តាំងពីដើមដំបូងមក ព្រះជាម្ចាស់មានហើយ។ ដូចដែលមានចែងក្នុងព្រះគម្ពីរថា «គ្មានអ្វីដែលកើតឡើងដោយចៃដន្យទេ» ព្រះជាម្ចាស់បានរៀបចំអ្វីៗគ្រប់យ៉ាងតាមលំដាប់លំដោយ និងល្អឥតខ្ចោះ។
ព្រះគម្ពីរបង្រៀនយើងឲ្យជឿដោយសេចក្តីជំនឿថា ព្រះជាម្ចាស់មានពិតមែន។ «បើគ្មានជំនឿទេ នោះមិនអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បានឡើយ ព្រោះអ្នកណាដែលចង់ទៅជិតព្រះជាម្ចាស់ ត្រូវតែជឿថា ព្រះអង្គមានពិត ហើយទ្រង់ប្រទានរង្វាន់ដល់អ្នកដែលស្វែងរកទ្រង់» (ហេព្រើរ ១១:៦)។ ប្រសិនបើព្រះជាម្ចាស់ចង់ ទ្រង់អាចបង្ហាញខ្លួនឲ្យមនុស្សទាំងអស់ឃើញថាទ្រង់មានពិត។ ប៉ុន្តែបើទ្រង់ធ្វើដូច្នោះ នោះមិនចាំបាច់មានសេចក្តីជំនឿទៀតទេ។ «ព្រះយេស៊ូមានព្រះបន្ទូលមកកាន់លោកថា៖ ដោយសារអ្នកបានឃើញខ្ញុំ ទើបអ្នកជឿ អ្នកណាដែលមិនបានឃើញ ហើយជឿ នោះមានពរហើយ» (យ៉ូហាន ២០:២៩)។ ការជឿលើព្រះជាម្ចាស់ មិនមែនផ្អែកលើអារម្មណ៍របស់អ្នកទេ តែផ្អែកលើការដឹងថាទ្រង់មានពិត តាមរយៈអ្វីដែលទ្រង់បានធ្វើនៅក្នុងជីវិតរបស់អ្នក។ ទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ដល់អ្នកជានិច្ច ហើយអ្នកបានឃើញការជួយរបស់ទ្រង់នៅក្នុងដំណើរជីវិតរបស់អ្នក។ ចូរចាំថា មិនមែនជឿដោយសារអារម្មណ៍ទេ តែដោយសារការជឿជាក់។ ដូច្នេះអ្នកនឹងមិនមានការសង្ស័យឡើយ ហើយនឹងជឿដោយមាំមួន ទោះបីជាមិនបានឃើញទ្រង់ធ្វើដូចអ្វីដែលអ្នកចង់បានក៏ដោយ។ ព្រោះមិនមែនដោយសារអ្វីដែលទ្រង់អាចធ្វើសម្រាប់អ្នកទេ តែដោយសារអ្នកបានស្គាល់ ហើយស្រឡាញ់ទ្រង់។
តាំងពីកំណើតពិភពលោកមក ព្រះចេស្តាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ដែលទោះជាគេមើលមិនឃើញក្ដី នោះក៏បានបង្ហាញឲ្យឃើញច្បាស់ ហើយយល់បាន តាមរយៈអ្វីៗដែលព្រះអង្គបង្កើតមកដែរ។ ដូច្នេះ គេមិនអាចដោះសាបានឡើយ
ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងជាព្រះដ៏ជាព្រះ» ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា "ព្រះដ៏ជាព្រះទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា"»។
ផ្ទៃមេឃថ្លែងពីសិរីល្អនៃព្រះ ហើយលំហអាកាសប្រកាសពី ស្នាព្រះហស្តរបស់ព្រះអង្គ។ សេចក្ដីទាំងនោះគួរប្រាថ្នា ចង់បានលើសជាងមាស អើ លើសជាងមាសសុទ្ធជាច្រើនទៅទៀត ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ ស្រក់ពីសំណុំផង។ មួយទៀត ទូលបង្គំជាអ្នកបម្រើព្រះអង្គ ក៏ចេះប្រយ័ត្ន ដោយសារសេចក្ដីទាំងនោះ ហើយដែលកាន់តាមនោះមានរង្វាន់យ៉ាងធំ។ តើអ្នកណានឹងស្គាល់អំពើខុសឆ្គង របស់ខ្លួនបាន? សូមជម្រះទូលបង្គំឲ្យបានស្អាតពីកំហុស ដែលលាក់កំបាំងផង។ សូមរាំងរាទូលបង្គំជាអ្នកបម្រើព្រះអង្គ ពីអំពើបាបដែលធ្វើដោយល្មើស ដែរ សូមកុំឲ្យអំពើបាបនោះ មានអំណាចលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានឥតសៅហ្មង ហើយរួចផុតពីអំពើរំលងដ៏ធំ។ ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។ ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត ហើយយប់មួយក៏សម្ដែងប្រាប់យប់មួយទៀត ឲ្យបានដឹង។ មិនមែនដោយភាសា ឬពាក្យសម្ដី ឬដោយឮសំឡេងនៃរបស់ទាំងនោះឡើយ។ ប៉ុន្តែ សំឡេង នៃរបស់ទាំងនោះ ចេញទៅពាសពេញលើផែនដី ហើយពាក្យនៃរបស់ទាំងនោះ លាន់ឮទៅដល់ជើងមេឃ។ នៅលើមេឃ ព្រះអង្គបានដំឡើងពន្លា សម្រាប់ព្រះអាទិត្យ
ជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងអ្វីៗសព្វសារពើ នៅស្ថានទាំងនោះ ព្រះអង្គរក្សាសេចក្ដីពិតត្រង់ជារៀងរហូត។
តើឯងនៅឯណាក្នុងកាលដែលយើង ចាប់ផ្ដើមបង្កបង្កើតផែនដី? ចូរប្រាប់យើងមក បើឯងដឹង។
មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា «គ្មានព្រះទេ» គេជាមនុស្សខូចអាក្រក់ គេប្រព្រឹត្តអំពើដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។
កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយ ព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។
តែសម្រាប់យើង យើងមានព្រះតែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីព្រះអង្គ ហើយយើងមានជីវិតសម្រាប់ព្រះអង្គ យើងមានព្រះអម្ចាស់តែមួយ គឺព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតក៏ដោយសារព្រះអង្គដែរ។
«ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ស័ក្តិសមនឹងទទួលសិរីល្អ ព្រះកិត្តិនាម និងព្រះចេស្តា ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយរបស់ទាំងនោះសុទ្ធតែបានកើតមក និងស្ថិតស្ថេរនៅ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។
សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ មានភ្នែកពេញខ្លួននៅជុំវិញ និងនៅខាងក្នុងដែរ។ គេពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលទ្រង់គង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក»។
ខ្ញុំឮទេវតាដែលគ្រប់គ្រងទឹកពោលថា៖ «ឱព្រះដ៏បរិសុទ្ធ ដែលគង់នៅសព្វថ្ងៃ ហើយក៏គង់នៅតាំងពីដើមរៀងមកអើយ ព្រះអង្គជំនុំជម្រះដូច្នេះ ពិតជាសុចរិតមែន។
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
មុនពេលភ្នំទាំងឡាយបានកើតឡើង ឬមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមក ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្ប គឺព្រះអង្គហើយជាព្រះ។
ដូចមានសេចក្តីចែងទុកមកថា «យើងបានតាំងអ្នកឲ្យធ្វើជាឪពុក ដល់សាសន៍ជាច្រើន» ។ គឺនៅចំពោះព្រះដែលលោកបានជឿ ជាព្រះដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយមានព្រះបន្ទូលហៅអ្វីៗដែលគ្មានរូបរាង ឲ្យកើតមាន។
ទាំងពោលថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ព្រះអង្គដែលគង់នៅសព្វថ្ងៃ ហើយក៏គង់នៅតាំងតែពីដើមមក យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះព្រះអង្គបានយកព្រះចេស្តាដ៏ធំរបស់ព្រះអង្គ ហើយចាប់ផ្ដើមសោយរាជ្យ។
ព្រះអម្ចាស់ជាព្រះ ដែលគង់នៅសព្វថ្ងៃ ក៏គង់នៅពីដើម ហើយដែលត្រូវយាងមក ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាលផា និងជាអូមេកា»។
