Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

96 ខគម្ពីរអំពីសម្លៀកបំពាក់ស្ត្រី

96 ខគម្ពីរអំពីសម្លៀកបំពាក់ស្ត្រី

សព្វថ្ងៃនេះ សម្លៀកបំពាក់ ម៉ូដ និងនិន្នាការភាគច្រើន ត្រូវបានរចនាឡើងដើម្បីទាក់ទាញចំណង់ផ្លូវភេស ឬការល្បួង។ ឥទ្ធិពលនៃលោកីយ៍នេះនឹងព្យាយាមទាញយើងចេញពីភាពបរិសុទ្ធ និងភាពស្អាតស្អំ ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នចំពោះការស្លៀកពាក់ និងត្រួតពិនិត្យចេតនារបស់យើង។

ដូចដែលបានរៀបរាប់នៅក្នុង ១ធីម៉ូថេ ២:៩ «​ដូច​គ្នា​ដែរ ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​ស្លៀក​ពាក់​សមរម្យ ដោយ​មាន​សុជីវធម៌ និង​សុភាពរាបសា»។ សាវកប៉ុលកំពុងប្រាប់យើងថា សម្លៀកបំពាក់របស់យើងគួរតែឆ្លុះបញ្ចាំងពីការលះបន្លំ និងការឧទ្ទិសដល់ព្រះអម្ចាស់ ដោយបង្ហាញផលនៃព្រះវិញ្ញាណជំនួសផលនៃសាច់ឈាម។

វាសំខារណាស់ដែលត្រូវថែរក្សាចេតនារបស់យើង ហើយតែងតែស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីធានាថាយើងស្របតាមព្រះហឫទ័យរបស់ទ្រង់។ យើងគួរសុំទ្រង់ពិនិត្យយើង ហើយកុំមើលរំលងការកែតម្រូវរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា ព្រោះវាប្រសើរជាងការសង្គ្រោះជីវិតយើង ជាជាងការអនុញ្ញាតឲ្យរូបកាយរបស់យើងត្រូវឆេះក្នុងនរក។


ចោទិយ‌កថា 22:5

ស្ត្រី​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​របស់​បុរស​ឡើយ ហើយ​បុរស​ក៏​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​របស់​ស្ត្រី​ដែរ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដូច្នោះ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:12

ដូច្នេះ ដោយ​ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្រ្ត​បរិសុទ្ធ និង​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ ចូរ​ប្រដាប់​កាយ​ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព ស្លូតបូត ហើយ​អត់‌ធ្មត់​ចុះ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 3:21

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​អាវ​ពី​ស្បែក​សត្វ​ឲ្យ​អ័ដាម និង​ប្រពន្ធ​គាត់ ដើម្បី​បិទ​បាំង​កាយ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 6:19-20

តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា រូប‌កាយ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ‌វិហារ​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ​ទេ​ឬ? អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ខ្លួន​ឯង​ទៀត​ទេ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពួក​បរិសុទ្ធ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក​ទេ​ឬ? ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជំនុំ‌ជម្រះ​ពិភព​លោក​ដូច្នេះ ម្ដេច​ក៏​អ្នក​រាល់​គ្នា​គ្មាន​សមត្ថ‌ភាព​នឹង​ជំនុំ‌ជម្រះ​រឿងរ៉ាវ​ដ៏​តូច​បំផុត​នេះ? ដ្បិត​ព្រះ​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​លើក​តម្កើង​ព្រះ នៅ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា​ចុះ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 3:3-4

កុំ​តុប​តែង​ខ្លួន​តែ​ខាង​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​សម្លៀក​បំពាក់​ល្អ​ប្រណិតនោះ​ឡើយ តែ​ត្រូវ​តុប​តែង​ខាង​ក្នុង​ជម្រៅ​ចិត្ត ដោយ​គ្រឿង​លម្អ​ដែល​មិន​ចេះ​ពុក​រលួយ​នៃ​វិញ្ញាណ​សម្លូត និង​រម្យ‌ទម ដែល​មាន​តម្លៃ​វិសេស​បំផុត​នៅ​ចំពោះ​ព្រះ​វិញ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 28:2-3

ត្រូវ​ធ្វើ​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​អើរ៉ុន ជា​បង​របស់​អ្នក សម្រាប់​ជា​កិត្តិ‌យស និង​ភាព​លម្អ។ ក្នុង​ជួរ​ទី​បួន មាន​ត្បូង​បេរីល​មួយ ត្បូង​អូនីក្ស​មួយ និង​មណី‌ជោតិ​មួយ ត្រូវ​ដាំ​ត្បូង​ទាំង​នេះ​ចុះ​ក្នុង​គ្រោង​មាស។ ត្រូវ​តែ​មាន​ត្បូង​ដប់​ពីរ តាម​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​ត្រូវ​ឆ្លាក់​ទាំង​អស់​បែប​ដូច​ជា​ឆ្លាក់​ត្រា គ្រប់​ត្បូង ត្រូវ​ចារឹក​ឈ្មោះ​មួយៗ ក្នុង​ឈ្មោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់​ពីរ​នោះ។ ត្រូវ​ធ្វើ​ខ្សែ​មាស​សុទ្ធ​វេញ​ដូច​ជា​ខ្សែ​ពួរ​ដាក់​ភ្ជាប់​នឹង​ប្រដាប់​បាំង​ទ្រូង។ ត្រូវ​ធ្វើ​ក្រវិល​មាស​ពីរ ដាក់​ភ្ជាប់​នៅ​ចុង​សង​ខាង​ដែរ។ ត្រូវ​បញ្ចូល​ខ្សែ​មាស​ពីរ​ក្នុង​ក្រវិល​ដែល​នៅ​ជាប់​ចុង​សង​ខាង​ប្រដាប់​បាំង​ទ្រូង រួច​ចង​ខ្សែ​ទាំង​ពីរ​ឲ្យ​ភ្ជាប់​នឹង​គ្រោង​មាស​ដាំ​ត្បូង​នៅ​ខ្សែ​ស្មា​របស់​អេផូឌ​ខាង​មុខ។ អ្នក​ត្រូវ​ធ្វើ​ក្រវិល​មាស​ពីរ​ទៀត ដាក់​ភ្ជាប់​នៅ​ជាយ​ខាង​ក្នុង​ត្រង់​ចុង​សង​ខាង​នៃ​ប្រដាប់​បាំង​ទ្រូង ដែល​នៅ​ផ្ទាប់​នឹង​អេផូឌ។ ត្រូវ​ធ្វើ​ក្រវិល​មាស​ពីរ​ទៀត ដាក់​ភ្ជាប់​នៅ​ក្រោម ហើយ​ខាង​មុខ​តួ​គ្រោង​នៃ​ខ្សែ​ស្មា​អេផូឌ ជិត​កន្លែង​ដែល​ខ្សែ​ស្មា​ភ្ជាប់​គ្នា និង​ខាង​លើ​ខ្សែ​អេផូឌ​ដែរ។ ត្រូវ​យក​ខ្សែ​ខៀវ ចង​ក្រវិល​នៃ​ប្រដាប់​បាំង​ទ្រូង ភ្ជាប់​នឹង​ក្រវិល​អេផូឌ ដើម្បី​ឲ្យ​ប្រដាប់​បាំង​ទ្រូង​បាន​នៅ​លើ​ខ្សែ​អេផូឌ កុំ​ឲ្យ​របូត​ចេញ​ពី​អេផូឌ​ឡើយ។ ដូច្នេះ កាល​ណា​អើរ៉ុន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ត្រូវ​ពាក់​ឈ្មោះ​កូន​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​ឆ្លាក់​នៅ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ​នោះ​នៅ​លើ​ទ្រូង សម្រាប់​ជា​សេចក្ដី​រំឭក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច។ ត្រូវ​ប្រាប់​អស់​អ្នក​ដែល​មាន​គំនិត​វាង‌វៃ ជា​មនុស្ស​ដែល​យើង​បាន​បំពេញ​ដោយវិញ្ញាណ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ឲ្យ​គេ​ធ្វើ​សម្លៀក‌បំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​គាត់​ជា​បរិសុទ្ធ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​យើង។

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:1

ព្រះ‌គ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​សេរី‌ភាព​នេះ​ចុះ កុំ​បណ្តោយ​ឲ្យ​ជាប់​ចំណង​ជា​បាវ​បម្រើ​ទៀត​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 16:7

