Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

68 ខគម្ពីរពេញនិយមបំផុតពីព្រះគម្ពីរ

68 ខគម្ពីរពេញនិយមបំផុតពីព្រះគម្ពីរ

បងប្អូនអើយ ចូរយើងទុកចិត្តទាំងស្រុងលើព្រះអង្គ ព្រោះសេចក្ដីសន្យារបស់ទ្រង់គឺពិត និងអមតៈ។

ពេលជួបការលំបាក ចូរនឹកចាំពាក្យនៅក្នុងទំនុកដំកើង ៤៦:១ ថា «ព្រះជាទីពឹង និងជាកម្លាំងរបស់យើង ជាជំនួយដ៏ឆាប់រហ័សក្នុងគ្រាមានទុក្ខលំបាក»។

ហើយនៅក្នុងភីលីព ៤:៦-៧ ក៏បានប្រាប់យើងកុំឲ្យព្រួយបារម្ភពីអ្វីឡើយ តែចូរយើងអធិស្ឋាន ទូលសូម និងថ្លែងអំណរគុណដល់ព្រះអង្គចំពោះអ្វីៗទាំងអស់។ ព្រះអង្គសន្យាថា សេចក្ដីសុខសាន្តរបស់ព្រះ ដែលលើសពីការយល់ដឹងទាំងអស់ នឹងការពារដួងចិត្ត និងគំនិតរបស់យើងនៅក្នុងព្រះគ្រីស្ទយេស៊ូ។


ទំនុកតម្កើង 23:1

ព្រះ‌យេហូវ៉ា​ជា​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 3:16

ដ្បិត​ព្រះ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​តែ​មួយ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 2:8

ដ្បិត​ដោយ​សារ​ព្រះ‌គុណ អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​តាម​រយៈ​ជំនឿ ហើយ​សេចក្តី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​ទេ គឺ​ជា​អំណោយ‌ទាន​របស់​ព្រះ​វិញ

ជំពូក    |  កំណែ ចម្លង
រ៉ូម 3:23

ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​របស់​ព្រះ

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:8

ចូរ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ដ្បិត​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​រក​អ្នក​ណា​ម្នាក់​ដែល​វា​អាច​នឹង​ត្របាក់​លេប​បាន។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 1:7

ដ្បិត​ព្រះ​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណដែល​ភ័យ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដែល​មាន​អំណាច សេចក្ដី​ស្រឡាញ់ និង​គំនិត​នឹង​ធឹង​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:1

ផ្ទៃ​មេឃ​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ប្រកាស​ពី ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
យេរេមា 29:11

ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​ស្គាល់​សេចក្ដី​ដែល​យើង​គិត​ពី​ដំណើរ​អ្នក​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:14

ចូរ​ឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​បៀត​បៀន​អ្នក​រាល់​គ្នា ចូរ​ឲ្យ​ពរ​ចុះ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:13

ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
លូកា 12:27

ចូរ​ពិចារណា​ពី​ផ្កា​ឈូក ដែល​វា​ដុះ តើ​មាន​សភាព​ដូច​ម្តេច? វា​មិន​ដែល​នឿយ​ហត់​នឹង​ធ្វើ​ការងារ ឬ​ស្រាវ‌រវៃ​ទេ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែព្រះ​បាទ​សាឡូម៉ូន ក្នុង​គ្រា​ដែល​ទ្រង់​មាន​គ្រប់​ទាំង​សេចក្តី​រុង‌រឿង នោះ​មិន​បាន​តែង​អង្គ​ដូច​ជា​ផ្កា​មួយ​នោះ​ផង។

ជំពូក    |  កំណែ ចម្លង
ណាហ៊ុម 1:7

ព្រះ‌យេហូវ៉ា​ល្អ ព្រះ‌អង្គ​ជា​ទី​ពឹង​មាំ‌មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ព្រះ‌អង្គ​ជា​ទី​ពឹង។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:8

ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ ប្រសិន‌បើ​មាន​សគុណ និង​សេចក្ដី​សរសើរ​ណា ចូរ​ពិចារណា​ពី​សេចក្ដី​នោះ​ចុះ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 1:12

