យូដាស INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ អ្នក​សរសេរ​សំបុត្រ​នេះ សរសេរ​ថា លោក​ជា​ប្អូន​របស់​លោក​យ៉ាកុប (១) និង​ជា​បងប្អូន​របស់​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់​ដែរ (ម៉ាថាយ ១៣.៥៥ កាឡាទី ១.១៩)។ លោក​យូដាស​សរសេរ​សំបុត្រ​នេះ​សម្រាប់​គ្រីស្ទបរិស័ទ​ទួទៅ ហើយ​មាន​សេចក្ដី​ប្រហាក់ប្រហែល​គ្នា​នឹង​សំបុត្រ​ទី​ពីរ​របស់​លោក​ពេត្រុស​ដែរ។ គោល​បំណង អ្នក​សរសេរ​មាន​បំណង​ប្រៀន​ប្រដៅ​គ្រីស្ទបរិស័ទ​ឲ្យ​ប្រយ័ត្ន​ខ្លួន កុំ​ស្ដាប់​គ្រូ​អាចារ្យ​ក្លែងក្លាយ ដែល​ផ្សាយ​លទ្ធិ​ផ្ដេស​ផ្ដាស។ លោក​ប្រៀន​ប្រដៅ​ឲ្យ​កាន់​ជាប់​តាម​សេចក្ដី​ប្រៀន​ប្រដៅ ដែលពួក​សាវក​បាន​បង្រៀន (៣)។ សេចក្ដី​ពន្យល់​របស់​លោក​យូដាស​ពិបាក​ស្ដាប់​បន្តិច ព្រោះ​លោក​ពន្យល់​តាម​របៀប​សាសន៍​យូដា​នៅ​សម័យ​នោះ។ គម្រោង​កណ្ឌ​គម្ពីរ​យូដាសៈ • សេចក្ដី​ផ្ដើម ១-៣។ • ចរិតមារយាទ សេចក្ដី​បង្រៀន និង​ទោស​របស់​គ្រូ​ក្លែង​ក្លាយ ៣-១៦។ • ពាក្យ​ដាស់តឿន​ឲ្យ​នៅ​ជាប់​ក្នុង​ជំនឿ ១៧-២៣។ • ពាក្យ​ជូន​ពរ ២៤-២៥។ |
© 2016 United Bible Societies
Bible Society in Cambodia