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មើល​តែ​ឫក‌ពា​ខាង​ក្រៅ ឬ​កម្ពស់​ខ្លួន​នោះ​ឡើយ ដ្បិត​យើង​មិន​ទទួល​អ្នក​នេះ​ទេ ព្រោះ​ព្រះ​មិន​ទត​ចំពោះ​សេចក្ដី​ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ មនុស្ស​តែង​មើល​តែ​ឫក‌ពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ»។

ជំពូក    |  កំណែ ចម្លង
លូកា 12:22-23

ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិ‌ភោគ​អ្វី ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ។ ឯ​ជីវិត នោះ​វិសេស​ជាង​ចំណី​អាហារ ហើយ​រូប‌កាយ ក៏​វិសេស​ជាង​សម្លៀក‌បំពាក់​ដែរ។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 6:7-8

ដ្បិត​យើង​មិន​បាន​យក​អ្វីចូល​មក​ក្នុង​លោក​នេះ​ទេ ហើយ​យើង​ក៏មិន​អាច​យក​អ្វី​ចេញពី​លោក​នេះ​ទៅ​បាន​ដែរ។ ប៉ុន្ដែ ប្រសិន‌បើ​មាន​អាហារ​ទទួល​ទាន និង​សម្លៀក​បំពាក់ នោះ​ល្មម​ឲ្យ​យើង​ស្កប់​ចិត្ត​ហើយ។

ជំពូក    |  កំណែ ចម្លង
២ សាំ‌យូ‌អែល 13:18-19

ដូច្នេះ អ្នក​បម្រើ​ក៏​នាំ​នាង​ទៅ​ក្រៅ ហើយ​បិទ​ទ្វារ​ជិត។ ឯ​នាង​តាម៉ារ ព្រះ‌ភូសា​ពណ៌​ផ្សេងៗ ដ្បិត​ពួក​បុត្រី​ស្តេច​ដែល​នៅ​ក្រមុំ​ធ្លាប់​តែង​អង្គ​យ៉ាង​នោះ។ នាង​តាម៉ារ​យក​ផេះ​មក​ដាក់​លើ​ព្រះ‌សិរ ក៏​ហែក​ព្រះ‌ភូសា ហើយ​យក​ព្រះ‌ហស្ត​ដាក់​លើ​ព្រះ‌សិរ យាង​ទៅ​ទាំង​ព្រះ‌កន្សែង​ជា​ខ្លាំង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 45:13-14

គេ​នឹង​ដង្ហែ​ព្រះ​នាង​មក​ថ្វាយ​ព្រះ‌ករុណា ទាំង​គ្រង​ព្រះ‌ភូសា​ចម្រុះ​ពណ៌ ហើយ​ពួកភីលៀង​ព្រហ្មចារី​របស់​ព្រះ​នាង ហែ​ហម​ពីក្រោយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 31:22

នាង​ត្បាញ​សំពត់​ដណ្តប់​ខ្លួន សម្លៀក‌បំពាក់​របស់​នាង​សុទ្ធ​តែ​ធ្វើ​ពី សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត មាន​ពណ៌​ស្វាយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 3:16-24

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​មាន​ឫក​ខ្ពស់ មាន​ដំណើរ​ងើប‌ងើយ ផាត់​រង្វង់​ភ្នែក ដើរ​កាច់​រាង ហើយ​ដើរ​ឲ្យ​គេឮ​សូរ​កណ្ដឹង​កង​ជើង។ ហេតុ​នេះ ព្រះ‌អម្ចាស់​នឹង​វាយ​ក្រយៅ​ក្បាល ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ឲ្យ​កើត​កម ហើយ​ព្រះ‌យេហូវ៉ា​នឹង​សម្រាត​កេរ‌ខ្មាស​គេ។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ដក​សេចក្ដី​លម្អ​នៃ​កង​ជើង សំណាញ់​សក់ កង​ក ទំហូ កង​ដៃ ស្បៃ ទាំង​មនុស្ស​ខ្លាំង​ពូកែ និង​មនុស្ស​ថ្នឹក​ចម្បាំង ទាំង​ចៅ‌ក្រម និង​ហោរា ទាំង​គ្រូ​ទាយ និង​អ្នក​ចាស់​ទុំ ក្បាំង​សក់ ខ្សែ​ចង្ក្រង់ ខ្សែ​ក្រវាត់ ក្លងហិត គាថា ចិញ្ចៀន និង​ចិញ្ចៀន​តែង​ច្រមុះ សម្លៀក‌បំពាក់​សម្រាប់​បុណ្យ កន្សែង​ទទូរ ផាហ៊ុម កាបូប​យួរ កញ្ចក់ អាវ​សារូ មួក និង​ក្រមា​របស់​គេ។ នឹង​មាន​ក្លិន​ស្អុយ​ជំនួស​ក្រអូប ខ្សែ​ចងជំនួស​ខ្សែ​ក្រវាត់ ក្បាល​តម្ពែកជំនួស​សក់​សំអាង សំពត់​ធ្មៃ​ជំនួស​សំពត់​ល្បើក ស្នាម​អាម៉ាស់ជំនួស​រូប​សម្ផស្ស។

ជំពូក    |  កំណែ ចម្លង
សាស្តា 3:1

មាន​ពេល​សម្រាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សម្រាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ

ជំពូក    |  កំណែ ចម្លង
អេសាយ 61:10

ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​ប្រដាប់​ខ្លួន​ខ្ញុំ ដោយ​សម្លៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ព្រះ‌អង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត ដូច​ជា​ប្តី​ថ្មោង‌ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លម្អ ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:28-30

ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់‌ខ្វាយ​នឹង​សម្លៀក‌បំពាក់? ចូរ​ពិចារណា​មើល​ពី​ផ្កា​ដែល​ដុះ​នៅ​ទី​វាល វា​ដុះ​ឡើង​យ៉ាង​ណា វា​មិន​ធ្វើ​ការ​នឿយ​ហត់ ឬ​ស្រាវ​រវៃ​ទេ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​គ្រា​ដែល​ទ្រង់​មាន​គ្រប់​ទាំង​សេចក្តី​រុង‌រឿង ក៏​មិន​បាន​តែង​កាយ​ដូច​ជា​ផ្កា​មួយ​ទង​នោះ​ផង។ ប៉ុន្តែ ពេល​ណា​អ្នក​ធ្វើ​ទាន កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្តាំ​របស់​អ្នក​ធ្វើ​ឡើយ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ប្រសិន‌បើ​ព្រះ​តុប‌តែង​ស្មៅ​នៅ​តាម​ទី​វាល ដែល​ដុះ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​ជើង​ក្រាន​ដូច្នេះ​ទៅ​ហើយ តើ​ទ្រង់​មិន​តុប‌តែង​អ្នក​រាល់​គ្នា លើស​ជាង​នេះ​អម្បាល‌ម៉ាន​ទៅ​ទៀត?

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 11:8

តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ស្លៀក​ពាក់​រុង‌រឿង​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់​រុង‌រឿង​គេ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ។

ជំពូក    |  កំណែ ចម្លង
លូកា 7:25

តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុង‌រឿង​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុង‌រឿង ហើយ​រស់​នៅ​ដោយ​ប្រណិត គេ​នៅ​ក្នុង​ដំណាក់​ស្តេច​ឯ​ណោះ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 19:23

កាល​ដែល​ពួក​ទាហាន​បាន​ឆ្កាង​ព្រះ‌យេស៊ូវ​រួច​ហើយ គេ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ចែក​ជា​បួន​ចំណែក ឲ្យ​ម្នាក់ៗ​បាន​មួយ​ចំណែក គេ​ក៏​យក​អាវ​វែង​ព្រះ‌អង្គ​ដែរ តែ​អាវ​នោះ​បាន​ត្បាញ​ពី​ក្រណាត់​តែ​មួយ​ផ្ទាំង ពី​លើ​ដល់​ក្រោម​គ្មាន​ថ្នេរ​សោះ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 24:64-65

នាង​រេបិកា​ក៏​ងើប​មុខ​មើល​មក​ដែរ កាល​នាង​ឃើញ​លោក​អ៊ីសាក នោះ​ក៏​លោត​ចុះ​ពី​លើខ្នង​អូដ្ឋ ហើយ​សួរ​ទៅ​អ្នក​បម្រើ​នោះ​ថា៖ «អ្នក​ដែល​ដើរ​កាត់​ទី​វាល​តម្រង់​មក​រក​យើង​នោះជា​អ្នក​ណា?» អ្នក​បម្រើ​នោះ​ឆ្លើយ​ថា៖ «គឺ​ចៅ‌ហ្វាយ​របស់​ខ្ញុំ»។ ដូច្នេះ នាង​ក៏​យក​ស្បៃ​មក​គ្រប​មុខ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 39:1-2

គេ​បាន​យក​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ។ គេ​ក៏​បាន​ធ្វើ​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​លោក​អើរ៉ុន ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ គេ​ដាំ​ត្បូង​បួន​ជួរ គឺ​ជួរ​ទី​មួយ មាន​ត្បូង​សាមស៊ី​មួយ​គ្រាប់ ត្បូង​ទោបុ័ត​មួយ​គ្រាប់ និង​បារកេត​មួយ​គ្រាប់ ជួរ​ទី​ពីរ មាន​ត្បូង​មរកដ​មួយ​គ្រាប់ ត្បូង​កណ្តៀង​មួយ​គ្រាប់ និង​ត្បូង​ពេជ្រ​មួយ​គ្រាប់ ជួរ​ទី​បី មាន​ត្បូង​លេសិម​មួយ​គ្រាប់ ត្បូង​ទទឹម​មួយ​គ្រាប់ និង​ត្បូង​ត្របែក​មួយ​គ្រាប់ ជួរ​ទី​បួន មាន​ត្បូង​បេរីល​មួយ​គ្រាប់ ត្បូង​អូនីក្ស​មួយ​គ្រាប់ និង​កែវ​មណី‌ជោតិ​មួយ​គ្រាប់។ ត្បូង​ទាំង​នេះ​បាន​ដាំ​ចុះ​ក្នុង​គ្រោង​មាស។ មាន​ត្បូង​ដប់​ពីរ​គ្រាប់ តាម​ចំនួន​ឈ្មោះ​ពួក​កូន​របស់​អ៊ី‌ស្រា‌អែល ត្បូង​ទាំង​នោះ​មាន​លក្ខណៈ​ដូច​ជា​ត្រា គឺ​ត្បូង​នីមួយ​ៗមាន​ឆ្លាក់​ឈ្មោះ​មួយ សម្រាប់​កុល‌សម្ព័ន្ធ​ទាំង​ដប់​ពីរ។ គេ​ធ្វើ​ខ្សែ​មាស​សុទ្ធ វេញ​ដូច​ជា​ខ្សែ​ពួរ ភ្ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង។ គេ​ធ្វើ​គ្រោង​មាស​ពីរ និង​ក្រវិល​មាស​ពីរ ហើយ​ដាក់​ភ្ជាប់​នៅ​ចុង​សង​ខាង​ប្រដាប់​បាំង​ទ្រូង គេ​បញ្ចូល​ខ្សែ​មាស​ពីរ​ក្នុង​ក្រវិល​មាស​ទាំង​ពីរ ដែល​នៅ​ចុង​សង​ខាង​ប្រដាប់​បាំង​ទ្រូង​នោះ។ ឯ​ចុង​ខ្សែ​មាស​ទាំង​ពីរ គេ​ចង​ភ្ជាប់​នឹង​គ្រោង​មាស​នៅ​ខ្សែ​ស្មា​របស់​អេផូឌ​ខាង​មុខ។ បន្ទាប់​មក គេ​ធ្វើ​ក្រវិល​មាស​ពីរ​ទៀត ដាក់​ភ្ជាប់​នៅ​ជាយ​ខាង​ក្នុង ត្រង់​ចុង​សង​ខាង​នៃ​ប្រដាប់​បាំង​ទ្រូង ដែល​ជាប់​នឹង​អេផូឌ។ គេ​បាន​ធ្វើ​អេផូឌ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពី​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់។

ជំពូក    |  កំណែ ចម្លង
ជន‌គណនា 15:38-39

«ចូរ​និយាយ​ទៅ​កាន់​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​ឲ្យ​ធ្វើ​រំយោល​នៅ​ជាយ​អាវ​របស់​ខ្លួន គ្រប់​ជំនាន់​របស់​គេ​តរៀង​ទៅ ហើយ​ត្រូវ​មាន​ខ្សែ​ពណ៌​ខៀវ​ជាប់​នឹង​រំយោល គ្រប់​ទាំង​ជាយ​អាវ​របស់​គេ​ផង។ អាវ​របស់​អ្នក​រាល់​គ្នា​ត្រូវ​មាន​រំយោល ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​រំយោល​នោះ នោះ​អ្នក​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​អស់​ទាំង​បញ្ញត្តិ​របស់​ព្រះ‌យេហូវ៉ា រួច​ប្រព្រឹត្ត​តាម ហើយ​មិន​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​តាម​តែ​ចិត្ត និង​ភ្នែក​របស់​អ្នក​រាល់​គ្នា​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 29:2

យើង​បាន​ត្រៀម​ការ​អស់​ពី​ចិត្ត សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង គឺ​ជា​មាស​សម្រាប់​ប្រដាប់​ធ្វើ​ពី​មាស ប្រាក់​សម្រាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ លង្ហិន​សម្រាប់​ប្រដាប់​ធ្វើ​ពី​លង្ហិន ដែក​សម្រាប់​ប្រដាប់​ធ្វើ​ពី​ដែក ឈើ​សម្រាប់​ប្រដាប់​ធ្វើ​ពី​ឈើ ថ្ម​អូនីក្ស និង​ត្បូង​សម្រាប់​បញ្ចុះ ដែល​មាន​ពណ៌​ផ្សេងៗ និង​ត្បូង​មាន​តម្លៃ​គ្រប់​មុខ ព្រម​ទាំង​ថ្ម​កែវ​ជា​បរិបូរ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:1-2

ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​ធំ​អស្ចារ្យ​ណាស់ ព្រះ‌អង្គ​ប្រដាប់​អង្គ​ដោយ​ភាព​រុង​រឿង និង​តេជា‌នុភាព ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ប្រភព​ទឹក ផុះ​ឡើង​នៅ​ក្នុង​ជ្រោះ ទឹក​ទាំង​នោះ​ក៏​ហូរ​តាម​ជ្រលង​ភ្នំ សព្វ​សត្វ​ទាំង​ឡាយ​នៅ​ទី​វាល​ផឹក​ទឹក​នោះ ឯ​លា​ព្រៃ​ក៏​បំបាត់​សម្រេក​របស់​វា​ដែរ។ បក្សា​បក្សី​ហើរ​លើ​អាកាស​ធ្វើ​សម្បុក នៅ​ក្បែរ​ផ្លូវ​ទឹក​ទាំង​នោះ ហើយ​នាំ​គ្នា​ស្រែក​ខ្ញៀវ​ខ្ញារ​នៅ​លើ​មែក​ព្រឹក្សា។ ព្រះ‌អង្គ​ស្រោច​ស្រព​ភ្នំ​ទាំង​ឡាយ​ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ផែនដី​ស្កប់‌ស្កល់​ដោយ​ផល នៃ​ស្នាព្រះ‌ហស្ត​ព្រះ‌អង្គ។ ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​រុក្ខ‌ជាតិ​សម្រាប់​មនុស្ស​ដាំ​ដុះ ដើម្បី​ឲ្យ​គេ​មាន​អាហារ​ចេញ​ពី​ផែនដី ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។ ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា មាន​ទឹក​ជាបរិបូរ គឺ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ព្រះ‌អង្គ​បាន​ដាំ។ បក្សា​បក្សី​នាំ​គ្នា​ធ្វើ​សម្បុក នៅ​លើ​ដើម​ឈើ​ទាំង​នោះ ឯ​សត្វ​កុក​មាន​លំនៅ​របស់​វា នៅ​លើ​ដើម​កកោះ។ ភ្នំ​ខ្ពស់​ៗ​ជា​ទី​សម្រាប់​ពពែ​ព្រៃ ហើយ​ថ្ម​ដា​នានា​ជា​ទី​ពឹង​ជ្រក នៃ​សត្វ​ទន្សាយ​ថ្ម។ ព្រះ‌អង្គ​បាន​តម្រូវ​ព្រះ‌ចន្ទ ទុក​សម្រាប់​ជា​ទី​កំណត់​រដូវ ចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ។ ក៏​គ្រប​ដណ្ដប់​ព្រះ‌អង្គ​ដោយ​ពន្លឺ ដូច​ជា​ទ្រង់​ព្រះ‌ភូសា ព្រះ‌អង្គ​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 149:4

ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​តាក់‌តែង​មនុស្ស​រាប‌សា ដោយ​ការ​សង្គ្រោះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:15

ប្រាជ្ញា​នោះ​មាន​តម្លៃ​ជា​ជាង​ត្បូង​ទទឹម ឥត​មាន​របស់​ណា​ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន ដែល​នឹង​យក​ទៅ​ផ្ទឹម​ឲ្យ​ស្មើ​បាន​ឡើយ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 7:10

នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់​មក​ជួប​នឹង​វា នាង​នោះ​តែង​ខ្លួន​របៀប​ជា​ស្រី​ពេស្យា ហើយ​មាន​ចិត្ត​ពេញ​ដោយ​ឧបាយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 11:22

ស្ត្រី​មាន​រូប​ស្រស់​ល្អ ដែល​ឥត​មាន​គំនិត​មារយាទ ប្រៀប​ដូច​ជា​ក្រវិល​មាស ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 20:29

កម្លាំង​កាយជា​សេចក្ដី​អំនួត​របស់​មនុស្ស​កំលោះ ហើយ​សក់​ស្កូវ​ជា​គ្រឿង​លម្អ​ដល់​មនុស្ស​ចាស់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 31:30

រូប​ឆោម‌ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រ‌យោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ។

ជំពូក    |  កំណែ ចម្លង
សាស្តា 9:8

ចូរ​ឲ្យ​សម្លៀក​បំពាក់​របស់​ឯង​បាន​ស​ជា‌និច្ច ហើយ​កុំ​ខាន​មាន​ប្រេង នៅ​លើ​ក្បាល​ឯង​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 47:2-3

ចូរ​យក​ត្បាល់​កិន ហើយ​កិន​ម្សៅ​ទៅ ត្រូវ​ដោះ​ស្បៃ​អ្នក​ចេញ ហើយ​បក​សម្លៀក​បំពាក់​អ្នក​ចុះ ចូរ​សើយ​សំពត់​អ្នក​ឡើង ហើយ​ដើរ​កាត់​ទន្លេ​ទៅ។ កាយ​អាក្រាត​របស់​អ្នក​នឹង​ត្រូវ​បើក​ចំហ គេ​នឹង​ឃើញ​កេរ‌ខ្មាស​របស់អ្នក យើង​នឹង​សង‌សឹក ឥត​ប្រណី​ដល់​អ្នក​ណា​ឡើយ។

ជំពូក    |  កំណែ ចម្លង
យេរេមា 4:30

ឯ​អ្នក កាល​ណា​អ្នក​ត្រូវ​ខូច‌បង់​ហើយ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច? ទោះ​បើ​អ្នក​ស្លៀក​ពាក់​ពណ៌​ក្រហម ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​មាស ទាំង​ផាត់​រង្វង់​ភ្នែក​អ្នក​ដោយ​ថ្នាំ​ក៏​ដោយ តែ​អ្នក​ខំ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​មើល​នោះ​ជា​ឥត​ប្រយោជន៍​ទេ។ ពួក​សហាយ​របស់​អ្នក គេ​ស្អប់​ខ្ពើម​អ្នក​ហើយ ក៏​រក​សម្លាប់​អ្នក​ទៀត។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 16:10-14

យើង​បាន​តែង​អ្នក​ដោយ​សំពត់​ប៉ាក់ ក៏​បំពាក់​ស្បែក​ជើង​ធ្វើ​ពី​ស្បែក​ផ្សោត​ឲ្យ​អ្នក ហើយ​ក្រវាត់​អ្នក​ដោយ​សំពត់​ទេស‌ឯក រួច​ឃ្លុំ​ដោយ​សំពត់​ព្រែ។ យើង​ក៏​បាន​តាក់‌តែង​អ្នក​ដោយ​គ្រឿង​លម្អ បាន​បំពាក់​កង​នៅ​ដៃ​អ្នក ហើយ​ខ្សែ​នៅ​ក ព្រម​ទាំង​បំពាក់​ក្រវិល​នៅ​ច្រមុះ ហើយ​ទំហូ​នៅ​ត្រចៀក និង​ក្បាំង​យ៉ាង​ល្អ​នៅ​ក្បាល​អ្នក។ ដូច្នេះ អ្នក​បាន​ប្រដាប់​ដោយ​មាស និង​ប្រាក់ ឯ​សម្លៀក‌បំពាក់​របស់​អ្នក នោះ​បាន​ធ្វើ​ពី​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត និង​ព្រែ ហើយ​សំពត់​ប៉ាក់ អ្នក​បាន​ចិញ្ចឹម​ខ្លួន​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត ទឹក​ឃ្មុំ និង​ប្រេង អ្នក​មាន​រូប​ល្អ​ឆើត​ក្រៃ‌លែង ហើយ​បាន​ចម្រើន​ឡើង​ដល់​ទៅ​មាន​អំណាច​ជា​ស្តេច។ ឯ​កិត្តិ‌សព្ទ​ពី​លម្អ​រុងរឿង​របស់​អ្នក បាន​ខ្ចរ‌ខ្ចាយ​ទៅ​ដល់​អស់​ទាំង​នគរ ពី​ព្រោះ​លម្អ​របស់​អ្នក​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​រស្មី​របស់​យើង ដែល​យើង​បាន​ឲ្យ​ស្ថិត​លើ​អ្នក នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:28

ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្ត្រី​ណា​ម្នាក់ ដោយ​ចិត្ត​ស្រើប‌ស្រាល នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​រួច​ទៅ​ហើយ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:25

«ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ខ្វល់​ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិ‌ភោគ​អ្វី ឬ​ផឹក​អ្វី​នោះ​ឡើយ ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ដែរ។ តើ​ជីវិត​មិន​វិសេស​ជាង​ម្ហូប​អាហារ ហើយ​រូប‌កាយ​មិន​វិសេស​ជាង​សម្លៀក‌បំពាក់​ទេ​ឬ?

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 23:27-28

វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ​ដែល​គេ​លាប​ស ខាង​ក្រៅ​មើល​ឃើញ​ស្អាត តែ​ខាង​ក្នុង​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ចំពោះ​មនុស្ស តែ​ខាង​ក្នុង​អ្នក​រាល់​គ្នា​ពេញ​ដោយ​សេចក្តី​ពុត‌ត្បុត និង​សេចក្តី​ទុច្ចរិត។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 12:38-40

ពេល​ព្រះ‌អង្គ​បង្រៀន ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ ដែល​ដើរ​ចុះ​ឡើង​ទាំង​ពាក់​អាវ​វែង ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​តាម​ទី​ផ្សារ។ គេ​ចូល​ចិត្ត​អង្គុយ​កៅ​អី​កិត្តិយស​ក្នុង​សាលា​ប្រជុំ និង​កន្លែង​កិតិ្ត‌យស​ក្នុង​ពិធី​ជប់​លៀង គាត់​ចាត់​បាវ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ​ជួប​គេ​ម្តង​ទៀត តែ​គេ​វាយ​ក្បាល​អ្នក​បម្រើ​នោះ ហើយ​ជេរ​ប្រមាថ​ទៀត​ផង។ គេ​ស៊ី​បំផ្លាញ​ផ្ទះ​ស្ត្រី​មេម៉ាយ ហើយ​ធ្វើ​ឫក​ជា​អធិស្ឋាន​យូរ។ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ជាង​គេ»។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:1-2

ដូច្នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ដោយ​សេចក្តី​មេត្តា‌ករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូប‌កាយ​ទុក​ជា​យញ្ញ‌បូជា​រស់ បរិសុទ្ធ ហើយ​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ។ នេះ​ហើយ​ជា​ការ​ថ្វាយ​បង្គំ​របស់​អ្នក​រាល់​គ្នា​តាម​របៀប​ត្រឹម​ត្រូវ។ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន ចូរ​ផ្តល់​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​គោរព។ ខាង​សេចក្ដី​ឧស្សាហ៍ នោះ​មិន​ត្រូវ​ខ្ជិល​ច្រអូស​ឡើយ ខាង​វិញ្ញាណ នោះ​ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ឆេះ‌ឆួល។ ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម ចូរ​អត់​ធ្មត់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ខ្ជាប់‌ខ្ជួន​ក្នុង​ការ​អធិស្ឋាន។ ចូរ​ជួយ​ផ្គត់‌ផ្គង់​ដល់​ពួក​បរិសុទ្ធ​ដែល​ខ្វះខាត ចូរ​ទទួល​ភ្ញៀវ​ដោយ​ចិត្ត​រាក់​ទាក់។ ចូរ​ឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​បៀត​បៀន​អ្នក​រាល់​គ្នា ចូរ​ឲ្យ​ពរ​ចុះ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។ ចូរ​អរ​សប្បាយ​ជា​មួយ​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​ជា​មួយ​អ្នក​ណា​ដែល​យំ ចូរ​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក មិន​ត្រូវ​មាន​គំនិត​ឆ្មើង‌ឆ្មៃ​ឡើយ តែ​ត្រូវ​រាប់​អាន​មនុស្ស​ទន់​ទាប​វិញ។ មិន​ត្រូវ​អួត​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ។ កុំ​តប​ស្នង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ តែ​ត្រូវ​តាំង​ចិត្ត​ធ្វើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ ។ ចំណែក​ខាង​ឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន‌បើ​អាច​ធ្វើ​ទៅ​បាន នោះ​ចូរ​រស់​នៅ​ដោយ​សុខ​សាន្ត​ជាមួយ​មនុស្ស​ទាំង​អស់​ចុះ។ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ មិន​ត្រូវ​សង​សឹក​ដោយ​ខ្លួន​ឯង​ឡើយ តែ​ចូរ​ទុក​ឲ្យ​ព្រះ​សម្ដែង​សេចក្ដី​ក្រោធ​វិញ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា ការ​សង​សឹក​នោះ​ស្រេច​លើ​យើង យើង​នឹង​សង​ដល់​គេ» ។ មិន​ត្រូវ​ត្រាប់​តាម​សម័យ​នេះ​ឡើយ តែ​ចូរ​ឲ្យ​បាន​ផ្លាស់​ប្រែ ដោយ​គំនិត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ជា​ថ្មី ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស្គាល់​អ្វី​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ អ្វី​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ ហើយ​គ្រប់​លក្ខណ៍។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 11:15

តែ​បើ​ស្ត្រី​ទុក​សក់​វែង​វិញ នោះ​ជា​សិរីល្អ​របស់​នាង? ដ្បិត​ព្រះ​ប្រទាន​ឲ្យ​នាង​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​សម្រាប់​គ្រប​បាំង។

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:22-23

រីឯ​ផល​ផ្លែ​របស់​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត សេចក្ដី​អត់‌ធ្មត់ សេចក្ដី​សប្បុរស ចិត្ត​សន្ដោស ភាព​ស្មោះ‌ត្រង់ ចិត្ត​ស្លូត‌បូត និង​ការ​ចេះ​គ្រប់​គ្រង​ចិត្ត គ្មាន​ក្រឹត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​ទាំង​នេះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 4:22-24

ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដោះ​មនុស្ស​ចាស់ ដែល​តែង​តែ​ខូច តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​សេចក្តី​ឆបោក​ចោល​ទៅ ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ទាំង​ពាក់​មនុស្ស​ថ្មី ដែល​ព្រះ​បាន​បង្កើត​មក​ឲ្យ​ដូច​ព្រះ‌អង្គ​ក្នុង​សេចក្តី​សុចរិត និង​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​សេចក្តី​ពិត។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:12-14

ដូច្នេះ ដោយ​ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្រ្ត​បរិសុទ្ធ និង​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ ចូរ​ប្រដាប់​កាយ​ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព ស្លូតបូត ហើយ​អត់‌ធ្មត់​ចុះ។ ចូរ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន‌បើ​អ្នក​ណា​ម្នាក់​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា​ម្នាក់​ទៀត ចូរ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះ‌អម្ចាស់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ត្រូវ​អត់​ទោស​យ៉ាង​នោះ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ចូរ​ប្រដាប់​កាយ​ដោយ​សេចក្តី​ស្រឡាញ់ ដែល​ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍​ចុះ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 2:22

ចូរ​គេច​ចេញ​ឲ្យ​ផុត​ពី​តណ្ហា​យុវវ័យ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ​សាន្ត ជា​មួយ​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ ចេញ​ពី​ចិត្ត​បរិសុទ្ធ​វិញ។

ជំពូក    |  កំណែ ចម្លង
ទីតុស 2:3-5

ឯ​លោក​យាយ​ចាស់ៗ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​កិរិយា​មារយាទ​ឲ្យ​សម​ជា​ស្ត្រី​បរិសុទ្ធ មិន​ត្រូវ​និយាយ​ដើម​គេ ឬ​ញៀន​ស្រា​ឡើយ ត្រូវ​បង្រៀន​អ្វី​ដែល​ល្អ ដើម្បី​បង្ហាត់​ស្ត្រី​ដែល​នៅ​ក្មេង ឲ្យ​ចេះ​ស្រឡាញ់​ប្តី និង​កូន​របស់​ខ្លួន ឲ្យ​មាន​ចិត្ត​ធ្ងន់ បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​កិច្ចការ​ផ្ទះ មាន​ចិត្ត​ល្អ ហើយ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ព្រះ‌បន្ទូល​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:4

សូម​ឲ្យ​មនុស្ស​ទាំង​អស់​លើក​តម្លៃ​អាពាហ៍‌ពិពាហ៍ ហើយ​សូម​ឲ្យ​ការ​រួម​ដំណេក​បាន​ជា​ឥត​សៅ‌ហ្មង ដ្បិត​ព្រះ​នឹង​ជំនុំ​ជម្រះ​មនុស្ស​សហាយ​ស្មន់ និងមនុស្ស​ផិត​ក្បត់។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 1:27

សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌វរបិតា នោះ​គឺ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយដែល​មាន​ទុក្ខ​វេទនា ព្រម​ទាំង​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 1:14-16

ចូរ​ធ្វើ​ដូច​ជា​កូន​ដែល​ស្តាប់​បង្គាប់ គឺ​មិន​ត្រូវ​ត្រាប់​តាម​សេចក្តី​ប៉ង​ប្រាថ្នា ដែល​ពី​ដើម​អ្នក​រាល់​គ្នា​នៅ​ល្ងង់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ដូច​ព្រះ‌អង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​បរិសុទ្ធ​យ៉ាង​ណា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ដ្បិត​មាន​ចែង​ទុក​មក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បរិសុទ្ធ ដ្បិត​យើង​បរិសុទ្ធ» ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 3:1-2

រីឯ​ប្រពន្ធ​ក៏​ដូច្នោះ​ដែរ ត្រូវ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ដើម្បី​បើ​មាន​អ្នក​ខ្លះ​មិន​ស្តាប់​បង្គាប់​តាម​ព្រះ‌បន្ទូល នោះ​ប្រពន្ធ​អាច​នឹង​ទាក់​ទាញ​ចិត្ត​ប្តីរបស់​ខ្លួន ដោយ​សារ​កិរិយា​ល្អ ក្រៅ​ពី​ពាក្យ​សម្ដី ដ្បិត «អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ល្អ អ្នក​នោះ​ត្រូវ​បញ្ចៀស​អណ្តាត​ចេញ​ពី​សេចក្តី​អាក្រក់ ហើយ​ទប់​បបូរ​មាត់ កុំ​និយាយ​ពាក្យ​បោក​បញ្ឆោត។ ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ។ ត្រូវ​ឲ្យ​អ្នក​នោះ​ស្វែង​រក​សេចក្ដី​សុខ​សាន្ដ ហើយ​ដេញ​តាម​ចុះ។ ដ្បិត​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ទត​មក​លើ​មនុស្ស​សុចរិត ហើយ​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​គេ ប៉ុន្តែ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អម្ចាស់​ទាស់​ទទឹង​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់» ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​សង្វាត​នឹង​ប្រព្រឹត្ត​ការ​ល្អ តើ​មាន​អ្នក​ណា​នឹង​ធ្វើ​បាប​អ្នក​រាល់​គ្នា? ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​ត្រូវ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្តី​សុចរិត​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ។ មិន​ត្រូវ​ភ័យ​ខ្លាច​ចំពោះ​ការ​បំភ័យ​របស់​គេ ក៏​កុំ​ច្រួល​ច្របល់​ឡើយ តែ​ត្រូវ​តាំង​ព្រះ‌គ្រីស្ទ​ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌អម្ចាស់​ចុះ។ ត្រូវ​ប្រុង​ប្រៀប​ជា‌និច្ច ដើម្បី​ឆ្លើយ​តប​នឹង​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា ប៉ុន្តែ ត្រូវ​ឆ្លើយ​ដោយ​សុភាព និង​គោរព ព្រម​ទាំង​មាន​មន‌សិការ​ជ្រះ​ថ្លា ដើម្បី​កាល​ណា​គេ​មួល​បង្កាច់​អ្នក​រាល់​គ្នា នោះ​អស់​អ្នក​ដែល​បង្ខូច​កិរិយា​ល្អ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ បែរ​ជា​ត្រូវ​ខ្មាស​វិញ។ ប្រសិន‌បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ទុក្ខ​ដោយ​ព្រោះ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់។ ដ្បិត​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ម្តង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​យើង​ទៅ​រក​ព្រះ។ ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ប្រោស​ឲ្យ​រស់​ខាង​វិញ្ញាណ​វិញ ហើយ​ខាង​វិញ្ញាណ​នោះ​ឯង ព្រះ‌អង្គ​បាន​យាង​ទៅ​ប្រកាស​ប្រាប់​ពួក​វិញ្ញាណ​ដែល​ជាប់​ឃុំ នៅ​ពេល​គេ​ឃើញ​កិរិយា​បរិសុទ្ធ ដែល​ប្រពន្ធ​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាច។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 2:15-16

