នាងរស់ INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ កណ្ឌ​គម្ពីរ «នាង​រស់» រៀបរាប់​អំពី​រឿង​ដែល​កើត​មាន​នៅ​ជំនាន់​ពួក​ចៅហ្វាយ (១.១) ក្នុង​គោល​បំណង​បង្ហាញ​របៀប​ដែល​ស្ត្រី​មួយ​រូប​ជា​សាសន៍​ដទៃ បាន​មក​ចូល​រួម​ក្នុង​រាស្ត្រ​របស់​ព្រះ។ កណ្ឌ​គម្ពីរ​នេះ​សង្កត់​ទៅ​លើ​ភក្តី​ភាព​របស់​នាង​រស់ ដែល​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ចំពោះ​ក្រុម​គ្រួសារ​ប្តី​របស់​នាង និង​ភក្តី​ភាព​របស់​នាង​ចំពោះ​ព្រះ​នៃ​កូន​ចៅ​អ៊ីស្រាអែល។ ព្រះ​ឆ្លើយ​តប​នឹង​ភក្តី​ភាព​របស់​នាង ដោយ​ស្រោច​ស្រង់​នាង និង​ម្តាយ​ក្មេក​របស់​នាង ឲ្យ​រួច​ផុត​ពី​ភាព​កម្សត់​ទុគ៌ត ហើយ​ប្រោស​ប្រទាន​ឲ្យ​នាង​បាន​សម្បូណ៌​សប្បាយ និង​មាន​សុភមង្គល។ កណ្ឌ​គម្ពីរ​នេះ​នាំ​យក​មេរៀន​ដ៏​វិសេស​មក​អប់រំ​យើង អំពី​ភក្តីភាព​រវាង​មនុស្ស​នឹង​មនុស្ស ព្រម​ទាំង​ការ​ទុក​ចិត្ត​លើ​ព្រះ។ កំណើត​កូន​ប្រុស​របស់​នាង​រស់ ជា​ចំណុច​មួយ​ដ៏​សំខាន់​ក្នុង​រឿង​នេះ ព្រោះ​ក្រោយ​មក កូន​ប្រុស​របស់​នាង​ត្រូវ​ជា​ជីតា​របស់​ព្រះ​បាទ​ដាវីឌ។ ហេតុ​នេះ​ហើយ​បាន​ជា​នាង​រស់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជីរាយ​នាម​បុព្វបុរស​របស់​ព្រះយេស៊ូវ (ម៉ាថាយ ១.៥)។ |
© 2016 United Bible Societies
Bible Society in Cambodia