ពេលខ្លះយើងគិតថា ការមានហិរញ្ញវត្ថុល្អ គឺមានន័យថាមានទ្រព្យសម្បត្តិច្រើន។ ប៉ុន្តែក្នុងព្រះបន្ទូលរបស់ព្រះមិនបានបង្រៀនយើងដូច្នេះទេ។ យើងឃើញមានរឿងរ៉ាវអំពីមនុស្សក្នុងព្រះគម្ពីរដែលជាអ្នកមានដូចជាលោកអាប្រាហាំ និងលោកសាឡូម៉ូន ហើយក៏មានអ្នកមិនជឿដូចជាលោកណាបាលដែរ (១សាំយូអែល ២៥:២-៣៦)។ សូម្បីតែព្រះយេស៊ូវក៏មិនបានរស់នៅក្នុងភាពហ៊ឺហារដែរ ប៉ុន្តែតម្រូវការរបស់ទ្រង់ត្រូវបានបំពេញគ្រប់គ្រាន់។
ព្រះគម្ពីរបានប្រាប់យើងថា “ដ្បិតយើងរាល់គ្នាមិនបានយកអ្វីមកក្នុងលោកីយ៍នេះទេ ហើយយើងក៏មិនអាចយកអ្វីចេញពីលោកីយ៍នេះដែរ។ ដូច្នេះ បើយើងមានអាហារ និងសម្លៀកបំពាក់ នោះចូរយើងមានចិត្តពេញចិត្តនឹងរបស់ទាំងនេះចុះ។ ឯអ្នកណាដែលចង់បានមានទ្រព្យសម្បត្តិវិញ នោះគេនឹងធ្លាក់ទៅក្នុងសេចក្តីល្បួង និងក្នុងអន្ទាក់ ហើយក្នុងសេចក្តីប្រាថ្នាជាច្រើន ដែលទាំងល្ងង់ ហើយទាំងបង្កឲ្យមានគ្រោះថ្នាក់ផង ដែលធ្វើឲ្យមនុស្សលិចលង់ទៅក្នុងសេចក្តីវិនាស និងសេចក្តីហិនហោច។ ដ្បិតសេចក្តីស្រឡាញ់ប្រាក់ គឺជាឫសគល់នៃសេចក្តីអាក្រក់គ្រប់បែបយ៉ាង ដោយសារតែសេចក្តីប្រាថ្នាចង់បានប្រាក់នោះ អ្នកខ្លះបានវង្វេងចេញពីសេចក្តីជំនឿ ហើយបានចាក់ទម្លុះខ្លួនដោយទុក្ខវេទនាជាច្រើន” (១ធីម៉ូថេ ៦:៧-១០)។
ដូចជាយើងគោរពដល់ព្រះនៅក្នុងផ្នែកផ្សេងៗនៃជីវិតរបស់យើងដែរ ការស្តាប់បង្គាប់ព្រះនៅក្នុងផ្នែកហិរញ្ញវត្ថុនឹងនាំមកនូវពរជ័យ និងសន្តិភាព ហើយជួយយើងឲ្យមានទំនាក់ទំនងល្អជាមួយអ្នកដទៃទៀត។
បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
ព្រះពររបស់ព្រះយេហូវ៉ា ធ្វើឲ្យទៅជាមាន ហើយព្រះអង្គមិនបន្ថែមទុក្ខព្រួយឡើយ។
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
ចូរឲ្យទៅគេ នោះគេនឹងឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ និងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ»។
អ្នកណាដែលស្រឡាញ់ប្រាក់ នឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តទ្រព្យដ៏បរិបូរ ក៏មិនស្កប់ចិត្តដោយផលចម្រើនប៉ុណ្ណោះដែរ នេះក៏ជាការឥតប្រយោជន៍។
មិនត្រូវជំពាក់អ្វីដល់អ្នកណា ក្រៅពីសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកឡើយ ដ្បិតអ្នកណាដែលស្រឡាញ់អ្នកដទៃ នោះបានសម្រេចតាមក្រឹត្យវិន័យហើយ។
ក្នុងគ្រប់កិច្ចការទាំងអស់ ខ្ញុំតែងតែបង្ហាញអ្នករាល់គ្នាថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយអ្នកទន់ខ្សោយ ហើយត្រូវនឹកចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា៖ "ដែលឲ្យ នោះបានពរជាងទទួល"»។
ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្តិរបស់អ្នក ហើយយកលុយទៅចែកឲ្យអ្នកក្រទៅ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចហើយមកតាមខ្ញុំ»។
ប្រសិនបើអ្នកណាមានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតអាសូរសោះ ធ្វើដូចម្តេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះបាន?
អ្នកមានតែងគ្រប់គ្រងលើពួកអ្នកក្រ ហើយអ្នកណាដែលខ្ចីគេ ជាបាវបម្រើដល់អ្នកដែលឲ្យខ្ចីនោះ។
ដ្បិតការដែលស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយដោយការលោភចង់បានប្រាក់ អ្នកខ្លះក៏បានវង្វេងចេញពីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយការឈឺចាប់ជាច្រើន។
អ្នកណាដែលមើលគេដោយចិត្តល្អ នឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួន ដល់មនុស្សទាល់ក្រ។
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ និងផលដំបូងពីសេចក្ដីចម្រើនរបស់ឯង ទាំងអម្បាលម៉ានចុះ
សូមព្រះករុណាតែងតាំងឲ្យមានអ្នកមើលខុសត្រូវនៅក្នុងស្រុក ដើម្បីហូតយកមួយភាគក្នុងប្រាំ ពីភោគផលក្នុងស្រុកអេស៊ីព្ទ ក្នុងរវាងប្រាំពីរឆ្នាំដែលសម្បូរហូរហៀរនេះ។ សូមឲ្យគេប្រមូលស្បៀងអាហារទាំងអស់ក្នុងឆ្នាំល្អដែលនៅខាងមុខ ហើយទុកស្រូវក្នុងឃ្លាំងក្រោមអំណាចរបស់ព្រះករុណា សម្រាប់ជាអាហារនៅតាមទីក្រុងនានា ហើយឲ្យអ្នកទាំងនោះរក្សាទុក។ ស្បៀងអាហារនោះនឹងបម្រុងទុកសម្រាប់ស្រុកកើតមានអំណត់ប្រាំពីរឆ្នាំនៅស្រុកអេស៊ីព្ទ ដើម្បីកុំឲ្យស្រុកនេះត្រូវវិនាសដោយសារអំណត់នោះឡើយ»។
ប្រសិនបើឲ្យប្រជារាស្ត្ររបស់យើងណាមួយ ជាអ្នកទ័លក្រដែលនៅជាមួយអ្នកបានខ្ចីប្រាក់ នោះមិនត្រូវប្រព្រឹត្តនឹងគេដូចជាម្ចាស់បំណុលទេ ក៏មិនត្រូវយកការពីគេឡើយ។
ទ្រព្យសម្បត្តិដែលរកបានរហ័ស នោះក៏រលោះទៅរហ័សដែរ តែអ្នកណាដែលសន្សំដោយប្រឹងប្រែង នោះនឹងចម្រើនឡើងជាដរាប។
ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើអ្នក ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ធ្វើជាអ្នកមានខាងការល្អ ជាមនុស្សមានចិត្តសទ្ធា ហើយប្រុងប្រៀបនឹងចែករំលែកផង។
ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនសិន ដើម្បីឲ្យដឹងជាថាខ្លួនមានល្មមនឹងធ្វើបង្ហើយបាន ឬមិនបាន?
