ទីតុស INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ លោកទីតុស ជា​ជន​ជាតិ​ក្រិក​ម្នាក់ (កាឡាទី ២.៣) ហើយ​ជា​សហការី​របស់​លោក​ប៉ុល​ដែរ។ គាត់​បាន​ជួយ​គ្រីស្ទបរិស័ទ​ដែល​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​នៅ​ក្រុង​កូរិនថូស ឲ្យ​បាន​ស្រុះ​ស្រួល​ជា​នា​នឹង​គ្នា​វិញ (២ កូរិនថូស ៧.៧-១៥)។ ពេល​លោក​ប៉ុល​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​គាត់ គាត់​ស្ថិត​នៅ​កោះ​ក្រេត ព្រោះ​លោក​ប៉ុល​បាន​ប្រគល់​ភារកិច្ច ឲ្យ​គាត់​រៀបចំ​ក្រុម​ជំនុំ នៅ​លើ​កោះ​នោះ។ គោល​សំខាន់ៗ ក្នុង​សំបុត្រ​នេះ លោក​ប៉ុល​ទូន្មាន​អំពី​របៀប​ចាត់​ចែង​ក្នុង​ក្រុម​ជំនុំ អំពី​មុខងារ​របស់​អ្នក​ដឹកនាំ និង​អំពី​ឥរិយាបថ​របស់​ពួក​ចាស់​ទុំ យុវជន ស្ដ្រី​មេម៉ាយ​ជា​ដើម។ល។ គ្រីស្ទបរិស័ទ​ត្រូវ​កាន់​តាម​ជំនឿ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​គោល​នៃ​ជំនឿ​នេះ គឺ​ព្រះទ្រង់​ស្រឡាញ់ និង​សង្គ្រោះ​យើង​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ។ គម្រោង​គម្ពីរ​ទីតុស៖ • សេចក្ដី​ផ្ដើម ១.១-៤ • អ្នក​ដឹកនាំ​ក្រុម​ជំនុំ ១.៥-១៦ • ភារកិច្ច​ផ្សេងៗ​របស់​គ្រីស្ទបរិស័ទ ២.១-១៥ • ការ​ទូន្មាន​ផ្សេងៗ ៣.១-១១ • អវសានកថា ៣.១២-១៥ |
© 2016 United Bible Societies
Bible Society in Cambodia