កុំ​ស្រឡាញ់​លោកីយ៍ ឬ​អ្វី​ៗ​នៅ​ក្នុង​លោកីយ៍​នេះ​ឡើយ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ៍ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌វរ‌បិតា​មិន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ទេ។ ដ្បិត​អស់​ទាំង​សេចក្ដីដែល​នៅ​ក្នុង​លោកីយ៍​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក និង​អំនួត​របស់​ជីវិត នោះ​មិន​មែន​មក​ពី​ព្រះ‌វរ‌បិតា​ទេ គឺ​មក​ពី​លោកីយ៍​នេះ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 96:9

ចូរ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា ដោយ​ពាក់​គ្រឿង​ដ៏​បរិសុទ្ធ ឱ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ!

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 14:1

ស្ត្រី​ដែល​មាន​ប្រាជ្ញា​តែង​សង់​ផ្ទះ​របស់​ខ្លួន តែ​ស្ត្រី​ល្ងី‌ល្ងើ​រំលំ​ផ្ទះ​ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:31

ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្តិ‌សព្ទ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 20:5

ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន។

ជំពូក    |  កំណែ ចម្លង
សាស្តា 3:11

ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 46:10

តាំង​តែ​ពី​ដើម​ដំបូង យើង​រមែង​សម្ដែង​ប្រាប់ ពី​ការ​ដែល​ត្រូវ​មក ខាង​ចុង​បំផុត ហើយ​តាំង​ពី​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា គំនិត​សម្រេច​របស់​យើង​នឹង​ស្ថិត‌ស្ថេរ​នៅ យើង​នឹង​ធ្វើ​តាម​បំណង​ចិត្ត​យើង​គ្រប់​ប្រការ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 10:30

សូម្បី​តែ​សក់​របស់​អ្នក​រាល់​គ្នា​នៅ​លើ​ក្បាល ក៏​ព្រះ‌អង្គ​រាប់​ទាំង​អស់​ដែរ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:27

ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឲ្យ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​ដូច​មនុស្ស​លោក​ឲ្យ​ទេ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​ឡើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 14:13-15

ហេតុ​នេះ យើង​មិន​ត្រូវ​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​បង‌ប្អូន​ណា​ជំពប់​ដួល ឬ​រវាត​ចិត្ត​ឡើយ។ ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា គ្មាន​អ្វី​ស្មោក‌គ្រោក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ស្មោក‌គ្រោក​សម្រាប់​តែ​អ្នក​ណា​ដែល​គិត​ថា​របស់​នោះ​ស្មោក‌គ្រោក​ប៉ុណ្ណោះ។ ប្រសិន‌បើ​អ្នក​ធ្វើ​ឲ្យ​បង‌ប្អូន​អ្នក​ព្រួយ​ចិត្ត​ដោយ​ព្រោះ​តែ​រឿង​អាហារ នោះ​អ្នក​មិន​រស់​នៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ កុំ​ធ្វើ​ឲ្យ​អ្នក​ណា​ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​ត្រូវ​វិនាស ដោយ​សារ​តែ​អាហារ​របស់​អ្នក​ឲ្យ​សោះ

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 9:22

ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ទន់​ខ្សោយ ដល់​ពួក​អ្នក​ទន់​ខ្សោយ ដើម្បី​នាំ​ពួក​អ្នក​ទន់​ខ្សោយ​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង‌អស់ ដល់​មនុស្ស​ទាំង‌អស់ ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោ‌បាយ​ទាំង‌អស់។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 15:33

សូមកុំ​ភាន់​ច្រឡំ «ពួក​ម៉ា​ក​អាក្រ​ក់​តែង​បង្ខូច​កិរិយា​ល្អ»។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 5:17

ដូច្នេះ បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ អ្នក​នោះ​កើត​ជា​ថ្មី​ហើយ អ្វីៗ​ដែល​ចាស់​បាន​កន្លង​ផុត​ទៅ មើល៍ អ្វីៗ​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ!

ជំពូក    |  កំណែ ចម្លង
កាឡាទី 3:27

ដ្បិត​អស់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​រួម​ជាមួយ​ព្រះ‌គ្រីស្ទ នោះ​បាន​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌គ្រីស្ទ​ហើយ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 2:10

ដ្បិត​យើង​ជា​ស្នា​ព្រះ‌ហស្ត ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក​ក្នុង​ព្រះគ្រីស្ទ‌យេស៊ូវ​សម្រាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ជា​មុន ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​តាម។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:8

ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ ប្រសិន‌បើ​មាន​សគុណ និង​សេចក្ដី​សរសើរ​ណា ចូរ​ពិចារណា​ពី​សេចក្ដី​នោះ​ចុះ។

ជំពូក    |  កំណែ ចម្លង
កូឡុស 2:23

សេចក្តី​ទាំង​នេះ​មើល​ទៅ​ទំនង​ដូច​ជា​មាន​ប្រាជ្ញា ដោយ​បង្ខំ​ខ្លួន​ឲ្យ​មាន​ការ​គោរព​ថ្វាយ​បង្គំ​ដោយ​ស្ម័គ្រ​ចិត្ត ការ​ដាក់​ខ្លួន និង​ការ​លត់ដំ​រូប​កាយ តែ​គ្មាន​តម្លៃ​នឹង​ទប់​ទល់​សេចក្តី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 4:7

ដ្បិត​ព្រះ​មិន​មែន​ត្រាស់​ហៅ​យើង​មក​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​ឡើយ គឺ​មក​ក្នុង​ភាព​បរិសុទ្ធ​វិញ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 12:1-2