មាន​ពរ​ហើយ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្តី​ល្បួង ដ្បិត​កាល​ណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់‌ខ្ជួន​ហើយ អ្នក​នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះ‌អម្ចាស់​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:28

យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេសាយ 9:6

ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 2:9

ប៉ុន្តែ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អ្វី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​មនុស្ស​មិន​ដែល​នឹក​ដល់ នោះ​ជា​អ្វី​ដែល​ព្រះ​បាន​រៀបចំ​ទុក សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ»

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 7:8

ព្រះ‌យេហូវ៉ា​ជំនុំ‌ជម្រះ​សាសន៍​ទាំង‌ឡាយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជំនុំ‌ជម្រះ​ទូល‌បង្គំ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ និង​តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ​ផង។

ជំពូក    |  កំណែ ចម្លង
ភីលីព 1:6

ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​ការ​ល្អ​នោះ​កាន់​តែ​ពេញ​ខ្នាត​ឡើង រហូត​ដល់​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

ជំពូក    |  កំណែ ចម្លង
អេសាយ 41:10

កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​អ្នក យើង​នឹង​ចម្រើន​កម្លាំង​ដល់​អ្នក យើង​នឹង​ជួយ​អ្នក យើង​នឹង​ទ្រ​អ្នក ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:5-6

ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 5:12

ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ប្រទាន​ពរ​មនុស្ស​សុចរិត ព្រះ‌អង្គ​គ្រប​បាំង​អ្នក​ទាំង​នោះ​ជុំ‌វិញ ដោយ​ព្រះ‌គុណ ទុក​ដូច​ជា​ខែល។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 83:18

ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​មាន​ព្រះ‌នាម​យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 61:2

ពេល​ចិត្ត​ទូល‌បង្គំអស់​សង្ឃឹម ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ពី​ចុង​ផែនដី សូម​នាំ​ទូល‌បង្គំ​ទៅ​កាន់​ថ្ម​ដា ដែល​ខ្ពស់​ជាង​ទូល‌បង្គំ

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 11:28

«អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:2

មិន​ត្រូវ​ត្រាប់​តាម​សម័យ​នេះ​ឡើយ តែ​ចូរ​ឲ្យ​បាន​ផ្លាស់​ប្រែ ដោយ​គំនិត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ជា​ថ្មី ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស្គាល់​អ្វី​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ អ្វី​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ ហើយ​គ្រប់​លក្ខណ៍។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 13:4-7

សេចក្តី​ស្រឡាញ់​តែង​អត់‌ធ្មត់ ហើយក៏​ស​ប្បុរស សេចក្តី​ស្រឡាញ់​មិន​ចេះ​ឈ្នា‌នីស មិន​ចេះ​អួត​ខ្លួន មិន​វាយ​ឫក​ខ្ពស់ ក៏​មិន​ប្រព្រឹត្ត​បែប​មិន​គួរ​សម។ សេចក្ដី​ស្រឡាញ់​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស។ សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​នឹង​អំពើ​ទុច្ចរិត គឺ​អរ​សប្បាយ​តែ​នឹង​សេចក្តី​ពិត​វិញ។ សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ទាំង‌អស់ ជឿ​ទាំង‌អស់ សង្ឃឹម​ទាំង‌អស់ ហើយ​ទ្រាំទ្រ​ទាំង‌អស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 125:3

ដ្បិត​ដំបង​នៃ​សេចក្ដី​អាក្រក់ នឹង​មិន​ស្ថិត​លើ​ស្រុក​ដែល​ជា​ចំណែក របស់​មនុស្ស​សុចរិត​ឡើយ ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​សុចរិត លូក​ដៃទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។

ជំពូក    |  កំណែ ចម្លង
កូឡុស 1:16

ដ្បិត​ព្រះ‌អង្គ​ហើយ ដែល​បង្កើត​អ្វី​ទាំង​អស់ ទាំង​នៅ​ស្ថាន‌សួគ៌ និង​នៅ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទោះ​រាជ‌បល្ល័ង្ក ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ អ្វីៗ​ទាំង​អស់​កើត​មក​ដោយ​សារ​ព្រះ‌អង្គ និង​សម្រាប់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 46:10

«ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!»

