង​ផ្ដល់​ឲ្យ​គេ​មាន​ចិត្ដ​សង្ឃឹម​ដ៏​មោះមុត​គ្រប់​កាលៈទេសៈ និង​មាន​ជ័យ​ជម្នះ​លើ​ឧបសគ្គ​នា​នា។ រីឯ​ទុក្ខ​លំបាក​ដែល​គ្រីស្ទបរិស័ទ​ជួប​ប្រទះ ធ្វើ​ឲ្យ​គេ​រួម​ជា​មួយ​ព្រះគ្រីស្ទ​ដែល​បាន​រង​ទុក្ខ​លំបាក​ដែរ។ |
© 2016 United Bible Societies
Bible Society in Cambodia