ដ្បិតរបស់ទាំងនេះ គឺដៃយើងដែលបានបង្កើតមក គឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ប៉ុន្តែ យើងនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក និងមានចិត្តខ្ទេចខ្ទាំ ជាអ្នកញាប់ញ័រ ដោយឮពាក្យរបស់យើង។
ព្រះអង្គគង់នៅមុនអ្វីៗទាំងអស់ ហើយនៅក្នុងព្រះអង្គ អ្វីៗទាំងអស់ក៏នៅស្ថិតស្ថេរជាមួយគ្នា។
គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះអង្គ ហើយគ្មានអ្វីណាមួយកើតមកក្រៅពីព្រះអង្គឡើយ។
តែមានព្រះមួយអង្គនៅស្ថានសួគ៌ ដែលសម្ដែងឲ្យយល់ពីអាថ៌កំបាំង ហើយព្រះអង្គបានសម្ដែងឲ្យព្រះករុណានេប៊ូក្នេសាជ្រាបពីហេតុការណ៍ដែលត្រូវកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណា និងនិមិត្តដែលព្រះករុណាបានឃើញនៅពេលផ្ទំលក់ គឺដូច្នេះឯង
ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលព្រះអង្គសូនធ្វើ ហើយប្រតិស្ឋានផែនដីឲ្យមានឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «គឺយើងនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ។
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
ប៉ុន្តែ នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយអ្នកនឹងរកព្រះអង្គឃើញ ប្រសិនបើអ្នកស្វែងរកព្រះអង្គអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក ។
ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ព្រះអង្គធំណាស់ គ្មានអ្នកណាស្មើនឹងព្រះអង្គឡើយ ហើយតាមគ្រប់ទាំងសេចក្ដីដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីព្រះអង្គដែរ។
ដ្បិតព្រះអង្គហើយ ដែលបង្កើតអ្វីទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទោះរាជបល្ល័ង្ក ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ អ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។ ព្រះអង្គគង់នៅមុនអ្វីៗទាំងអស់ ហើយនៅក្នុងព្រះអង្គ អ្វីៗទាំងអស់ក៏នៅស្ថិតស្ថេរជាមួយគ្នា។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងព្រះអង្គឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមព្រះអង្គ ពីព្រោះព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសម្រេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ។
ឯងមិនស្គាល់ផ្លូវនៃវិញ្ញាណ ដែលបណ្ដាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្ត្រីដែលមានទម្ងន់ជាយ៉ាងណា នោះក៏មិនស្គាល់កិច្ចការរបស់ព្រះ ដែលជាអ្នកធ្វើគ្រប់ការទាំងអស់ដែរ។
កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយ ព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។ ព្រះអង្គបានគង់នៅក្នុងពិភពលោក ហើយពិភពលោកកើតមកដោយសារព្រះអង្គ តែមនុស្សលោកមិនស្គាល់ព្រះអង្គទេ។ ព្រះអង្គបានយាងមកគង់នៅទឹកដីរបស់ព្រះអង្គ តែប្រជារាស្ត្រព្រះអង្គមិនបានទទួលព្រះអង្គឡើយ។ ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ ជាកូនដែលមិនមែនកើតមកពីឈាម ពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតមកពីព្រះវិញ។ ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។ លោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះអង្គ ដោយប្រកាសថា៖ «គឺព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា៖ "ព្រះអង្គដែលយាងមកក្រោយខ្ញុំ មានឋានៈធំជាងខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ"»។ យើងរាល់គ្នាបានទទួលសេចក្តីពោរពេញរបស់ព្រះអង្គ មកពីព្រះអង្គ ជាព្រះគុណថែមលើព្រះគុណ ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។ គ្មាននរណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលគង់នៅក្នុងឱរាព្រះវរបិតា ទ្រង់បានសម្តែងឲ្យស្គាល់ព្រះអង្គ។ កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរលោកយ៉ូហានថា៖ «តើលោកជាអ្នកណា?» លោកធ្វើបន្ទាល់យ៉ាងនេះ ព្រះអង្គគង់នៅជាមួយព្រះតាំងពីដំបូង គឺលោកប្រាប់តាមត្រង់ ឥតលាក់លៀមអ្វីឡើយ គឺលោកប្រកាសប្រាប់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ»។ គេសួរលោកថា៖ «ចុះលោកជាអ្នកណា? ជាលោកអេលីយ៉ាឬ?» លោកឆ្លើយថា៖ «មិនមែនទេ» តើលោកជាហោរានោះឬ? លោកឆ្លើយថា៖ «ទេ»។ ដូច្នេះ គេសួរលោកទៀតថា៖ «តើលោកជាអ្នកណាទៅវិញ? តើលោកមានប្រសាសន៍ដូចម្តេចអំពីខ្លួនលោក ដើម្បីឲ្យយើងខ្ញុំបាននាំពាក្យទៅជម្រាបអស់លោក ដែលចាត់ឲ្យយើងខ្ញុំមកផង?» លោកមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងដែលបន្លឺឡើងនៅទីរហោស្ថានថា "ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់" ដូចហោរាអេសាយបានថ្លែងទុក»។ ឯពួកអ្នកដែលគេចាត់ឲ្យមក ជាពួកផារិស៊ីនោះវិញ គេសួរលោកថា៖ «បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើពិធីជ្រមុជទឹកដូច្នេះ?» លោកយ៉ូហានឆ្លើយថា៖ «ខ្ញុំធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់ដែលអ្នករាល់គ្នាមិនស្គាល់ គឺមួយអង្គដែលមកក្រោយខ្ញុំ ខ្ញុំមិនសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង»។ ការនេះកើតមកនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានកំពុងធ្វើពិធីជ្រមុជទឹក។ លុះស្អែកឡើង លោកយ៉ូហានឃើញព្រះយេស៊ូវកំពុងយាងមករកលោក ហើយពោលថា៖ «ន៎ុះន៏ កូនចៀមរបស់ព្រះដែលដោះបាបមនុស្សលោក! គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះអង្គ ហើយគ្មានអ្វីណាមួយកើតមកក្រៅពីព្រះអង្គឡើយ។
ដ្បិតមានព្រះតែមួយ ហើយមានអ្នកកណ្ដាលតែមួយ រវាងព្រះនឹងមនុស្ស គឺព្រះគ្រីស្ទយេស៊ូវ ដែលជាមនុស្ស
តើឯងនៅឯណាក្នុងកាលដែលយើង ចាប់ផ្ដើមបង្កបង្កើតផែនដី? ចូរប្រាប់យើងមក បើឯងដឹង។ ក្នុងកាលដែលដេកនៅក្នុងរូងរបស់វា ឬចាំសង្គ្រុបនៅទីកំបាំងបានឬទេ? តើអ្នកណាផ្គត់ផ្គង់អាហារឲ្យក្អែក ក្នុងកាលដែលកូនវាស្រែកសូមដល់ព្រះ ហើយហើរចុះឡើង ដោយព្រោះខ្វះអាហារ? បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី? តើអ្នកណាបានសន្ធឹងខ្សែទៅវាស់? តើឫសផែនដីបានជាប់នៅលើអ្វី ឬអ្នកណាបានបញ្ចុះថ្មជ្រុងនោះ ក្នុងពេលផ្កាយព្រឹកច្រៀងជាមួយគ្នា និងអស់ទាំងពួកស្ថានសួគ៌ ស្រែកហ៊ោដោយអំណរ?
ឯជីវិតអស់កល្បជានិច្ចនោះគឺ ឲ្យគេបានស្គាល់ព្រះអង្គ ដែលជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមក។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះដ៏ខ្ពស់បំផុត នៅលើផែនដីទាំងមូល ព្រះអង្គបានថ្កើងឡើងលើសជាងអស់ទាំងព្រះ។
៙ ព្រះយេហូវ៉ាបានតាំងបល្ល័ង្ក របស់ព្រះអង្គនៅស្ថានសួគ៌ ហើយរាជ្យព្រះអង្គក៏គ្រប់គ្រងលើអ្វីៗទាំងអស់។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
តើអ្នកមិនបានដឹង តើមិនបានឮទេឬ ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ព្រះអង្គមិនដែលល្វើយឡើយ ក៏មិនដែលអស់កម្លាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ព្រះអង្គបានទេ។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅអស់កល្បជានិច្ច បល្ល័ង្ករបស់ព្រះអង្គស្ថិតស្ថេរ នៅអស់គ្រប់ទាំងតំណមនុស្ស។
៙ ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាជាព្រះ គឺព្រះអង្គហើយដែលបានបង្កើតយើងមក ហើយយើងជារបស់ព្រះអង្គ យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ។
ប៉ុន្តែ ខ្ញុំសួរថា តើគេមិនបានឮទេឬ? ប្រាកដមែន គេបានឮ ដ្បិត «សំឡេងរបស់គេបានចេញទៅពាសពេញលើផែនដី ហើយពាក្យរបស់គេបានឮរហូតដល់ចុងបំផុតនៃពិភពលោក» ។
មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មមិនចេះសាបសូន្យ ទ្រង់គង់នៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន គ្មានអ្នកណាដែលឃើញព្រះអង្គឡើយ ក៏មិនអាចមើលឃើញព្រះអង្គដែរ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គ អស់កល្បជានិច្ច។ អាម៉ែន។
ព្រះដែលបង្កើតពិភពលោក និងអ្វីៗសព្វសារពើ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សឡើយ ក៏មិនបាច់មានដៃមនុស្សបម្រើព្រះអង្គ ដូចជាទ្រង់ត្រូវការអ្វីនោះដែរ ព្រោះព្រះអង្គហ្នឹងហើយដែលប្រទានឲ្យមនុស្សទាំងអស់មានជីវិត មានដង្ហើម និងមានអ្វីៗសព្វសារពើ។ ព្រះអង្គបានបង្កើតមនុស្សគ្រប់ជាតិសាសន៍ពីមនុស្សតែម្នាក់ ឲ្យរស់នៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា តាមរដូវកាល និងព្រំដែនទីលំនៅរបស់គេ ដើម្បីឲ្យគេស្វែងរកព្រះ ហើយបើគេស្វែងរកព្រះអង្គមែននោះ គេមុខជានឹងរកព្រះអង្គឃើញមិនខាន។ តាមពិត ព្រះអង្គមិនគង់ឆ្ងាយពីយើងម្នាក់ៗទេ។ ដ្បិត "នៅក្នុងព្រះអង្គ យើងរស់នៅ មានចលនា ហើយមានជីវិតជាមនុស្ស" ដូចកវីខ្លះរបស់អស់លោក បានពោលថា៖ "ដ្បិតយើងក៏ជាពូជរបស់ព្រះអង្គដែរ"។
ពេលពួកសាសន៍ដទៃ ដែលគ្មានក្រឹត្យវិន័យ ប្រព្រឹត្តតាមក្រឹត្យវិន័យដោយឯកឯង ខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះជាគេគ្មានក្រឹត្យវិន័យក៏ដោយ។ គេបង្ហាញឲ្យឃើញថា សេចក្ដីដែលក្រឹត្យវិន័យតម្រូវឲ្យធ្វើ បានកត់ទុកនៅក្នុងចិត្តរបស់គេ មនសិការរបស់គេក៏ធ្វើបន្ទាល់ដែរ ហើយគំនិតរបស់គេ ជួនកាលចោទប្រកាន់ ជួនកាលដោះសា
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយជាអ្នកបម្រើដែលយើងបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់យើង ព្រមទាំងយល់ថា គឺយើងនេះហើយ ឥតមានព្រះណាកើតមកមុនយើងទេ ហើយនៅក្រោយយើងក៏គ្មានដែរ។ គឺយើងនេះហើយជាយេហូវ៉ា ក្រៅពីយើង គ្មានអ្នកសង្គ្រោះណាទៀតឡើយ
៙ ព្រះនៃយើងខ្ញុំព្រះអង្គគង់នៅស្ថានសួគ៌ ព្រះអង្គធ្វើគ្រប់កិច្ចការ ដែលព្រះអង្គសព្វព្រះហឫទ័យ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ចូរស្តាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែមួយអង្គគត់ ។
ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។