ជំពូក    |  កំណែ ចម្លង
រ៉ូម 6:23

ដ្បិត​ឈ្នួល​របស់​បាប ជា​សេចក្តី​ស្លាប់ តែ​អំណោយ‌ទាន​របស់​ព្រះ​វិញ គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 11:1

រីឯ​ជំនឿ គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:33

ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:1-2

អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ជម្រក នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា ។ នោះ​នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា កើត​មាន​ដល់​អ្នក​ឡើយ ក៏​គ្មាន​គ្រោះ​កាច​ណា​មក​ជិត ទី​លំនៅ​របស់​អ្នក​ដែរ។ ៙ ដ្បិត​ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា របស់​ព្រះ‌អង្គពី​ដំណើរ​អ្នក ឲ្យ​បាន​ថែ‌រក្សាអ្នក ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​អ្នក។ ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម។ អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់​វែក ឯ​សិង្ហ​ស្ទាវ និង​នាគ អ្នក​អាច​នឹង​ជាន់​ឈ្លី​ដោយ​ជើង​បាន។ ៙ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា «ដោយ​ព្រោះ​គេ​បាន​យកយើង​ជា​ទី​ស្រឡាញ់ យើង​នឹង​រំដោះ​គេ យើង​នឹង​ការ​ពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ឈ្មោះ​យើង។ កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។ យើង​នឹង​ឲ្យ​គេ​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​យូរ ហើយ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ ការ​សង្គ្រោះ​របស់​យើង»។ ខ្ញុំ​នឹង​ពោល​អំពី​ព្រះ‌យេហូវ៉ា​ថា «ព្រះ‌អង្គ​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ»។

ជំពូក    |  កំណែ ចម្លង
រ៉ូម 10:9

ព្រោះ បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:6

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ‌វរបិតា​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 2:8-9

ដ្បិត​ដោយ​សារ​ព្រះ‌គុណ អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​តាម​រយៈ​ជំនឿ ហើយ​សេចក្តី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​ទេ គឺ​ជា​អំណោយ‌ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​អួត​ខ្លួន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 121:1-2

ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តើ​ជំនួយ​របស់​ខ្ញុំ​មក​ពី​ណា? ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

ជំពូក    |  កំណែ ចម្លង
យ៉ូស្វេ 1:9

តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ? ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ។ កុំ​ខ្លាច ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:4

ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។

ជំពូក    |  កំណែ ចម្លង
កាឡាទី 2:20

ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌គ្រីស្ទ ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​ព្រះ‌គ្រីស្ទ​វិញទេ​តើ​ដែល​រស់​នៅ​ក្នុង​ខ្ញុំ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ គឺខ្ញុំ​រស់​ដោយ​ជំនឿ​ដល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​សម្រាប់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:16

ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​ភ្លឺ​ដល់​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា ហើយ​សរសើរ​តម្កើង​ដល់​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:13-14

៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។ ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 27:1

ព្រះ‌យេហូវ៉ា​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ តើ​ខ្ញុំ​នឹង​ខ្លាច​អ្នក​ណា? ព្រះ‌យេហូវ៉ា​ជា​ទី​ជម្រក​យ៉ាង​មាំ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ញញើត​នឹង​អ្នក​ណា?

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:7

ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ‌អង្គ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 16:33

ខ្ញុំ​ប្រាប់​សេចក្ដី​នេះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​ខ្ញុំ។ នៅ​ក្នុង​លោកីយ៍​នេះ អ្នក​រាល់​គ្នា​នឹង​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​នេះ​ហើយ»។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:7

«ចូរ​សូម នោះ​នឹង​ឲ្យ​មក​អ្នក ចូរ​ស្វែង​រក នោះ​អ្នក​នឹង​បាន​ឃើញ ចូរ​គោះ នោះ​នឹង​បើក​ឲ្យ​អ្នក។

ជំពូក    |  កំណែ ចម្លង
អេសាយ 53:5

ប៉ុន្តែ ព្រះ‌អង្គ​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ព្រះ‌អង្គ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:5

កុំ​បណ្ដោយ​ឲ្យ​ជីវិត​អ្នក​រាល់​គ្នា​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ ហើយ​សូម​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ចុះ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​មិន​ចាក​ចេញ​ពី​អ្នក ក៏​មិន​បោះ​បង់​ចោល​អ្នក​ឡើយ» ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 8:12

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​ដែល​មក​តាម​ខ្ញុំ អ្នក​នោះ​មិន​ដើរ​ក្នុង​ទី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:13

សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:8

ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ! មាន​ពរ​ហើយ មនុស្ស​ណា ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
អេសាយ 40:31

តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 10:10

ចោរ​វា​មក​ប្រយោជន៍​តែ​នឹង​លួច សម្លាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ខ្ញុំ​វិញ ខ្ញុំ​មក ដើម្បី​ឲ្យ​គេ​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​ពេញ​បរិបូរ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 5:8

រីឯ​ព្រះ​វិញ ទ្រង់​សម្ដែង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដល់​យើង ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​មាន​បាប​នៅ​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 15:13

គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ​ឡើយ គឺ​អ្នក​ដែល​ហ៊ាន​ប្តូរ​ជីវិត​ជំនួស​ពួក​សម្លាញ់​របស់​ខ្លួន​នោះ​ទេ

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 1:9

ប្រសិន‌បើ​យើង​លន់‌តួ​បាប​របស់​យើង នោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ព្រះ‌អង្គ​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 1:1

កាល​ដើម​ដំបូង​មាន​ព្រះ‌បន្ទូល ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយ ព្រះ ហើយ​ព្រះ‌បន្ទូល​នោះ​ឯង​ជា​ព្រះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 18:10

ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 3:20

ឯ​ព្រះ​ដែល​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អ្វីៗ​ដែល​យើង​សូម ឬ​គិត ដោយ​ព្រះ‌ចេស្តា​ដែល​ធ្វើ​ការ​នៅ​ក្នុង​យើង

ជំពូក    |  កំណែ ចម្លង
វិវរណៈ 21:4

ព្រះ‌អង្គ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ចេញ​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​យំ​សោក ឬ​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ពី​មុន​ទាំង​ប៉ុន្មាន​បាន​កន្លង​បាត់​ទៅ​ហើយ»។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 28:19-20

ដូច្នេះ ចូរ​ទៅ​បង្កើត​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​ព្រះ‌នាម​ព្រះ‌វរបិតា ព្រះ‌រាជ​បុត្រា និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ទេវតា​មួយ​រូប​របស់​ព្រះ‌អម្ចាស់ ចុះ​ពី​ស្ថាន‌សួគ៌ មក​ប្រមៀល​ថ្ម​ចេញ​ពី​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ។ ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។:៚

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 5:17

ដូច្នេះ បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ អ្នក​នោះ​កើត​ជា​ថ្មី​ហើយ អ្វីៗ​ដែល​ចាស់​បាន​កន្លង​ផុត​ទៅ មើល៍ អ្វីៗ​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:14

ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា និង​ជា​អ្នក​ប្រោស​លោះ​នៃ ទូល‌បង្គំ​អើយ សូម​ឲ្យ​ពាក្យ​សម្ដី ដែល​ចេញ​មក​ពី​មាត់​ទូល‌បង្គំ និង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល‌បង្គំ បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 1:5

ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូមពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 5:16-18

ចូរ​អរ​សប្បាយ​ជា‌និច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:18

គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ណានៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ឡើយ តែ​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​ការ​ភ័យ​ខ្លាច​ចេញ ដ្បិត​ការ​ភ័យ​ខ្លាច​តែង​ជាប់​មាន​ទោស ហើយ​អ្នក​ណា​ដែល​ភ័យ​ខ្លាច អ្នក​នោះ​មិន​ទាន់​បាន​ពេញ​ខ្នាតនៅ​ក្នុង​សេចក្ដី​ស្រឡាញ់​នៅ​ឡើយ​ទេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 55:22

ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌អង្គ​នឹង​ជួយ​ទ្រទ្រង់​អ្នក ព្រះ‌អង្គ​នឹង​មិន​ទុក​ឲ្យ​មនុស្ស​សុចរិត ត្រូវ​រង្គើ​ឡើយ។

ជំពូក    |  កំណែ ចម្លង

ការអធិស្ឋានដល់ព្រះ

ព្រះជាម្ចាស់ដ៏ល្អបំផុត អស់កល្បជានិច្ច ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត! ខ្ញុំសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គប្រកបដោយសេចក្តីសុចរិត បរិសុទ្ធ និងសក្តិសមនឹងការគោរពបូជា សិរីល្អ និងការសរសើរទាំងអស់។ ឱព្រះវរបិតា អរគុណសម្រាប់សេចក្តីស្រឡាញ់ដ៏ធំធេង និងសេចក្តីមេត្តាករុណារបស់ព្រះអង្គ ព្រោះនៅក្នុងព្រះអង្គ ខ្ញុំបានរកឃើញសេរីភាព ហើយពិតជាអ្វីៗទាំងអស់ដែលព្រះអង្គធ្វើគឺល្អ។ អ្វីៗទាំងអស់ដែលព្រះអង្គអនុញ្ញាតឲ្យកើតឡើង គឺចាំបាច់សម្រាប់សេចក្តីល្អរបស់ខ្ញុំ ទោះបីជាពេលខ្លះមានការលំបាកក៏ដោយ ព្រះហស្តរបស់ព្រះអង្គតែងតែមានកម្លាំងគ្រប់គ្រាន់ដើម្បីទ្រទ្រង់ខ្ញុំ និងរំលឹកខ្ញុំពីអ្វីដែលព្រះអង្គមានបន្ទូលក្នុងព្រះបន្ទូលរបស់ព្រះអង្គថា៖ «ព្រះយេហូវ៉ាជាទីល្អ ជាបន្ទាយនៅថ្ងៃវេទនា ហើយទ្រង់ស្គាល់អស់អ្នកណាដែលទុកចិត្តលើទ្រង់»។ ឱព្រះវរបិតា អរគុណព្រោះពេលដែលអ្នកដទៃចាកចេញ ធ្វើឲ្យខ្ញុំខកចិត្ត និងកំណត់ខ្ញុំ ព្រះអង្គបានសន្យាថានឹងនៅជាមួយខ្ញុំជារៀងរាល់ថ្ងៃរហូតដល់ចុងបញ្ចប់នៃពិភពលោក ហើយដូចជាខែលការពារខ្ញុំដោយព្រះគុណរបស់ព្រះអង្គ។ ឱព្រះអម្ចាស់ សូមបំពេញខ្ញុំដោយវត្តមានរបស់ព្រះអង្គ សូមឲ្យព្រះវិញ្ញាណបរិសុទ្ធដ៏រុងរឿងរបស់ព្រះអង្គសណ្ឋិតលើជីវិតរបស់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ សូមជួយខ្ញុំឲ្យមានភាពរឹងមាំ និងតស៊ូក្នុងការរួបរួមជាមួយព្រះអង្គ ដោយប្រុងប្រយ័ត្នគ្រប់ពេលវេលា និងមិនផ្តល់ឱកាសឲ្យសត្រូវ។ ព្រះបន្ទូលរបស់ព្រះអង្គមានបន្ទូលថា៖ «ចូរមានសតិសម្បជញ្ញៈ ហើយចូរប្រុងប្រយ័ត្ន ដ្បិតខ្មាំងសត្រូវរបស់អ្នករាល់គ្នា គឺជាអារក្ស ដើររកអ្នកណាមួយដើម្បីលេបត្របាក់ ដូចជាសត្វតោដែលគ្រហឹម»។ នៅក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម