បងប្អូនអើយ សូមចងចាំថា យើងម្នាក់ៗមានទំនួលខុសត្រូវក្នុងការគោរពតាមបញ្ញត្តិរបស់ព្រះដែលមានចែងក្នុងព្រះគម្ពីរ។ ការគោរពប្រតិបត្តិនេះរួមបញ្ចូលទាំងការគោរពតាមអ្នកដឹកនាំ ឬអ្នកដែលមានឋានៈខ្ពស់ជាង ដូចជាអ្នកដឹកនាំនៅក្នុងព្រះវិហារ ឪពុកម្តាយ ចៅហ្វាយនាយ ឬអ្នកដឹកនាំប្រទេសជាដើម។ ការធ្វើដូច្នេះគឺជាការអនុវត្តតាមគោលការណ៍សំខាន់មួយរបស់ព្រះ ព្រោះព្រះអង្គទ្រង់សព្វព្រះហឫទ័យនឹងការគោរពប្រតិបត្តិយើងច្រើនជាងអ្វីៗទាំងអស់។
ការគោរពតាមអ្នកដឹកនាំនឹងនាំមកនូវពរជ័យជាច្រើនដល់ជីវិតយើង ហើយជួយឲ្យយើងរីកចម្រើនគ្រប់វិស័យ ព្រោះវាជួយពង្រឹងចរិតលក្ខណៈយើង និងរៀបចំយើងឲ្យទទួលបានពរជ័យកាន់តែច្រើនជាងមុន។ ព្រះអង្គតែងតែប្រទានរង្វាន់ដល់អ្នកដែលស្មោះត្រង់ គោរពតាមព្រះហឫទ័យ និងបទបញ្ញត្តិរបស់ទ្រង់។ ដូច្នេះ ចូរយើងចងចាំអធិស្ឋាន និងគោរពដល់អ្នកដឹកនាំរបស់យើងជានិច្ច។
មិនត្រូវជេរប្រមាថព្រះឡើយ ក៏មិនត្រូវប្រទេចផ្ដាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។
អ្នកណាដែលប្រព្រឹត្តតាមតែអំពើចិត្ត មិនធ្វើតាមពាក្យសង្ឃដែលឈរបម្រើនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅទីនោះ ឬតាមពាក្យចៅក្រមទេ អ្នកនោះនឹងត្រូវស្លាប់។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីសាសន៍អ៊ីស្រាអែល
កូនអើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់ស្តេចផង កុំសេពគប់នឹងមនុស្សដែលតែងតែសាវាឡើយ
ខ្ញុំសូមរំឭកថា ចូរប្រព្រឹត្តតាម បញ្ជារបស់ស្តេចចុះ គឺដោយយល់ដល់សម្បថ ដែលខ្លួនបានស្បថដល់ព្រះផង។កុំប្រញាប់ថយចេញពីចំពោះស្តេចឡើយ ក៏កុំស្អិតចិត្តក្នុងអំពើអាក្រក់ណាដែរ ដ្បិតស្ដេចធ្វើតាមតែព្រះហឫទ័យ។ដ្បិតរាជឱង្ការរបស់ស្ដេចមានអំណាច តើអ្នកណាហ៊ានទូលស្ដេចថា «តើព្រះករុណាកំពុងធ្វើអ្វី?»អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់ នឹងមិនស្គាល់ការអាក្រក់ណាឡើយ មួយទៀត ចិត្តរបស់មនុស្សមានប្រាជ្ញារមែងយល់ពេលដែលស្រួល និងសេចក្ដីវិនិច្ឆ័យ
ប៉ុន្តែ ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលយើងបានឲ្យគេដឹកនាំអ្នកទៅជាឈ្លើយនោះ បានសេចក្ដីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្ដីសុខរបស់ក្រុងនោះ អ្នករាល់គ្នានឹងបានសេចក្ដីសុខដែរ។
គេទូលឆ្លើយថា៖ «របស់សេសារ»។ ពេលនោះ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។
«ពួកអាចារ្យ និងពួកផារិស៊ី គេអង្គុយនៅកន្លែងរបស់លោកម៉ូសេដូច្នេះ អ្នកណាស្បថនឹងអាសនា នោះឈ្មោះថាស្បថនឹងអាសនា និងរបស់ទាំងអស់ដែលនៅលើអាសនានោះហើយអ្នកណាស្បថនឹងព្រះវិហារ នោះឈ្មោះថាស្បថនឹងព្រះវិហារ ហើយនឹងព្រះអង្គដែលគង់ក្នុងព្រះវិហារនោះដែរអ្នកណាស្បថនឹងស្ថានសួគ៌ នោះឈ្មោះថាស្បថនឹងបល្ល័ង្ករបស់ព្រះ ហើយនឹងព្រះអង្គដែលគង់លើបល្ល័ង្កនោះផងដែរ។វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយមួយភាគក្នុងដប់ពីជីរអង្កាម ជីរនាងវង និងម្អម តែអ្នករាល់គ្នាធ្វេសប្រហែសនឹងរឿងដែលសំខាន់ជាងនៅក្នុងក្រឹត្យវិន័យ ដូចជាសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា និងជំនឿ។ សេចក្ដីទាំងនេះហើយដែលអ្នករាល់គ្នាគួរតែបានប្រព្រឹត្ត ហើយក៏មិនត្រូវធ្វេសប្រហែសនឹងសេចក្ដីឯទៀតដែរ។ឱអ្នកនាំផ្លូវកង្វាក់អើយ! អ្នករាល់គ្នាត្រងយកសុចចេញ តែលេបសត្វអូដ្ឋ!វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាលាងពែង លាងចានតែខាងក្រៅ ប៉ុន្តែ ខាងក្នុងពេញដោយសេចក្ដីលោភលន់ និងតណ្ហារបស់ខ្លួន។ឱពួកផារិស៊ីកង្វាក់អើយ! ចូរលាងពែង លាងចានខាងក្នុងជាមុនសិន នោះទើបខាងក្រៅបានស្អាតដែរ។វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាប្រៀបបាននឹងផ្នូរដែលគេលាបស ខាងក្រៅមើលឃើញស្អាត តែខាងក្នុងពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកគ្រប់បែបយ៉ាង។អ្នករាល់គ្នាក៏ដូច្នោះដែរ ខាងក្រៅមើលទៅដូចជាសុចរិតចំពោះមនុស្ស តែខាងក្នុងអ្នករាល់គ្នាពេញដោយសេចក្តីពុតត្បុត និងសេចក្តីទុច្ចរិត។វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសង់ផ្នូររបស់ពួកហោរា ហើយតុបតែងផ្នូររបស់ពួកមនុស្សសុចរិតដូច្នេះ ចូរប្រព្រឹត្ត ហើយកាន់តាមអ្វីៗដែលគេបង្រៀនអ្នករាល់គ្នាចុះ ប៉ុន្តែ កុំត្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រព្រឹត្តតាមសេចក្ដីដែលគេបង្រៀននោះទេ។
ចូរឲ្យមនុស្សទាំងអស់ចុះចូលចំពោះអាជ្ញាធរ ដ្បិតបើមិនមកពីព្រះទេ នោះគ្មានអំណាចណាឡើយ គឺព្រះបានតាំងអស់លោកទាំងនោះឲ្យមានអំណាច។សេចក្តីស្រឡាញ់មិនធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់ជាការសម្រេចតាមក្រឹត្យវិន័យ។ក្រៅពីនេះ ត្រូវដឹងថា នេះជាវេលាណា គឺដល់ម៉ោងដែលត្រូវភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ ការសង្គ្រោះនៅជិតយើងជាងកាលយើងទើបនឹងជឿយប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។ដូច្នេះ អ្នកណាដែលតាំងខ្លួនប្រឆាំងនឹងអំណាចនោះ ឈ្មោះថាប្រឆាំងនឹងអ្វីដែលព្រះបានតាំងឡើងដែរ ហើយអស់អ្នកដែលប្រឆាំង នោះនឹងត្រូវជាប់ទោស។
ដ្បិតអ្នកប្រព្រឹត្តល្អ មិនត្រូវខ្លាចអ្នកគ្រប់គ្រងឡើយ មានតែអ្នកប្រព្រឹត្តអាក្រក់ប៉ុណ្ណោះដែលត្រូវខ្លាច។ តើអ្នកមិនចង់ខ្លាចអាជ្ញាធរមែនឬ? ដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងសរសើរដល់អ្នកមិនខានដ្បិតលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីជួយឲ្យអ្នកប្រពឹ្រត្តល្អ។ ប៉ុន្តែ បើអ្នកប្រព្រឹត្តអាក្រក់ ចូរខ្លាចទៅ ដ្បិតលោកមិនមែនស្ពាយដាវឥតប្រយោជន៍ឡើយ! ព្រោះលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីសម្ដែងសេចក្តីក្រោធរបស់ព្រះអង្គ មកលើអ្នកដែលប្រព្រឹត្តអាក្រក់។
ដូច្នេះ ជាដំបូងខ្ញុំសូមដាស់តឿនថា ចូរទូលសូម អធិស្ឋាន ទូលអង្វរ ហើយពោលពាក្យអរព្រះគុណសម្រាប់មនុស្សទាំងអស់តែធ្វើឲ្យសមជាស្ត្រី ដែលប្រកាសខ្លួនថាជាអ្នកគោរពប្រតិបត្តិដល់ព្រះ គឺដោយការប្រព្រឹត្តអំពើល្អវិញ។ត្រូវឲ្យស្ត្រីៗរៀនដោយស្ងាត់ស្ងៀម ទាំងចុះចូលគ្រប់ជំពូក។ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬប្រើអំណាចលើបុរសឡើយ ត្រូវឲ្យនាងនៅស្ងាត់ស្ងៀមវិញ។ដ្បិតព្រះបានបង្កើតលោកអ័ដាមជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។មិនមែនលោកអ័ដាមទេដែលចាញ់បញ្ឆោត គឺស្ត្រីទេតើដែលចាញ់បញ្ឆោត ហើយបានត្រឡប់ជាអ្នកប្រព្រឹត្តរំលង។ក៏ប៉ុន្ដែ ប្រសិនបើនាងនៅជាប់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងកិរិយាបរិសុទ្ធ ទាំងមានគំនិតមារយាទត្រឹមត្រូវ នាងនឹងបានសង្គ្រោះតាមរយៈការបង្កើតកូន។សម្រាប់ស្តេច និងអ្នកកាន់អំណាចទាំងប៉ុន្មានផង ដើម្បីឲ្យយើងបានរស់នៅដោយសុខសាន្ត និងស្ងប់ស្ងាត់ ទាំងគោរពប្រតិបត្តិដល់ព្រះ ហើយមានជីវិតថ្លៃថ្នូរគ្រប់ជំពូក។ដ្បិតនេះជាការល្អ ហើយគាប់ព្រះហឫទ័យព្រះ ជាព្រះសង្គ្រោះនៃយើង
ដ្បិតអ្នកប្រព្រឹត្តល្អ មិនត្រូវខ្លាចអ្នកគ្រប់គ្រងឡើយ មានតែអ្នកប្រព្រឹត្តអាក្រក់ប៉ុណ្ណោះដែលត្រូវខ្លាច។ តើអ្នកមិនចង់ខ្លាចអាជ្ញាធរមែនឬ? ដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងសរសើរដល់អ្នកមិនខានដ្បិតលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីជួយឲ្យអ្នកប្រពឹ្រត្តល្អ។ ប៉ុន្តែ បើអ្នកប្រព្រឹត្តអាក្រក់ ចូរខ្លាចទៅ ដ្បិតលោកមិនមែនស្ពាយដាវឥតប្រយោជន៍ឡើយ! ព្រោះលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីសម្ដែងសេចក្តីក្រោធរបស់ព្រះអង្គ មកលើអ្នកដែលប្រព្រឹត្តអាក្រក់។ដូច្នេះ ត្រូវចុះចូល មិនមែនដើម្បីឲ្យរួចផុតពីសេចក្តីក្រោធរបស់ព្រះប៉ុណ្ណោះ គឺដោយព្រោះមនសិការផង។
ចូរចុះចូលគ្រប់ទាំងច្បាប់របស់មនុស្ស ដោយយល់ដល់ព្រះអម្ចាស់ ទោះបើត្រូវចុះចំពោះស្តេច ក្នុងឋានៈជាអ្នកធំជាងគេឬចំពោះលោកទេសាភិបាល ក្នុងនាមជាអ្នកដែលស្តេចបានចាត់ឲ្យទៅធ្វើទោសអស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយសរសើរអស់អ្នកដែលប្រព្រឹត្តត្រឹមត្រូវ។
ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។
អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយរបស់ខ្លួនខាងសាច់ឈាម ក្នុងគ្រប់ការទាំងអស់ចុះ មិនមែនតែពេលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះឡើយ គឺត្រូវធ្វើដោយអស់ពីចិត្ត ដោយកោតខ្លាចដល់ព្រះអម្ចាស់វិញ។
អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។
អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយរបស់ខ្លួនខាងសាច់ឈាម ដោយគោរពកោតខ្លាច ហើយញាប់ញ័រ ទាំងមានចិត្តទៀងត្រង់ ដូចស្ដាប់បង្គាប់ព្រះគ្រីស្ទមិនមែនបម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះឡើយ គឺត្រូវបម្រើដូចជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫ័យរបស់ព្រះឲ្យអស់ពីចិត្ត។ចូរបម្រើដោយស្ម័គ្រពីចិត្ត ដូចបម្រើព្រះអម្ចាស់ មិនមែនបម្រើមនុស្សឡើយដោយដឹងថា ការល្អអ្វីដែលមនុស្សម្នាក់ៗធ្វើ នោះនឹងទទួលរង្វាន់ពីព្រះអម្ចាស់ ទោះជាបាវបម្រើ ឬអ្នកជាក្តី។
ដ្បិតការដែលអ្នករាល់គ្នាបំបាត់ពាក្យសម្ដីចម្កួតរបស់មនុស្សខ្លៅល្ងង់ ដោយសារប្រព្រឹត្តអំពើល្អ នោះជាព្រះហឫទ័យរបស់ព្រះ។
ព្រះអង្គផ្លាស់ប្ដូរពេលវេលា និងរដូវកាល ព្រះអង្គដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងចំណេះដល់អស់អ្នកដែលមានយោបល់។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។ហេតុនេះ ត្រូវប្រើគ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់ក្នុងថ្ងៃអាក្រក់បាន ហើយក្រោយពីបានតយុទ្ធសព្វគ្រប់ហើយ នោះឲ្យនៅតែឈរមាំដដែល។ដូច្នេះ ចូរឈរឲ្យមាំ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតជាអាវក្រោះ។ចូរពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង។បន្ថែមទៅនឹងសេចក្ដីទាំងនេះ ចូរយកជំនឿទុកជាខែល ដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាច ដោយសារខែលនោះ។ចូរទទួលការសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ។ចូរអធិស្ឋានដោយព្រះវិញ្ញាណគ្រប់ពេលវេលា ដោយពាក្យអធិស្ឋាន និងពាក្យទូលអង្វរគ្រប់យ៉ាង ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់។ចូរអធិស្ឋានឲ្យខ្ញុំផង សូមឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន ដើម្បីប្រាប់គេពីអាថ៌កំបាំងនៃដំណឹងល្អ«ចូរគោរពឪពុកម្ដាយរបស់ខ្លួន (នេះជាព្រះឱវាទទីមួយ ដែលជាប់មានទាំងសេចក្តីសន្យាផង)ដែលខ្ញុំជាទូតជាប់ច្រវាក់ដោយព្រោះដំណឹងល្អនេះ ហើយឲ្យខ្ញុំប្រកាសដំណឹងល្អដោយក្លាហាន តាមដែលខ្ញុំត្រូវនិយាយ។លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា និងជាអ្នកជំនួយដ៏ស្មោះត្រង់ក្នុងព្រះអម្ចាស់ នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងពីគ្រប់ការទាំងអស់ អំពីដំណើររបស់ខ្ញុំ និងពីអ្វីៗដែលខ្ញុំកំពុងធ្វើ។ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នា សម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីដំណើររបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នាផង។សូមឲ្យពួកបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងជំនឿពីព្រះ ជាព្រះវរបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខ ហើយមានអាយុវែងនៅផែនលើផែនដី ។»
ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែកដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។
អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយរបស់ខ្លួនខាងសាច់ឈាម ក្នុងគ្រប់ការទាំងអស់ចុះ មិនមែនតែពេលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះឡើយ គឺត្រូវធ្វើដោយអស់ពីចិត្ត ដោយកោតខ្លាចដល់ព្រះអម្ចាស់វិញ។ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ និងក្មេងកំព្រា ហើយគាំពារសិទ្ធិមនុស្សវេទនា និងមនុស្សទ័លក្រ។ចូរសង្គ្រោះមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ចូររំដោះគេឲ្យរួចពីកណ្ដាប់ដៃមនុស្សអាក្រក់»។