ដូច្នេះ ដែល​មាន​ស្មរ​បន្ទាល់​ជា​ច្រើន​ដល់​ម៉្លេះ​នៅ​ព័ទ្ធ​ជុំ​វិញ​យើង ត្រូវ​ឲ្យ​យើង​លះ​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប​ដែល​ព័ទ្ធ​ជុំ​វិញ​យើង​យ៉ាង​ងាយ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ ដ្បិត​ឪពុក​យើង​តែង​វាយ​ប្រដៅ​យើង​តែ​មួយ​រយៈ​ពេល​ខ្លី តាម​តែ​គាត់​យល់​ឃើញ ប៉ុន្តែ ព្រះ‌អង្គ​វាយ​ប្រដៅ​យើង សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ​រួម​ជា​មួយ​ព្រះ‌អង្គ។ កាល​ណា​មាន​ការ​វាយ​ប្រដៅ មើល​ទៅ​ដូច​ជា​ឈឺ​ចាប់​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក​ក៏​បង្កើត​ផល​ជា​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​សុចរិត ដល់​អស់​អ្នក​ដែល​ចេះ​បង្ហាត់​ខ្លួន​តាម​របៀបនេះ។ ហេតុ​នេះ ចូរ​លើក​ដៃ​ដែល​ស្រពន់​ឡើង ហើយ​ធ្វើ​ឲ្យ​ជង្គង់​ដែល​ខ្សោយ​មាន​កម្លាំង​ឡើង​ដែរ ចូរ​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​សម្រាប់​ជើង​អ្នក​រាល់​គ្នា ក្រែង​អ្នក​ណា​ដែល​ខ្ញើច​ត្រូវ​បង្វែរ​ចេញ តែ​ស៊ូ​ឲ្យ​បាន​ជា​វិញ​ប្រសើរ​ជាង។ ចូរ​សង្វាតឲ្យ​បាន​សុខ​ជាមួយ​មនុស្ស​ទាំង​អស់ ហើយ​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​បើ​គ្មាន​ភាព​បរិសុទ្ធ​ទេ គ្មាន​អ្នក​ណាអាច​ឃើញ​ព្រះ‌អម្ចាស់​បាន​ឡើយ។ ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ខ្វះ​ព្រះ‌គុណ​របស់​ព្រះ ហើយ​មាន​ឫស​ល្វីង​ជូរ​ចត់​ណា​ពន្លក​ឡើង ដែល​បណ្ដាល​ឲ្យ​កើត​រឿង​រ៉ាវ ហើយ​ដោយ​សារ​ការ​នោះ មនុស្ស​ជា​ច្រើន​ក៏​ត្រឡប់​ជា​ស្មោក​គ្រោក។ ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ប្រព្រឹត្ត​សហាយ​ស្មន់ ឬ​ទមិឡ​ល្មើស​ដូច​អេសាវ ដែល​លក់​សិទ្ធិ​កូន​ច្បង​របស់​ខ្លួន សម្រាប់​តែ​អាហារ​មួយ​ពេល​ប៉ុណ្ណោះ​នោះ​ឡើយ។ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រោយ​មក កាល​គាត់​ប្រាថ្នា​ចង់​ទទួល​ពរ តែ​មិន​បាន​ទេ ទោះ​បើ​គាត់​ខំ​ស្វែង​រក​ទាំង​ស្រក់​ទឹក​ភ្នែក​ក៏​ដោយ ក៏​គាត់​រក​ឱកាស​ប្រែ​ចិត្ត​មិន​ឃើញ​ដែរ។ អ្នក​រាល់​គ្នា​មិន​បាន​មក​ដល់​ភ្នំ​មួយ ដែល​ពាល់​បាន មាន​ភ្លើង​ឆេះ ហើយ​ងងឹត ស្រអាប់ និង​ខ្យល់​ព្យុះ មាន​ស្នូរ​ត្រែ និង​ព្រះ‌សូរ​សៀង​របស់​ព្រះ​ដែល​មាន​ព្រះ‌បន្ទូល​មក ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ឮ អង្វរ​សុំ​កុំ​ឲ្យ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​គេ​ទៀត​នោះ​ឡើយ។ ទាំង​សម្លឹង​មើល​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​ចាប់​ផ្តើម និង​ជា​អ្នក​ធ្វើឲ្យ​ជំនឿ​របស់​យើង​បាន​គ្រប់​លក្ខណ៍ ទ្រង់​បាន​ស៊ូ​ទ្រាំ​នៅ​លើ​ឈើ​ឆ្កាង ដោយ​មិន​គិត​ពី​សេចក្ដី​អាម៉ាស់​ឡើយ ដោយ​ព្រោះតែ​អំណរ​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 2:9

ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ត្រ​មួយ​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកាស​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:5

អ្នក​រាល់​គ្នា​ដែល​នៅ​ក្មេង​ក៏​ដូច្នោះ​ដែរ ត្រូវ​ចុះ​ចូល​នឹង​ពួក​ចាស់​ទុំ។ គ្រប់​គ្នា​ត្រូវ​ប្រដាប់​កាយ​ដោយ​ចិត្ត​សុភាព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត «ព្រះ​ប្រឆាំង​នឹង​មនុស្ស​អួតខ្លួន តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​មនុស្ស​ដែល​ដាក់​ខ្លួន​វិញ» ។

ជំពូក    |  កំណែ ចម្លង
អេសាយ 61:3

ក៏​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លម្អ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ មាន​ប្រយោជន៍​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង។

ជំពូក    |  កំណែ ចម្លង
អេសាយ 62:3

អ្នក​ជា​មកុដ​ដ៏​រុងរឿង​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ហើយ​ជា​ព្រះ‌មាលា‌រាជ្យ​នៅ​ព្រះ‌ហស្ត​ព្រះ​របស់​អ្នក។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:19-21

«កុំ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​លើ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​ឡើយ ដូច្នេះ ពេល​ណា​អ្នក​ធ្វើ​ទាន ចូរ​កុំ​ផ្លុំ​ត្រែ​នៅ​ពី​មុខ​អ្នក ដូច​មនុស្ស​មាន​ពុត​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​តាម​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​សរសើរ​ខ្លួន​នោះ​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ តែ​ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន‌សួគ៌ ជា​កន្លែង​ដែល​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ និង​ជា​កន្លែង​ដែល​គ្មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​វិញ ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​របស់​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ»។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:15

«ចូរ​ប្រយ័ត្ន​នឹង​ពួក​ហោរា​ក្លែង‌ក្លាយ ដែល​ពាក់​រោម​ចៀម​មក​រក​អ្នក​រាល់​គ្នា តែ​ខាង​ក្នុង​របស់​គេ​ជា​ឆ្កែ​ចចក​ដ៏​ស្រេក​ឃ្លាន។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 12:34-35

ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្តី​ល្អ​បាន? ដ្បិត​មាត់​តែង​និយាយ​ចេញ​ពី​សេចក្តី​បរិបូរ​ដែល​មាន​នៅ​ក្នុង​ចិត្ត។ មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្តី​ល្អ ពី​កំណប់​ដ៏​ល្អ​ដែល​មាន​ក្នុង​ចិត្ត រីឯ​មនុស្ស​អាក្រក់ ក៏​តែង​បញ្ចេញ​សេចក្តី​អាក្រក់ ពី​កំណប់​អាក្រក់​របស់​គេ​ដែរ។

ជំពូក    |  កំណែ ចម្លង
លូកា 16:15

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជា​ពួក​សម្តែង​ខ្លួន​ថា​សុចរិត​នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:9

ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ចូរ​ស្អប់​អ្វី​ដែល​អាក្រក់ ហើយ​ប្រកាន់​ខ្ជាប់​អ្វី​ដែល​ល្អ

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 3:16-17

តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ‌វិ​ហារ​របស់​ព្រះ ហើយ​ថា ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា? ប្រសិន‌បើ​អ្នក​ណា​បំផ្លាញ​ព្រះ‌វិ​ហារ​របស់​ព្រះ នោះ​ព្រះ​នឹង​បំផ្លាញ​អ្នក​នោះ​វិញ ដ្បិត​ព្រះ‌វិ​ហារ​របស់​ព្រះ​ជា​វត្ថុ​បរិសុទ្ធ គឺ​អ្នក​រាល់​គ្នា​ហ្នឹង​ហើយ​ជា​ព្រះ​វិហារ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 6:17

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ដោយ​ឡែក​ចេញ​ពី​ពួកគេ កុំ​ប៉ះ​ពាល់​របស់​ស្មោក​គ្រោក​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា

ជំពូក    |  កំណែ ចម្លង
កាឡាទី 6:1

បង‌ប្អូន​អើយ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ត្រូវ​គេ​ទាន់​ពេល​កំពុង​ប្រព្រឹត្ត​អ្វី​មួយ​ខុស អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ‌វិញ្ញាណ ចូរ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព។ ចូរ​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:3-4

រីឯ​អំពើ​សហាយ​ស្មន់ សេចក្ដី​ស្មោក​គ្រោក​គ្រប់​យ៉ាង និង​សេចក្តី​លោភ​លន់ នោះ​មិន​ត្រូវ​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ផង ព្រោះ​មិន​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ​ឡើយ។ ព្រោះ​យើង​ជា​អវយវៈ​នៃ​ព្រះ​កាយ​របស់​ព្រះ‌អង្គ។ «ដោយ​ហេតុ​នេះ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក‌ម្តាយ ទៅ​នៅ​ជាប់​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ »។ សេចក្តី​អាថ៌‌កំបាំង​នេះ​ជ្រៅ​ណាស់ តែ​ខ្ញុំ​និយាយ​ដូច្នោះ សំ​ដៅ​លើ​ព្រះ‌គ្រីស្ទ និង​ក្រុម​ជំនុំ​វិញ។ ប៉ុន្តែ អ្នក​រាល់​គ្នា​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​គោរព​ប្តី​របស់​ខ្លួន​ដែរ។ ឯ​រឿង​គួរ​ខ្មាស ពាក្យ​សម្ដី​ចម្កួត និង​ពាក្យ​សម្ដី​អាស​គ្រាម ក៏​មិន​ត្រូវ​ឲ្យ​មាន​ដែរ គឺ​ត្រូវ​ពោល​ពាក្យ​អរ​ព្រះ‌គុណ​វិញ។

ជំពូក    |  កំណែ ចម្លង
ភីលីព 1:27

ចូរ​អ្នក​រាល់​គ្នា​គ្រាន់​តែ​រស់​នៅ​ឲ្យ​ស័ក្ត‌សម​នឹង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ចុះ ទោះ​បី​ជា​ខ្ញុំ​មក​ជួប​អ្នក​រាល់​គ្នា ឬ​នៅ​ឆ្ងាយ ហើយ​បាន​ឮ​អំពី​អ្នក​រាល់​គ្នា​ក្តី នោះ​ខ្ញុំ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំ‌មួន ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ទាំង​តតាំង​ជា​មួយ​គ្នា​ដើម្បី​ជំនឿ​លើ​ដំណឹង​ល្អ