មានទ្រព្យវិសេស និងប្រេង នៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់។
អ្នកបានប្រមូលទ្រព្យសម្បត្តិ ហើយប្រមូលមាសប្រាក់ដាក់ក្នុងឃ្លាំង ដោយប្រាជ្ញា និងយោបល់របស់អ្នក។
ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ចំពោះទ្រព្យសម្បត្តិរបស់លោកីយ៍ទេ តើអ្នកណាអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដ ទុកនឹងអ្នករាល់គ្នាបាន?
អ្នកមិនត្រូវសង្កត់សង្កិនអ្នកជិតខាង ឬជិះជាន់គេឡើយ ក៏មិនត្រូវទុកឈ្នួលរបស់ជើងឈ្នួលអ្នកឲ្យនៅដល់ព្រឹកដែរ។
រួចព្រះអង្គមានព្រះបន្ទូលទៅគ្រប់គ្នាថា៖ «ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ»។
បើបង ឬប្អូនដែលនៅជិតអ្នក ធ្លាក់ខ្លួនទៅជាក្រ ហើយបែរជាស្ថិតនៅក្រោមបន្ទុករបស់អ្នក នោះត្រូវជួយគាត់ផង ដើម្បីឲ្យគាត់បានរស់នៅជាមួយអ្នក ដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់អាស្រ័យដែរ។ មិនត្រូវយកការប្រាក់ ឬគិតកម្រៃពីគេឡើយ គឺត្រូវកោតខ្លាចដល់ព្រះនៃអ្នកវិញ ដើម្បីឲ្យបងប្អូនបាននៅជាមួយអ្នកផង មិនត្រូវឲ្យគេខ្ចីប្រាក់ ដើម្បីនឹងយកការឡើយ ក៏មិនត្រូវឲ្យអាហារដល់គេ ដោយចង់បានកម្រៃដែរ
ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទម្ងន់ ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
គឺសូមកម្ចាត់សេចក្ដីភូតភរ និងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅ ហើយសូមកុំឲ្យទូលបង្គំមានសេចក្ដីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារ ដែលត្រូវការប៉ុណ្ណោះ ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលព្រះអង្គ ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎ ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
មនុស្សល្អតែងតែទុកមត៌ក ដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុក សម្រាប់មនុស្សសុចរិតវិញ។
ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ? ប៉ុន្តែ អ្នករាល់គ្នាបានកោងយករបស់យើងហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ព្រះអង្គឯណា? គឺក្នុងតង្វាយមួយភាគក្នុងដប់ ហើយក្នុងតង្វាយលើកចុះឡើងនោះ អ្នករាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្ដាសាហើយ ដោយព្រោះតែងតែកោងយករបស់យើងយ៉ាងដូច្នេះ
ព្រះយេស៊ូវទតឃើញពួកអ្នកមានកំពុងដាក់ប្រាក់តង្វាយក្នុងហិបតង្វាយ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ ហើយនគរមួយទាស់នឹងនគរមួយ នឹងមានរញ្ជួយផែនដីជាខ្លាំង និងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ និងទីសម្គាល់យ៉ាងធំពីលើមេឃផង។ ប៉ុន្តែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ហើយបញ្ជូនអ្នករាល់គ្នាទៅសាលាប្រជុំ ហើយដាក់គុក ព្រមទាំងនាំអ្នករាល់គ្នាទៅចំពោះស្តេច និងលោកទេសាភិបាល ដោយព្រោះនាមខ្ញុំ។ ប៉ុន្តែ ការនេះនឹងត្រឡប់ជាឱកាសឲ្យអ្នករាល់គ្នាធ្វើបន្ទាល់វិញ។ ដូច្នេះ ចូរចងចាំក្នុងចិត្តថា អ្នករាល់គ្នាមិនចាំបាច់គិតជាមុន អំពីពាក្យដែលត្រូវឆ្លើយការពារខ្លួននោះឡើយ ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញាដែលគ្មានគូវិវាទណារបស់អ្នករាល់គ្នាអាចនឹងតតាំង ឬប្រកែកជំទាស់បានឡើយ។ ប៉ុន្តែ ទោះទាំងឪពុកម្តាយ បងប្អូន ញាតិសន្តាន ហើយមិត្តសម្លាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយគេនឹងសម្លាប់អ្នករាល់គ្នាខ្លះដែរ។ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ តែសូម្បីសក់មួយសរសៃលើក្បាលអ្នករាល់គ្នា ក៏មិនត្រូវវិនាសបាត់ផង។ អ្នករាល់គ្នានឹងបានជីវិតគង់នៅ ដោយមានចិត្តខ្ជាប់ខ្ជួន»។ ព្រះអង្គក៏ទតឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់ ដាក់ថ្វាយតែពីរស្លឹងគត់។ «ពេលណាអ្នកឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា ក្រុងនោះជិតវិនាសហើយ។ គ្រានោះ អ្នកនៅស្រុកយូដាត្រូវរត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្តាលទីក្រុង ត្រូវរត់ចេញឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ។ ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសម្រេចតាមគ្រប់ទាំងសេចក្តីដែលបានចែងទុកមក។ នៅគ្រានោះ ស្រ្ដីដែលមានផ្ទៃពោះ និងស្រ្ដីដែលបំបៅកូន នោះវេទនាណាស់ ដ្បិតនឹងមានសេចក្តីវេទនាជាខ្លាំងនៅក្នុងស្រុក និងសេចក្តីក្រោធដល់ប្រជាជននេះ។ គេនឹងដួលនៅក្រោមមុខដាវ ហើយត្រូវនាំទៅជាឈ្លើយ នៅកណ្ដាលអស់ទាំងសាសន៍។ ក្រុងយេរូសាឡិមនឹងត្រូវពួកសាសន៍ដទៃជាន់ឈ្លី រហូតដល់គ្រារបស់ពួកសាសន៍ដទៃបានសម្រេច»។ «គ្រានោះ នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះច័ន្ទ និងក្នុងអស់ទាំងផ្កាយ ហើយនៅលើផែនដី នឹងមានសេចក្តីលំបាកនៅគ្រប់ទាំងសាសន៍ និងសេចក្តីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ និងរលក។ មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី ដ្បិតអស់ទាំងអំណាចនៅលើមេឃ នឹងត្រូវកក្រើករំពើក។ ពេលនោះ គេនឹងឃើញកូនមនុស្សមកលើពពក ប្រកបដោយចេស្តា និងសិរីល្អជាខ្លាំង។ កាលណាការទាំងនេះចាប់ផ្តើមកើតមក ចូរអ្នករាល់គ្នាងើបមើលទៅលើ ព្រោះសេចក្តីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀប ទៅគេថា៖ «ចូរមើលដើមល្វា និងដើមឈើទាំងនោះចុះ! ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រី្តមេម៉ាយក្រីក្រនេះបានដាក់ច្រើនជាងគេទាំងអស់ កាលណាវាលាស់ឡើង នោះអ្នករាល់គ្នាយល់ឃើញដោយខ្លួនឯងថា រដូវក្តៅជិតដល់ហើយ។ ការនោះក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតមក នោះត្រូវដឹងថា ព្រះរាជ្យរបស់ព្រះនៅជិតបង្កើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនទាន់កន្លងហួសបាត់ទៅឡើយ ទាល់តែគ្រប់ការទាំងនេះបានកើតមក។ ផ្ទៃមេឃ និងផែនដី នឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ»។ «ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកដោយសេចក្តីវក់នឹងការស៊ីផឹក និងសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ ហើយលោតែថ្ងៃនោះធ្លាក់មកលើអ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅលើផែនដីទាំងមូល។ ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំងអាចឆ្លងផុតពីការទាំងនេះ ដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្ស»។ ពេលថ្ងៃ ព្រះអង្គតែងបង្រៀននៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គយាងចេញទៅស្នាក់នៅលើភ្នំ ដែលហៅថា ភ្នំដើមអូលីវ។ ប្រជាជនទាំងអស់នាំគ្នាក្រោកពីព្រលឹម មកស្តាប់ព្រះអង្គនៅក្នុងព្រះវិហារ។ ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីសំណល់របស់ខ្លួនមកថ្វាយ តែស្ត្រីនេះបានយកពីសេចក្តីកម្សត់របស់ខ្លួនមកថ្វាយវិញ គឺបានថ្វាយទាំងអស់ ដែលនាងមានសម្រាប់នឹងចិញ្ចឹមជីវិត»។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។
មានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងព្រះអង្គ។ ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើ ដែលដាំនៅមាត់ទឹក ចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងស្ងួតឡើយ ក៏មិនដែលខាននឹងកើតផលដែរ។
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
ផ្ទុយទៅវិញ ត្រូវនឹកចាំពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ដ្បិតគឺព្រះអង្គហើយដែលប្រទានឲ្យអ្នកមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីបញ្ជាក់សេចក្ដីសញ្ញា ដែលព្រះអង្គបានស្បថនឹងបុព្វបុរស ដូចមាននៅថ្ងៃនេះ។
ប្រសិនបើមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាធ្លាក់ខ្លួនក្រ នៅក្រុងណាមួយនៃស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យអ្នក នោះមិនត្រូវតាំងចិត្តរឹង ឬក្តាប់ដៃនឹងបងប្អូនដែលក្រនោះឡើយ គឺត្រូវឲ្យលាដៃជួយគាត់វិញ ហើយឲ្យគាត់ខ្ចីអ្វីតាមដែលគាត់ត្រូវការ ល្មមនឹងចំនួនដែលគាត់ត្រូវការនោះចុះ ។
មិនត្រូវឲ្យបងប្អូនខ្ចីដោយយកការ ទោះជាខ្ចីប្រាក់ ឬស្បៀងអាហារ ឬរបស់អ្វីដែលគេតែងឲ្យខ្ចីដោយយកការឡើយ។ កូនដែលកើតពីសម្ព័ន្ធភាពខុសសីលធម៌ មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាបានឡើយ ហើយសូម្បីតែកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាបានដែរ។ អ្នកអាចយកការពីអ្នកប្រទេសក្រៅបាន តែមិនត្រូវយកការពីបងប្អូនរបស់អ្នកឡើយ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរអ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន នៅក្នុងស្រុកដែលអ្នកនឹងចូលទៅចាប់យកនោះ។
ព្រះយេហូវ៉ានឹងបើកឃ្លាំងដ៏វិសេសរបស់ព្រះអង្គឲ្យដល់អ្នក គឺជាផ្ទៃមេឃ ឲ្យមានភ្លៀងធ្លាក់ដល់ស្រុករបស់អ្នកតាមរដូវកាល ហើយឲ្យពរគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ។ អ្នកនឹងឲ្យសាសន៍ជាច្រើនខ្ចី តែអ្នកនឹងមិនខ្ចីគេឡើយ។
ដោយព្រោះតែអ្នកមិនបានគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយចិត្តអរសប្បាយ នៅពេលអ្វីៗទាំងអស់មានបរិបូរ នោះអ្នកត្រូវបម្រើខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងចាត់ឲ្យមកទាស់នឹងអ្នក គឺអ្នកនឹងបម្រើគេទាំងស្រេកឃ្លាន ទាំងអាក្រាត ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គនឹងបំពាក់នឹមដែកលើកអ្នក រហូតទាល់តែអ្នកវិនាស។
ព្រះយេហូវ៉ានឹងបើកឃ្លាំងដ៏វិសេសរបស់ព្រះអង្គឲ្យដល់អ្នក គឺជាផ្ទៃមេឃ ឲ្យមានភ្លៀងធ្លាក់ដល់ស្រុករបស់អ្នកតាមរដូវកាល ហើយឲ្យពរគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ។ អ្នកនឹងឲ្យសាសន៍ជាច្រើនខ្ចី តែអ្នកនឹងមិនខ្ចីគេឡើយ។ ព្រះយេហូវ៉ានឹងតាំងអ្នកជាក្បាល មិនមែនជាកន្ទុយ ហើយឡើងខ្ពស់ជានិច្ច មិនដែលចុះឡើយ គឺប្រសិនបើអ្នកស្តាប់តាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដោយប្រយ័ត្ននឹងប្រតិបតិ្តតាម
ដូច្នេះ ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី។
ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏មកពីព្រះអង្គ គឺព្រះអង្គដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តរបស់ព្រះអង្គមានទាំងព្រះចេស្តា និងឥទ្ធិឫទ្ធិ ហើយព្រះអង្គមានអំណាចនឹងលើកជាធំ ប្រោសឲ្យមានកម្លាំងដល់មនុស្សទាំងអស់។
ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ អស់ទាំងរបស់បរិបូរទាំងនេះ ដែលយើងខ្ញុំរាល់គ្នាបានត្រៀមទុក ដើម្បីស្អាងព្រះវិហារថ្វាយដល់ព្រះអង្គ សម្រាប់ព្រះនាមបរិសុទ្ធព្រះអង្គ នោះសុទ្ធតែមកពីព្រះហស្តរបស់ព្រះអង្គទេ ហើយជារបស់ព្រះអង្គទាំងអស់ដែរ។
ព្រះទ្រង់មានព្រះបន្ទូលតបថា៖ «ដោយព្រោះអ្នកបានប្រាថ្នាដូច្នេះ នៅក្នុងចិត្ត ហើយមិនបានសូមឲ្យបានទ្រព្យសម្បត្តិ ឬធនធាន ឬកិត្តិយស ឬការប្រហារជីវិតនៃពួកអ្នកដែលស្អប់អ្នក ក៏មិនបានសូមអាយុឲ្យយឺនយូរឡើយ គឺបានសូមឲ្យមានប្រាជ្ញា និងយោបល់ ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់យើង ដែលយើងបានតាំងអ្នកឲ្យធ្វើជាស្តេចលើគេ។ ដូច្នេះ យើងនឹងឲ្យអ្នកមានប្រាជ្ញា និងយោបល់ ថែមទាំងឲ្យមានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយសទៀត ទោះបីពីមុន ហើយទៅមុខទៀត គឺគ្មានស្តេចណាបានដូចនេះឡើយ ក៏មិនមានដែរ»។
កាលសេចក្ដីបង្គាប់នោះបានឮសុសសាយទៅ ស្រាប់តែពួកអ៊ីស្រាអែលក៏ថ្វាយតង្វាយជាបរិបូរ គឺជាផលដំបូងពីស្រូវ ពីទឹកទំពាំងបាយជូរ ពីប្រេង ពីទឹកឃ្មុំ ហើយពីផលនៃចម្ការទាំងអស់ គេក៏យកមួយភាគក្នុងដប់ពីរបស់ទាំងអស់មកជាបរិបូរដែរ ។ ឯពួកអ៊ីស្រាអែល និងយូដា ដែលនៅតាមទីក្រុងនានាក្នុងស្រុកយូដា ក៏យកមួយភាគក្នុងដប់ពីហ្វូងគោ ហ្វូងចៀម និងមួយភាគក្នុងដប់ពីរបស់បរិសុទ្ធ ដែលបានថ្វាយដល់ព្រះយេហូវ៉ា ជាព្រះរបស់គេ មកគរជាគំនរដែរ។
ព្រះបាទហេសេគាមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងល្បីល្បាញ ស្ដេចបានធ្វើឃ្លាំងសម្រាប់ដាក់ប្រាក់ មាស ត្បូងមានតម្លៃ គ្រឿងក្រអូប និងខែល ហើយគ្រឿងប្រដាប់ល្អគ្រប់មុខ ក៏ធ្វើឃ្លាំងដាក់ស្រូវ ស្រាទំពាំងបាយជូរ និងប្រេង ព្រមទាំងរោងសម្រាប់ដាក់សត្វគ្រប់មុខ និងក្រោលសម្រាប់ហ្វូងចៀម ក៏សង់ទីក្រុងផ្សេងៗសម្រាប់ទ្រង់ ហើយមានហ្វូងគោ ហ្វូងចៀមជាបរិបូរ ដ្បិតព្រះបានប្រោសប្រទានឲ្យទ្រង់មានទ្រព្យសម្បត្តិជាច្រើនណាស់។
សូមប្រគល់ស្រែ ចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងផ្ទះសំបែងរបស់គេ ទៅគេវិញនៅថ្ងៃនេះទៅ ព្រមទាំងកុំទារប្រាក់ ស្រូវ ទឹកទំពាំងបាយជូរ និងប្រេងដែលអស់លោកបានយកការពីគេនោះផង»។
ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមានប្រាជ្ញាឡើង។ វាគ្មានមេ គ្មានអ្នកត្រួតត្រា ឬគ្មានអ្នកគ្រប់គ្រងឡើយ គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀង ទុកនៅក្នុងរដូវចម្រូតបាន។
អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ។
ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិតនឹងជួយឲ្យរួចពីស្លាប់វិញ។
មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចម្រើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។ មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ។
អ្នកណាដែលលោភចង់បានកម្រៃ នោះរមែងធ្វើឲ្យផ្ទះខ្លួនកើតទុក្ខ តែអ្នកណាដែលស្អប់សំណូក នោះនឹងរស់នៅវិញ។
ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។
បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកម្រៃច្រើន តែមានអំពើទុច្ចរិតវិញ។
មនុស្សដែលឥតមាន ប្រាជ្ញាគេទទួលចាប់ដៃ ព្រមទាំងធានាពីដំណើរអ្នកជិតខាងខ្លួនផង។
អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ។
គំនិតរបស់មនុស្សឧស្សាហ៍ នាំឲ្យបានបរិបូរឡើងតែម៉្យាង តែអស់អ្នកណាដែលមានចិត្តរលះរលាំង នោះនឹងបានតែសេចក្ដីខ្វះខាតវិញ។
កេរ្តិ៍ឈ្មោះល្អ គួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ វិសេសជាងប្រាក់ និងមាសផង។
អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីចម្រើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ។
ឯងកុំចូលក្នុងពួកអ្នកដែលចាប់ដៃគ្នា ឬជាមួយមនុស្សដែលធានាបំណុលឲ្យគេឡើយ។ បើឯងគ្មានអ្វីនឹងសងគេ នោះចង់ឲ្យគេមកកន្ត្រាក់យកគ្រែ ពីក្រោមឯងទៅធ្វើអី។
កុំនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំប្រើប្រាជ្ញាឲ្យបានមានឡើងដែរ។ ពេលភ្នែករបស់អ្នកសម្លឹងមើលវា វានឹងបាត់ទៅ ដ្បិតទ្រព្យសម្បត្តិតែងតែដុះស្លាប ក៏នឹងហើរទៅលើមេឃដូចជាឥន្ទ្រី។
ចូរត្រៀមការឯងនៅខាងក្រៅចុះ ហើយរៀបចំសម្រាប់ខ្លួន នៅឯវាលជាមុនសិន ទើបសង់ផ្ទះឯងឡើងជាក្រោយ។
ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់ សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ ដ្បិតទ្រព្យសម្បត្តិមិនស្ថិតស្ថេរនៅជាដរាបទេ មកុដស្តេចក៏មិននៅជាប់គ្រប់ជំនាន់ដែរ។
អ្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងឲ្យមានអំណាច និងបរិភោគផលនៃរបស់ទាំងនោះ នឹងទទួលយកចំណែករបស់ខ្លួនបាន ហើយរីករាយក្នុងការដែលខ្លួនធ្វើដែរ នេះឯងជាអំណោយទានពីព្រះ។
ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែ អ្វីដែលវិសេសជាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិត របស់ពួកអ្នកមានប្រាជ្ញាឲ្យគង់នៅ។
ហេតុអ្វីបានជាចាយប្រាក់ ឲ្យបានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កម្លាំង ឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ? ចូរស្តាប់តាមយើងឲ្យអស់ពីចិត្តចុះ នោះអ្នកនឹងបានបរិភោគយ៉ាងឆ្ងាញ់ ដើម្បីឲ្យព្រលឹងអ្នកបានស្កប់ស្កល់ ដោយម្ហូបយ៉ាងថ្លៃវិសេស។
ឯទទាដែលក្រាបពងឥតបានភ្ញាស់ជាយ៉ាងណា នោះអ្នកដែលប្រមូលទ្រព្យសម្បត្តិ មិនមែនដោយទៀងត្រង់ក៏យ៉ាងនោះដែរ ទ្រព្យសម្បត្តិនោះនឹងលះចោលគេ កាលនៅពាក់កណ្ដាលអាយុនៅឡើយ ហើយដល់ចុងបំផុត គេនឹងទៅជាឆ្កួតផង។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា អស់ទាំងប្រាក់ជារបស់យើង ហើយមាសទាំងប៉ុន្មានក៏ជារបស់យើងដែរ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើគេនឹងយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
«ដ្បិតដំណើរនេះប្រៀបដូចជាបុរសម្នាក់ ដែលហៀបនឹងចេញដំណើរ បានហៅពួកអ្នកបម្រើរបស់ខ្លួនមកប្រគល់ទ្រព្យសម្បត្តិទុកនឹងគេ។ គាត់ឲ្យទៅម្នាក់ប្រាំពាន់ ម្នាក់ទៀតពីរពាន់ ហើយម្នាក់ទៀតមួយពាន់ គឺឲ្យម្នាក់ៗតាមសមត្ថភាពរបស់គេរៀងៗខ្លួន រួចគាត់ក៏ចេញទៅ។ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំពាន់ទៀត។ អ្នកដែលបានទទួលពីរពាន់ក៏ដូច្នោះដែរ គឺចំណេញបានពីរពាន់ទៀត។ ប៉ុន្តែ អ្នកដែលបានទទួលមួយពាន់ គាត់ចេញទៅ ហើយជីកដីកប់ប្រាក់ចៅហ្វាយរបស់ខ្លួនទុក។ លុះអស់រយៈពេលជាយូរក្រោយមក ចៅហ្វាយរបស់អ្នកបម្រើទាំងនោះត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយពួកគេ។ ក្នុងចំណោមពួកនាង មានប្រាំនាក់ល្ងង់ ហើយប្រាំនាក់មានគំនិត ពេលនោះ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាំពាន់ទៀតចូលមក ហើយជម្រាបថា "លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញប្រាំពាន់ទៀត"។ ចៅហ្វាយពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។ អ្នកដែលបានទទួលពីរពាន់ ក៏ចូលមកដែរ ហើយជម្រាបថា "លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញពីរពាន់ទៀត"។ ចៅហ្វាយរបស់គាត់ ពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។ បន្ទាប់មក អ្នកដែលបានទទួលមួយពាន់ ក៏ចូលមកដែរ ហើយជម្រាបថា "លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹង លោកច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលផលនៅកន្លែងដែលមិនបានព្រោះពូជ ដូច្នេះ ខ្ញុំខ្លាច ហើយយកប្រាក់របស់លោកទៅកប់ទុកក្នុងដី មើល៍ សូមលោកយកប្រាក់របស់លោកវិញចុះ"។ ប៉ុន្តែ ចៅហ្វាយរបស់គាត់ឆ្លើយថា "អ្នកបម្រើអាក្រក់ ហើយខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលផលនៅកន្លែងដែលមិនបានព្រោះពូជ នោះអ្នកគួរតែយកប្រាក់របស់ខ្ញុំទៅផ្ញើទុកនឹងអ្នកចងការ ហើយពេលខ្ញុំមកវិញ ខ្ញុំនឹងបានទទួលប្រាក់របស់ខ្ញុំ ទាំងដើមទាំងការ។ ដូច្នេះ ចូរយកប្រាក់ពីអ្នកនេះ ហើយប្រគល់ឲ្យអ្នកដែលមានមួយម៉ឺនវិញ។ ដ្បិតនឹងឲ្យកាន់តែច្រើនដល់អស់អ្នកដែលមាន ហើយគេនឹងមានជាបរិបូរ តែអ្នកណាដែលគ្មាន នោះនឹងត្រូវដកយក សូម្បីតែអ្វីៗដែលអ្នកនោះមានផង។ ដ្បិតពេលស្ត្រីល្ងង់យកចង្កៀងទៅ ពួកនាងមិនបានយកប្រេងទៅជាប់ជាមួយទេ ចំណែកឯអ្នកបម្រើឥតប្រយោជន៍នេះ ចូរយកវាទៅចោលនៅទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ"»។
តែការខ្វល់ខ្វាយអំពីជីវិតនេះ ចិត្តលោភចង់បានទ្រព្យសម្បត្តិ និងសេចក្តីប៉ងប្រាថ្នាផ្សេងៗដទៃទៀតចូលមក ក៏ខ្ទប់ព្រះបន្ទូលជិត មិនឲ្យបង្កើតផលបានឡើយ។
ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សម្រាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ជាស្ថានដែលគ្មានចោរចូលទៅជិត ឬកន្លាតស៊ីបំផ្លាញឡើយ។ ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា ចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះដែរ»។
ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនសិន ដើម្បីឲ្យដឹងជាថាខ្លួនមានល្មមនឹងធ្វើបង្ហើយបាន ឬមិនបាន? ពុំនោះទេ ពេលចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន អស់អ្នកណាដែលឃើញគេនឹងសើចចំអក ព្រះអង្គមានព្រះបន្ទូលសួរពួកអ្នកប្រាជ្ញច្បាប់ និងពួកផារិស៊ីថា៖ «តើមានច្បាប់នឹងមើលឲ្យជា នៅថ្ងៃសប្ប័ទឬទេ?»។ ដោយពាក្យថា "អ្នកនេះបានចាប់ផ្តើមសង់ផ្ទះ តែបង្ហើយមិនបាន"។
អ្នកណាដែលស្មោះត្រង់ក្នុងកិច្ចការតូចបំផុត នោះឈ្មោះថា ស្មោះត្រង់ក្នុងកិច្ចការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងកិច្ចការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងកិច្ចការធំដែរ។ ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ចំពោះទ្រព្យសម្បត្តិរបស់លោកីយ៍ទេ តើអ្នកណាអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដ ទុកនឹងអ្នករាល់គ្នាបាន? ហើយបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្តិអ្នកដទៃទេ តើអ្នកណានឹងឲ្យអ្វីដាច់ជារបស់អ្នកបាន?
គ្មានបាវបម្រើណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតបាវបម្រើនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬនឹងកាន់ខាងមួយ ហើយមើលងាយមួយ ដូច្នេះ អ្នករាល់គ្នាក៏ពុំអាចបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
កាលគេកំពុងតែស្តាប់សេចក្តីទាំងនេះនៅឡើយ ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយថែមទៀត ដោយព្រោះព្រះអង្គយាងជិតដល់ក្រុងយេរូសាឡិមហើយ គេក៏ស្មានថា ព្រះរាជ្យរបស់ព្រះត្រូវលេចមកភ្លាម។ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសត្រកូលខ្ពស់ម្នាក់ រៀបនឹងចេញទៅស្រុកឆ្ងាយ ដើម្បីទទួលរាជ្យមួយ រួចត្រឡប់មកវិញ។ លោកបានហៅពួកបាវបម្រើដប់នាក់ មកប្រគល់ប្រាក់ដប់ណែន ដល់គេ ដោយផ្ដាំថា "ចូរអ្នករាល់គ្នាធ្វើជំនួញ រហូតដល់ខ្ញុំត្រឡប់មកវិញ"។ ប៉ុន្តែ ពួកអ្នកស្រុករបស់លោក គេស្អប់លោកណាស់ ក៏ចាត់តំណាងម្នាក់ឲ្យទៅតាមក្រោយលោក ទូលថា "យើងខ្ញុំមិនចង់ឲ្យលោកនេះសោយរាជ្យលើយើងទេ"។ ពេលត្រឡប់មកវិញ គឺក្រោយពីបានទទួលរាជ្យនោះហើយ ព្រះរាជាបង្គាប់ឲ្យហៅពួកបាវបម្រើទាំងនោះ ដែលទ្រង់បានប្រគល់ប្រាក់ដល់គេឲ្យមក ដើម្បីឲ្យដឹងថា ម្នាក់ៗរកស៊ីបានចំណេញប៉ុន្មាន។ អ្នកទីមួយចូលមក ហើយទូលថា៖ "ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ព្រះអង្គចំណេញបានដប់ណែនទៀត"។ ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា៖ "ប្រពៃហើយបាវបម្រើល្អអើយ ដោយព្រោះអ្នកមានចិត្តស្មោះត្រង់នឹងការដ៏តូចនេះ ចូរអ្នកត្រួតលើទីក្រុងដប់ចុះ"។ អ្នកទីពីរក៏មកទូលថា "ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ព្រះអង្គបានចំណេញប្រាំណែនទៀត"។ ព្រះរាជាមានរាជឱង្ការទៅអ្នកនោះដែរថា "ឯអ្នក ចូរត្រួតលើទីក្រុងប្រាំចុះ"។ នោះឃើញមានបុរសអ្នកមានម្នាក់ឈ្មោះសាខេ ជាមេលើពួកអ្នកទារពន្ធ។ ម្នាក់ទៀតមកទូលថា "ព្រះអម្ចាស់អើយ នេះនែ៎ប្រាក់ណែនរបស់ព្រះអង្គ ដែលទូលបង្គំបានវេចទុកក្នុងកន្សែង ដ្បិតទូលបង្គំនឹកខ្លាចព្រះអង្គ ព្រោះព្រះអង្គជាមនុស្សប្រិតប្រៀប ព្រះអង្គប្រមូលយករបស់ដែលព្រះអង្គមិនបានដាក់ ហើយច្រូតចម្រូតដែលព្រះអង្គមិនបានសាបព្រោះ"។ ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា "នែ៎បាវបម្រើអាក្រក់! យើងនឹងដាក់ទោសអ្នក តាមសម្ដីរបស់អ្នក។ ចុះបើអ្នកថា យើងជាមនុស្សប្រិតប្រៀប ទាំងប្រមូលយកអ្វីដែលយើងមិនបានដាក់ ហើយច្រូតអ្វីដែលយើងមិនបានសាបព្រោះ ហេតុអ្វីបានជាអ្នកមិនបានយកប្រាក់នោះ ទៅដាក់នៅផ្ទះអ្នកចងការ ដើម្បីនៅពេលយើងត្រឡប់មកវិញ យើងអាចទទួលបានទាំងដើមទាំងការ?" ព្រះរាជាបញ្ជាទៅពួកអ្នកដែលឈរនៅមុខលោកថា "ចូរដកយកប្រាក់មួយណែនពីវា ហើយឲ្យដល់អ្នកដែលមានដប់ណែនវិញ"។ (អ្នកទាំងនោះទូលព្រះអង្គថា "ព្រះអម្ចាស់អើយ អ្នកនោះមានដប់ណែនហើយ")។ "យើងប្រាប់អ្នករាល់គ្នាថា គេនឹងឲ្យដល់អស់អ្នកណាដែលមាន តែអ្នកណាដែលគ្មាន នោះនឹងហូតយកទាំងរបស់ដែលអ្នកនោះមានផង។ ប៉ុន្តែ ចំពោះពួកខ្មាំងសត្រូវ ដែលមិនចង់ឲ្យយើងសោយរាជ្យលើគេ ចូរនាំគេមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងនេះចុះ"»។
អស់អ្នកដែលបានជឿ គេនៅមូលជាមួយគ្នា ហើយគេយករបស់ទាំងប៉ុន្មានមកដាក់រួមគ្នា។ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗដែលជារបស់ខ្លួន មកចែកគ្នាតាមសេចក្ដីត្រូវការរបស់គេម្នាក់ៗ។
នៅក្នុងពួកគេ គ្មានអ្នកណាខ្វះខាតអ្វីឡើយ ដ្បិតអស់អ្នកណាដែលមានដី មានផ្ទះ គេបានលក់យកប្រាក់ មកដាក់នៅទៀបជើងពួកសាវក ហើយចែកដល់ម្នាក់ៗតាមត្រូវការ។
គឺរាល់ថ្ងៃទីមួយក្នុងសប្ដាហ៍ ចូរអ្នករាល់គ្នាសន្សំទុកដោយឡែករៀងខ្លួន តាមអ្វីៗដែលព្រះបានចម្រើនឲ្យ កុំចាំពេលខ្ញុំមកដល់ ទើបរៃអង្គាសនោះឡើយ។
ដ្បិតកាលកំពុងជួបទុក្ខលំបាកយ៉ាងខ្លាំង នោះអំណរជាបរិបូរ និងសេចក្តីកម្សត់ទុរគតក្រៃលែងរបស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធាដ៏លើសលុបវិញ។
ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងហើយថា ទោះជាព្រះអង្គមានសម្បត្តិស្ដុកស្តមក៏ដោយ តែព្រះអង្គបានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ជាមាន ដោយសារភាពក្រីក្ររបស់ព្រះអង្គ។
ខ្ញុំចង់និយាយដូច្នេះថា អ្នកណាដែលព្រោះដោយកំណាញ់ អ្នកនោះនឹងច្រូតបានដោយកំណាញ់ ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានដោយសទ្ធាដែរ។ ត្រូវឲ្យម្នាក់ៗថ្វាយតាមដែលខ្លួនបានសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះស្រឡាញ់អ្នកដែលថ្វាយដោយចិត្តរីករាយ។
ព្រះអង្គដែលផ្គត់ផ្គង់ពូជដល់អ្នកសាបព្រោះ និងអាហារសម្រាប់បរិភោគផងនោះ ទ្រង់នឹងផ្គត់ផ្គង់ ហើយធ្វើឲ្យពូជរបស់អ្នករាល់គ្នាកើនចំនួនកាន់តែច្រើនឡើង ព្រមទាំងចម្រើនផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាថែមទៀតផង។ អ្នករាល់គ្នានឹងបានចម្រើនកាន់តែច្រើនឡើងគ្រប់ជំពូក សម្រាប់ឲ្យអ្នករាល់គ្នាមានចិត្តសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតឲ្យមានការអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា
ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្តចំពោះអ្វីដែលខ្ញុំមាន។ ខ្ញុំធ្លាប់ទ្រាំក្នុងការចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងគ្រប់សារពើទាំងអស់ហើយ។ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទចម្រើនកម្លាំងដល់ខ្ញុំ។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
ហើយខំប្រឹងរស់នៅដោយស្រគត់ស្រគំ គិតតែកិច្ចការរបស់ខ្លួន និងធ្វើការដោយដៃខ្លួនឯង ដូចយើងបានបង្គាប់អ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅយ៉ាងត្រឹមត្រូវនៅចំពោះអ្នកខាងក្រៅ ហើយមិនត្រូវពឹងផ្អែកលើអ្នកណាឡើយ។
ចូរដាស់តឿនពួកអ្នកមាននៅលោកីយ៍នេះ កុំឲ្យគេមានឫកខ្ពស់ ឬសង្ឃឹមលើទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ តែត្រូវសង្ឃឹមលើព្រះដែលទ្រង់ប្រទានអ្វីៗទាំងអស់មកយើងយ៉ាងបរិបូរ ឲ្យយើងបានអរសប្បាយ។ ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ធ្វើជាអ្នកមានខាងការល្អ ជាមនុស្សមានចិត្តសទ្ធា ហើយប្រុងប្រៀបនឹងចែករំលែកផង។ ធ្វើដូច្នេះ គេនឹងប្រមូលទ្រព្យសម្បត្ដិ ដែលជាគ្រឹះដ៏ល្អ ទុកសម្រាប់ខ្លួននៅពេលអនាគត ដើម្បីឲ្យគេចាប់បានជីវិតដ៏ពិតប្រាកដ។
ត្រូវឲ្យបងប្អូនរបស់យើងរៀនធ្វើការល្អឲ្យអស់ពីចិត្ត ដើម្បីបំពេញសេចក្ដីត្រូវការដ៏ចាំបាច់ ប្រយោជន៍កុំឲ្យគេទៅជាមនុស្សដែលឥតបង្កើតផល។
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។
ប្រសិនបើមានបងប្អូនប្រុសស្រីណាម្នាក់នៅអាក្រាត ហើយខ្វះអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាពោលទៅអ្នកនោះថា «សូមអញ្ជើញទៅឲ្យបានសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឲ្យបានឆ្អែតចុះ!» តែមិនឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបកាយនោះសោះ នោះតើមានប្រយោជន៍អ្វី?
ឥឡូវនេះ អ្នកដែលពោលថា៖ «ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងធ្វើដំណើរទៅក្រុងណាមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ីឲ្យបានចំណេញ» តែអ្នករាល់គ្នាមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ។ តើជីវិតរបស់អ្នករាល់គ្នាជាអ្វី? ដ្បិតអ្នករាល់គ្នាជាចំហាយទឹក ដែលឃើញតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគួរតែពោលដូច្នេះវិញថា៖ «បើព្រះអម្ចាស់សព្វព្រះហឫទ័យ នោះយើងនឹងមានជីវិតរស់ ហើយយើងនឹងធ្វើការនេះ ឬធ្វើការនោះ»
ឥឡូវនេះ ពួកអ្នកមានអើយ ចូរស្រែកទ្រហោយំទៅ ព្រោះតែទុក្ខវេទនាដែលនឹងកើតមានដល់អ្នករាល់គ្នា។ បងប្អូនអើយ ចូរយកពួកហោរា ដែលបានថ្លែងក្នុងព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីការរងទុក្ខ និងពីការអត់ធ្មត់ចុះ។ មើល៍! យើងរាប់អស់អ្នកដែលចេះស៊ូទ្រាំ ថាជាអ្នកមានពរ។ អ្នករាល់គ្នាបានឮពីការស៊ូទ្រាំរបស់លោកយ៉ូបហើយ ក៏បានឃើញថា នៅទីបំផុតព្រះអម្ចាស់មានព្រះហឫទ័យយ៉ាងណាចំពោះគាត់ គឺទ្រង់មានព្រះហឫទ័យអាណិតអាសូរ និងមេត្ដាករុណាយ៉ាងពោរពេញ។ ប៉ុន្ដែ លើសពីនេះទៅទៀត បងប្អូនអើយ កុំស្បថឲ្យសោះ ទោះជាស្បថនឹងស្ថានសួគ៌ ឬនឹងផែនដីក្តី ឬស្បថនឹងអ្វីផ្សេងទៀតក៏ដោយ តែសូមឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា ប្រាកដជា «បាទ» ហើយពាក្យ «ទេ» ប្រាកដជា «ទេ» ដើម្បីកុំឲ្យអ្នករាល់គ្នាធ្លាក់ទៅជាមានទោស។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាកើតទុក្ខលំបាកឬទេ? ត្រូវឲ្យអ្នកនោះអធិស្ឋាន។ តើមានអ្នកណាអរសប្បាយឬទេ? ត្រូវឲ្យអ្នកនោះច្រៀងសរសើរតម្កើងព្រះចុះ។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។ ពាក្យអធិស្ឋានដែលចេញពីជំនឿ នឹងសង្គ្រោះអ្នកដែលឈឺនោះ ហើយព្រះអម្ចាស់នឹងប្រោសឲ្យគាត់ក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប នោះគាត់នឹងទទួលបានការអត់ទោស។ ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់។ លោកអេលីយ៉ាជាមនុស្សដែលមានចិត្តដូចយើងដែរ តែលោកបានអធិស្ឋានយ៉ាងអស់ពីចិត្ត សុំកុំឲ្យមានភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់មកលើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ បន្ទាប់មក លោកបានអធិស្ឋានម្តងទៀត នោះមេឃក៏បង្អុរភ្លៀងធ្លាក់មក ហើយដីក៏បង្កើតផលផ្លែឡើង។ បងប្អូនអើយ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានអ្នកណាម្នាក់វង្វេងចេញពីសេចក្តីពិត ហើយមានម្នាក់នាំអ្នកនោះឲ្យត្រឡប់មកវិញ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកន្លាតកាត់អស់ដែរ។ ត្រូវឲ្យអ្នកនោះដឹងថា អ្នកណាដែលនាំមនុស្សបាប ឲ្យងាកចេញពីផ្លូវដែលគេវង្វេងនោះមកវិញ នោះឈ្មោះថា បានសង្គ្រោះព្រលឹងអ្នកនោះឲ្យរួចពីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្ត ។:៚ មាសប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនោះនឹងក្លាយជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង ដ្បិតអ្នករាល់គ្នាបានខំប្រមូលបង្គរទ្រព្យសម្បត្តិឡើងនៅគ្រាចុងបំផុតនេះ។
មើល៍! ប្រាក់ឈ្នួលដែលអ្នកបានលួចបន្លំកម្មករ ដែលច្រូតកាត់ក្នុងស្រែរបស់អ្នក កំពុងតែស្រែកឡើងទាស់នឹងអ្នក ហើយសម្រែកពួកអ្នកដែលច្រូតទាំងនោះ ក៏បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ។
ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញ មិនមែនដោយប្រើអំណាចជិះជាន់អស់អ្នកដែលនៅជាមួយអ្នករាល់គ្នានោះទេ គឺធ្វើជាគំរូដល់ហ្វូងចៀមវិញ។
ប្អូនស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យប្អូនបានចម្រើនឡើងគ្រប់ជំពូក ហើយឲ្យប្អូនមានសុខភាពល្អ ដូចព្រលឹងរបស់ប្អូនបានចម្រើនឡើងដែរ។
ដ្បិតអ្នកអួតថា "ខ្ញុំជាអ្នកមាន ខ្ញុំមានស្តុកស្តម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ" តែអ្នកមិនដឹងថា អ្នកវេទនា គួរឲ្យអាណិត ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតនោះឡើយ។ ដូច្នេះ យើងទូន្មានឲ្យអ្នកទិញមាសដែលបន្សុទ្ធដោយភ្លើងពីយើង ដើម្បីឲ្យអ្នកបានធ្វើជាអ្នកមាន ហើយទិញសម្លៀកបំពាក់សទៅស្លៀកពាក់ កុំឲ្យគេឃើញកេរខ្មាសដែលអ្នកនៅអាក្រាត ព្រមទាំងថ្នាំលាបភ្នែកផង ដើម្បីឲ្យអ្នកមើលឃើញច្បាស់។
ត្រូវឲ្យទៅគាត់ដោយឥតទើសទាល់ ហើយមិនត្រូវមានចិត្តមួហ្មងឡើយ ដ្បិតបើប្រព្រឹត្តដូច្នោះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រទានពរអ្នក ក្នុងគ្រប់ទាំងកិច្ចការរបស់អ្នក និងក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន។
អ្នកណាដែលទីពឹងលើទ្រព្យសម្បត្តិខ្លួន នឹងត្រូវដួលចុះ តែមនុស្សសុចរិតនឹងរីកចម្រើន ដូចជាស្លឹកឈើខៀវខ្ចី។
ឯអ្នកមានវិញ ទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។
ចូរបោះនំបុ័ងរបស់ឯងទៅលើទឹក ដ្បិតយូរថ្ងៃក្រោយមក ឯងនឹងបានសគុណនោះមកវិញ ដូច្នេះ ចូរដកទុក្ខកង្វល់ចេញពីចិត្តឯងទៅ ហើយបណ្តេញការឈឺចាប់ឲ្យឆ្ងាយពីរូបកាយឯងដែរ ដ្បិតគ្រានៅកំលោះ និងវ័យក្មេងរមែងឥតប្រយោជន៍ទទេ។ ចូរចែកឲ្យដល់ប្រាំពីរនាក់ចុះ ហើយដល់ប្រាំបីនាក់ផង ដ្បិតឯងមិនដឹងជានឹងកើតមាន ការអាក្រក់យ៉ាងណានៅផែនដីទេ
នាងយ៉ូអាន់ ប្រពន្ធរបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូឌ នាងស៊ូសាន និងស្ត្រីឯទៀតៗជាច្រើន ដែលផ្គត់ផ្គង់ព្រះអង្គ និងពួកសិស្សដោយធនធានរបស់ខ្លួន។