អ្នកណាដែលស្តាប់តាមសេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ តែអ្នកណាដែលមិនព្រមទទួលសេចក្ដីបន្ទោស នោះហៅថាវង្វេងវិញ។
បងប្អូនអើយ យើងសូមអង្វរអ្នករាល់គ្នាឲ្យគោរពអស់អ្នកដែលខំធ្វើការនឿយហត់ ក្នុងចំណោមអ្នករាល់គ្នា និងអ្នកនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយទូន្មានអ្នករាល់គ្នាចូររាប់អានអ្នកទាំងនោះឲ្យខ្ពស់ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះកិច្ចការរបស់គេ។ ចូរឲ្យបានសុខសាន្តជាមួយគ្នា។
កាលណាមនុស្សសុចរិតមានអំណាចឡើង នោះជនទាំងឡាយរមែងមានចិត្តរីករាយ តែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញ នោះបណ្ដាជនស្រែកថ្ងូរឡើង។
ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។
ហេតុដូច្នេះ យើងត្រូវដេញតាមអ្វីដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីដែលស្អាងចិត្តគ្នាទៅវិញទៅមក។
ចូរឲ្យមនុស្សទាំងអស់ចុះចូលចំពោះអាជ្ញាធរ ដ្បិតបើមិនមកពីព្រះទេ នោះគ្មានអំណាចណាឡើយ គឺព្រះបានតាំងអស់លោកទាំងនោះឲ្យមានអំណាច។
ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីរៀបចំកិច្ចការដែលនៅសល់ ឲ្យមានរបៀបរៀបរយ និងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង
ចូររំឭកពួកគេឲ្យចុះចូលនឹងពួកមេដឹកនាំ ចុះចូលនឹងអាជ្ញាធរ ឲ្យគេស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អអ្នកណាដែលបង្កឲ្យមានការបែកបាក់ នោះក្រោយពីព្រមានម្តងពីរដងរួចហើយ ត្រូវកាត់អ្នកនោះចេញទៅដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែប្រព្រឹត្តអំពើបាប ព្រមទាំងកាត់ទោសខ្លួនឯងផង។នៅពេលខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យមករកអ្នក នោះត្រូវខំប្រឹងទៅរកខ្ញុំនៅក្រុងនីកូប៉ូលកុំខាន ដ្បិតខ្ញុំបានសម្រេចនឹងនៅទីនោះក្នុងរដូវរងា។ចូរខំជួយលោកសេណាស ជាមេធាវី និងលោកអ័ប៉ុឡូសឲ្យបន្តដំណើរទៅមុខផង កុំឲ្យពួកលោកខ្វះខាតអ្វីឡើយ។ត្រូវឲ្យបងប្អូនរបស់យើងរៀនធ្វើការល្អឲ្យអស់ពីចិត្ត ដើម្បីបំពេញសេចក្ដីត្រូវការដ៏ចាំបាច់ ប្រយោជន៍កុំឲ្យគេទៅជាមនុស្សដែលឥតបង្កើតផល។អស់អ្នកដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកអ្នក។ សូមជម្រាបសួរមកអស់អ្នកដែលស្រឡាញ់យើងខ្ញុំក្នុងជំនឿផង។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងបង្ហាញចិត្តសុភាពគ្រប់យ៉ាងចំពោះមនុស្សទាំងអស់។
ចូរគោរពមនុស្សគ្រប់គ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរកោតខ្លាចព្រះ ហើយគោរពស្តេចផង។
ដូច្នេះ ជាដំបូងខ្ញុំសូមដាស់តឿនថា ចូរទូលសូម អធិស្ឋាន ទូលអង្វរ ហើយពោលពាក្យអរព្រះគុណសម្រាប់មនុស្សទាំងអស់តែធ្វើឲ្យសមជាស្ត្រី ដែលប្រកាសខ្លួនថាជាអ្នកគោរពប្រតិបត្តិដល់ព្រះ គឺដោយការប្រព្រឹត្តអំពើល្អវិញ។ត្រូវឲ្យស្ត្រីៗរៀនដោយស្ងាត់ស្ងៀម ទាំងចុះចូលគ្រប់ជំពូក។ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬប្រើអំណាចលើបុរសឡើយ ត្រូវឲ្យនាងនៅស្ងាត់ស្ងៀមវិញ។ដ្បិតព្រះបានបង្កើតលោកអ័ដាមជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។មិនមែនលោកអ័ដាមទេដែលចាញ់បញ្ឆោត គឺស្ត្រីទេតើដែលចាញ់បញ្ឆោត ហើយបានត្រឡប់ជាអ្នកប្រព្រឹត្តរំលង។ក៏ប៉ុន្ដែ ប្រសិនបើនាងនៅជាប់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងកិរិយាបរិសុទ្ធ ទាំងមានគំនិតមារយាទត្រឹមត្រូវ នាងនឹងបានសង្គ្រោះតាមរយៈការបង្កើតកូន។សម្រាប់ស្តេច និងអ្នកកាន់អំណាចទាំងប៉ុន្មានផង ដើម្បីឲ្យយើងបានរស់នៅដោយសុខសាន្ត និងស្ងប់ស្ងាត់ ទាំងគោរពប្រតិបត្តិដល់ព្រះ ហើយមានជីវិតថ្លៃថ្នូរគ្រប់ជំពូក។
ដ្បិតអំណាចគ្រប់គ្រងជារបស់ព្រះយេហូវ៉ា ហើយព្រះអង្គគ្រប់គ្រងលើជាតិសាសន៍នានា។
ចូរឲ្យមនុស្សទាំងអស់ចុះចូលចំពោះអាជ្ញាធរ ដ្បិតបើមិនមកពីព្រះទេ នោះគ្មានអំណាចណាឡើយ គឺព្រះបានតាំងអស់លោកទាំងនោះឲ្យមានអំណាច។សេចក្តីស្រឡាញ់មិនធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់ជាការសម្រេចតាមក្រឹត្យវិន័យ។ក្រៅពីនេះ ត្រូវដឹងថា នេះជាវេលាណា គឺដល់ម៉ោងដែលត្រូវភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ ការសង្គ្រោះនៅជិតយើងជាងកាលយើងទើបនឹងជឿយប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។ដូច្នេះ អ្នកណាដែលតាំងខ្លួនប្រឆាំងនឹងអំណាចនោះ ឈ្មោះថាប្រឆាំងនឹងអ្វីដែលព្រះបានតាំងឡើងដែរ ហើយអស់អ្នកដែលប្រឆាំង នោះនឹងត្រូវជាប់ទោស។ដ្បិតអ្នកប្រព្រឹត្តល្អ មិនត្រូវខ្លាចអ្នកគ្រប់គ្រងឡើយ មានតែអ្នកប្រព្រឹត្តអាក្រក់ប៉ុណ្ណោះដែលត្រូវខ្លាច។ តើអ្នកមិនចង់ខ្លាចអាជ្ញាធរមែនឬ? ដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងសរសើរដល់អ្នកមិនខានដ្បិតលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីជួយឲ្យអ្នកប្រពឹ្រត្តល្អ។ ប៉ុន្តែ បើអ្នកប្រព្រឹត្តអាក្រក់ ចូរខ្លាចទៅ ដ្បិតលោកមិនមែនស្ពាយដាវឥតប្រយោជន៍ឡើយ! ព្រោះលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីសម្ដែងសេចក្តីក្រោធរបស់ព្រះអង្គ មកលើអ្នកដែលប្រព្រឹត្តអាក្រក់។
ចូររំឭកពួកគេឲ្យចុះចូលនឹងពួកមេដឹកនាំ ចុះចូលនឹងអាជ្ញាធរ ឲ្យគេស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ
ចូរចុះចូលគ្រប់ទាំងច្បាប់របស់មនុស្ស ដោយយល់ដល់ព្រះអម្ចាស់ ទោះបើត្រូវចុះចំពោះស្តេច ក្នុងឋានៈជាអ្នកធំជាងគេឬចំពោះលោកទេសាភិបាល ក្នុងនាមជាអ្នកដែលស្តេចបានចាត់ឲ្យទៅធ្វើទោសអស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយសរសើរអស់អ្នកដែលប្រព្រឹត្តត្រឹមត្រូវ។ដ្បិតការដែលអ្នករាល់គ្នាបំបាត់ពាក្យសម្ដីចម្កួតរបស់មនុស្សខ្លៅល្ងង់ ដោយសារប្រព្រឹត្តអំពើល្អ នោះជាព្រះហឫទ័យរបស់ព្រះ។
ពួកអ្នកបម្រើអើយ ចូរចុះចូលនឹងចៅហ្វាយរបស់ខ្លួន ដោយកោតខ្លាចគ្រប់យ៉ាង មិនមែនតែចៅហ្វាយណាដែលល្អ ហើយស្លូតបូតប៉ុណ្ណោះទេ គឺដល់ចៅហ្វាយដែលកាចផងដែរ។