ជំពូក    |  កំណែ ចម្លង
កូឡុស 3:1-2

ដូច្នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​រស់​ឡើង​វិញ​ជា​មួយ​ព្រះ‌គ្រីស្ទ​មែន ចូរ​ស្វែង​រក​អ្វីៗ​ដែល​នៅ​ស្ថាន​លើ ជា​ស្ថាន​ដែល​ព្រះ‌គ្រីស្ទ​គង់​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ​នោះ​វិញ។ ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​ចំណេះ​ដឹង ឲ្យ​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក។ ក្នុង​សណ្ឋាន​នោះ គ្មាន​សាសន៍​ក្រិក និង​សាសន៍​យូដា ពួក​កាត់​ស្បែក និង​ពួក​មិន​កាត់​ស្បែក ពួក​មនុស្ស​ព្រៃ ពួក​ជនជាតិ​ភាគ​តិច អ្នក​បម្រើ ឬ​អ្នក​ជា​ទៀត​ឡើយ គឺ​ព្រះ‌គ្រីស្ទ​ជា​គ្រប់​ទាំង​អស់ ហើយ​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់! ដូច្នេះ ដោយ​ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្រ្ត​បរិសុទ្ធ និង​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ ចូរ​ប្រដាប់​កាយ​ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព ស្លូតបូត ហើយ​អត់‌ធ្មត់​ចុះ។ ចូរ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន‌បើ​អ្នក​ណា​ម្នាក់​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា​ម្នាក់​ទៀត ចូរ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះ‌អម្ចាស់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ត្រូវ​អត់​ទោស​យ៉ាង​នោះ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ចូរ​ប្រដាប់​កាយ​ដោយ​សេចក្តី​ស្រឡាញ់ ដែល​ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍​ចុះ។ ចូរ​ឲ្យ​សេចក្តី​សុខសាន្ត​របស់​ព្រះ‌គ្រីស្ទ​គ្រប់​គ្រង​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​សេចក្ដី​សុខសាន្ត​នោះ​ឯង ហើយ​ចូរ​អរ​ព្រះគុណ​ផង។ ចូរ​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ។ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​អរ​ព្រះ​គុណ​ដល់​ព្រះ​នៅ​ក្នុង​ចិត្ត ដោយ​ច្រៀង​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ​ចុះ។ ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​ការ​ប្រព្រឹត្ត​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា តាម​រយៈ​ព្រះ‌អង្គ​ផង។ ប្រពន្ធ​រាល់​គ្នា​អើយ ចូរ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ព្រោះ​ជា​ការ​ត្រឹម​ត្រូវ​នៅ​ក្នុង​ព្រះ‌អម្ចាស់។ ប្ដី​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ហើយ​មិន​ត្រូវ​មួ​ម៉ៅ​ដាក់​នាង​ឡើយ។ ចូរ​គិត​ពី​អ្វីៗ​ដែល​នៅ​ខាង​លើ កុំ​គិត​ពី​អ្វីៗ​ដែល​នៅ​ផែនដី​ឡើយ

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 6:10

ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​ដោយ​ការ​លោភ​ចង់​បាន​ប្រាក់ អ្នក​ខ្លះ​ក៏​បាន​វង្វេង​ចេញ​ពី​ជំនឿ ទាំង​ចាក់​ទម្លុះ​ខ្លួន​គេ ដោយ​ការ​ឈឺ​ចាប់​ជា​ច្រើន។

ជំពូក    |  កំណែ ចម្លង
ទីតុស 2:14

ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​សម្អាត​មនុស្ស​មួយ​ពួក ទុក​ជា​ប្រជា‌រាស្ត្រ​មួយ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​ការ​ល្អ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 11:1

រីឯ​ជំនឿ គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 3:4

តែ​ត្រូវ​តុប​តែង​ខាង​ក្នុង​ជម្រៅ​ចិត្ត ដោយ​គ្រឿង​លម្អ​ដែល​មិន​ចេះ​ពុក​រលួយ​នៃ​វិញ្ញាណ​សម្លូត និង​រម្យ‌ទម ដែល​មាន​តម្លៃ​វិសេស​បំផុត​នៅ​ចំពោះ​ព្រះ​វិញ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 3:1

មើល៍! ព្រះ‌វរ‌បិតា​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ដល់​យើង ដែល​យើង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ ហើយ​យើង​ពិត​ជា​កូន​របស់​ព្រះ‌អង្គ​មែន។ នេះ​ហើយ​ជា​ហេតុ​ដែល​លោកីយ៍​មិន​ស្គាល់​យើង ព្រោះ​លោកីយ៍​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 16:6

ខ្សែ​រង្វាស់​បាន​ធ្លាក់ នៅ​កន្លែង​គាប់​ចិត្ត​ដល់​ទូល‌បង្គំ អើ ទូល‌បង្គំ​បាន​ទទួល​មត៌ក​ល្អ​ណាស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:14

ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា និង​ជា​អ្នក​ប្រោស​លោះ​នៃ ទូល‌បង្គំ​អើយ សូម​ឲ្យ​ពាក្យ​សម្ដី ដែល​ចេញ​មក​ពី​មាត់​ទូល‌បង្គំ និង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល‌បង្គំ បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:14

ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 31:25

នាង​មាន​កម្លាំង​នឹង​លម្អ​ជា​គ្រឿង​អម្ពរ ក៏​នឹក​សើច​ពី​ហេតុ​ណា ដែល​កើត​បាន​នៅ​ខាង​មុខ។

ជំពូក    |  កំណែ ចម្លង
អេសាយ 53:5

ប៉ុន្តែ ព្រះ‌អង្គ​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ព្រះ‌អង្គ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។

ជំពូក    |  កំណែ ចម្លង

ការអធិស្ឋានដល់ព្រះ

ឱព្រះវរបិតាដ៏ល្អបំផុត និងស្មោះត្រង់អើយ សូមថ្វាយសិរីល្អ និងកិត្តិយសដល់ព្រះអង្គ! ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះបិតាមួយអង្គដែលពេញចិត្តនឹងការគោរពប្រតិបត្តិរបស់កូនចៅរបស់ព្រះអង្គ ហើយពិតណាស់ ព្រះហឫទ័យរបស់ព្រះអង្គគឺចង់ឲ្យយើងខ្ញុំរស់នៅដោយសមរម្យ និងគាប់ព្រះហឫទ័យព្រះអង្គ ជាស្ត្រី និងជាទូតនៃព្រះរាជ្យ។ ឱព្រះវរបិតាអើយ សូមព្រះអង្គប្រោសប្រទានឲ្យខ្ញុំបានបង្ហាញតម្លៃ និងគោលការណ៍គ្រីស្ទានទាំងខាងក្នុង និងខាងក្រៅ។ សូមបង្រៀនខ្ញុំឲ្យមានចិត្តរាបទាបចំពោះព្រះអង្គ ដែលប្រកាសសេចក្តីជំនឿលើព្រះអង្គ។ សូមឲ្យខ្ញុំអាចបង្ហាញភាពខុសគ្នាតាមរយៈអាកប្បកិរិយា និងរបៀបសម្លៀកបំពាក់របស់ខ្ញុំ។ ព្រះបន្ទូលរបស់ព្រះអង្គបានមានបន្ទូលថា “ស្រីៗត្រូវស្លៀកពាក់សមរម្យ ដោយមានភាពថ្លៃថ្នូរ និងប្រកបដោយសុភាពរៀបរយ មិនមែនដោយសក់រចនាបែបហួសហេតុ មិនមែនដោយមាស គុជ ឬសម្លៀកបំពាក់ដ៏ថ្លៃៗនោះទេ ប៉ុន្តែដោយការប្រព្រឹត្តល្អ ដូចជាស្ត្រីដែលប្រកាសពីសេចក្តីជំនឿ”។ ឱព្រះវិញ្ញាណបរិសុទ្ធអើយ សូមបង្រៀនខ្ញុំឲ្យជ្រើសរើសសម្លៀកបំពាក់ឲ្យបានសមរម្យ ដើម្បីអាចបង្ហាញនូវទីបន្ទាល់ដ៏ល្អដល់អ្នកដទៃ ទាំងពាក្យសម្ដី និងទង្វើ។ ក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន!
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម