Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

60 ខគម្ពីរសម្រាប់ប្រទានពរដល់កូនៗ

60 ខគម្ពីរសម្រាប់ប្រទានពរដល់កូនៗ

កូនសម្លាញ់អើយ មុនពេលកើតមកក្នុងលោកនេះ ព្រះជាម្ចាស់បានហៅអ្នករួចហើយ។ ព្រះអង្គស្រឡាញ់អ្នកខ្លាំងណាស់ ហើយទ្រង់មានបន្ទូលថា នគរស្ថានសួគ៌ជារបស់ក្មេងៗដូចអ្នកដែរ។ ដូច្នេះ ចាប់ពីពេលនេះតទៅ ចូរអ្នករៀនស្គាល់ព្រះជាម្ចាស់ និងរក្សាបន្ទូលរបស់ទ្រង់ កុំឲ្យវង្វេងចាកចេញពីផ្លូវរបស់ទ្រង់ឡើយ។

ជារៀងរាល់ថ្ងៃ សូមឲ្យអ្នកប្រទានពរដល់កូនៗ និយាយល្អៗ ផ្តល់កម្លាំងចិត្តដល់ពួកគេ ដើម្បីឲ្យពួកគេក្លាយជាមនុស្សល្អ។ សូមអ្នកអធិស្ឋានសម្រាប់កូនៗ សូមឲ្យព្រះជាម្ចាស់ប្រទានពរ និងនាំផ្លូវពួកគេតាមផែនការរបស់ទ្រង់។ កុំនិយាយអ្វីដែលធ្វើឲ្យកូនៗឈឺចិត្ត ព្រោះពាក្យសម្តីមិនល្អអាចបន្សល់ទុកជារបួសក្នុងចិត្តពួកគេជារៀងរហូត។

សូមឲ្យអ្នកចេះឲ្យតម្លៃដល់កូនៗ គោរព ស្រឡាញ់ យល់ចិត្ត និងថែរក្សាពួកគេឲ្យបានល្អ។ ចូរចាំថា ពាក្យសម្តីរបស់អ្នកអាចសាង ឬក៏អាចបំផ្លាញបានដែរ ដូច្នេះសូមជ្រើសរើសប្រើពាក្យសម្តីដើម្បីប្រទានពរជានិច្ច។

សូមអ្នកអធិស្ឋានសម្រាប់ក្មេងៗទាំងអស់នៅលើពិភពលោក សូមឲ្យព្រះជាម្ចាស់ប្រទានពរ ការពារ និងដឹកនាំពួកគេតាមផែនការដ៏ល្អរបស់ទ្រង់ និងឲ្យពួកគេរួចផ្លូវពីគ្រោះអាក្រក់ទាំងឡាយ។


ម៉ាថាយ 18:3

ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​ប្រែ ហើយ​ត្រឡប់​ដូច​ជា​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
ជន‌គណនា 6:24-27

"សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ និង​ថែ‌រក្សា​អ្នក សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក​លើ​អ្នក និង​ផ្តល់​ព្រះ‌គុណ​ដល់​អ្នក សូម​ព្រះ‌យេហូវ៉ា​ងើប​ព្រះ​នេត្រ​មក​លើ​អ្នក ហើយ​ប្រទាន​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត"។ គេ​ត្រូវ​ប្រកាស​ឈ្មោះ​យើង​លើ​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ឯង ហើយ​យើង​នឹង​ឲ្យ​ពរ​គេ»។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 10:16

បន្ទាប់​មក ព្រះ‌អង្គ​លើក​ក្មេង​ទាំង​នោះ​ឡើង ដាក់​ព្រះ‌ហស្ត​លើ ហើយ​ប្រទាន​ពរ​ពួក​គេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 115:14

៙ សូម​ព្រះ‌យេហូវ៉ាប្រទាន​ពរ ឲ្យ​អ្នក​រាល់​គ្នាបាន​ចម្រើន​ឡើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 127:3

មើល៍ កូន​ចៅ​ជា​មត៌ក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​ដែល​កើត​ពី​ផ្ទៃ ជា​រង្វាន់​ដែល​ព្រះ‌អង្គ​ប្រទាន។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 11:25

នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌វរបិតា ជា​អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី​អើយ! ទូល‌បង្គំ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដោយ​ព្រោះ​ទ្រង់​លាក់​សេចក្តី​ទាំង​នេះ​ពី​ពួក​អ្នក​ប្រាជ្ញ និង​ពួក​អ្នក​ចេះ​ដឹង តែ​បាន​សម្តែង​សេចក្ដី​ទាំង​នោះ​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 22:6

ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះ‌បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់។

ជំពូក    |  កំណែ ចម្លង
យេរេមា 1:4-7

រីឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា៖ «មុន​ដែល​យើង​បាន​ជប​បង្កើត​អ្នក​នៅ​ក្នុង​ពោះ​ម្តាយ នោះ​យើង​ស្គាល់​អ្នក​ហើយ កាល​មុន​ដែល​អ្នក​សម្រាល​ចេញ​ពី​ផ្ទៃ​មក នោះ​យើង​បាន​ញែក​អ្នក​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​អ្នក​ឡើង​ជា​ហោរា ដល់​អស់​ទាំង​សាសន៍»។ នោះ​ខ្ញុំ​បាន​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ មើល៍ ទូល‌បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ»។ ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​ឲ្យ​ថា​អ្នក​ជា​មនុស្ស​ក្មេង​ឡើយ ដ្បិត​បើ​យើង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​អ្នក​ណា នោះ​អ្នក​ត្រូវ​តែ​ទៅ ហើយ​សេចក្ដី​អ្វី ដែល​យើង​បង្គាប់​អ្នក នោះ​អ្នក​ត្រូវ​តែ​ប្រាប់​ដែរ»។

ជំពូក    |  កំណែ ចម្លង
ជន‌គណនា 6:24-26

"សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ និង​ថែ‌រក្សា​អ្នក សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក​លើ​អ្នក និង​ផ្តល់​ព្រះ‌គុណ​ដល់​អ្នក សូម​ព្រះ‌យេហូវ៉ា​ងើប​ព្រះ​នេត្រ​មក​លើ​អ្នក ហើយ​ប្រទាន​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត"។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 144:12

៙ សូម​ឲ្យ​កូន​ប្រុសៗ​របស់​យើង បាន​ដូច​ជា​រុក្ខជាតិ ដុះ​លូតលាស់​ពេញ​កម្លាំង ក្នុង​វ័យ​នៅ​ក្មេង​របស់​គេ ហើយ​កូន​ស្រីៗ​របស់​យើង បាន​ដូច​ជា​ថ្ម​សីមា ដែល​ដាប់​ធ្វើ​តាម​របៀប​ព្រះ‌រាជ​វាំង។

ជំពូក    |  កំណែ ចម្លង
លូកា 9:47-48

ប៉ុន្តែ កាល​ព្រះ‌យេស៊ូវ​ជ្រាប​គំនិត​ក្នុង​ចិត្ត​គេ ព្រះ‌អង្គ​ក៏​យក​ក្មេង​តូច​មួយ​មក​ដាក់​នៅ​ជិត​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​នេះ ក្នុង​នាម​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ ព្រោះ​អ្នក​ណា​ដែល​តូច​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ ជា​អ្នក​ធំ​ជាង​គេ»។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 12:2

យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 11:6

នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា‌មួយ​កូន​ចៀម ឯ​ខ្លា‌រខិន នឹង​ដេក​នៅ​ជា‌មួយ​កូន​ពពែ ឯ​កូន​គោ និង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា‌មួយ​គ្នា ហើយ​ក្មេង​តូចៗ​ជា​គង្វាល​វា។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 1:8-9

នែ៎ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ របស់​ឪពុក​ចុះ កូន​កុំ​បោះ‌បង់​ចោល​ដំបូ‌ន្មាន របស់​ម្តាយ​ឯង​ឡើយ ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លម្អ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 6:6-9

សេចក្ដី​ទាំង​នេះ​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ជា‌និច្ច។ ត្រូវ​បង្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​របស់​អ្នក ហើយ​ត្រូវ​ដំណាល​សេចក្ដី​ទាំង​នេះ ពេល​អ្នក​អង្គុយ​នៅ​ក្នុង​ផ្ទះ ពេល​ដើរ​តាម​ផ្លូវ ពេល​ដេក និង​ពេល​ក្រោក​ឡើង​ផង។ ត្រូវ​ចង​សេចក្ដី​ទាំង​នេះជា​ទី​សម្គាល់​នៅ​នឹង​ដៃ ហើយ​ត្រូវ​ធ្វើ​ជា​ស្លាក​នៅ​កណ្ដាល​ថ្ងាស​របស់​អ្នក ត្រូវ​កត់​សេចក្ដី​ទាំងនេះ​នៅ​ក្រប​ទ្វារ​ផ្ទះ និង​នៅ​ទ្វារ​ក្រុង​របស់​អ្នក»។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 28:2

ព្រះ​ពរ​ទាំង​អស់​នេះ​នឹង​ធ្លាក់មក​លើ​អ្នក ហើយ​តាម​អ្នកជាប់ ប្រសិន‌បើអ្នកស្តាប់​តាម​ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 1:27-28

គឺ​ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​មាន​កូន​នេះ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​បាន​សម្រេច​ដល់​ខ្ញុំ ដូច​ពាក្យ​សំណូម​នោះ​មែន ដូច្នេះ ខ្ញុំ​សូម​ប្រគល់​កូន​នេះ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​របស់​ព្រះ‌អង្គ​រហូត​អស់​មួយ​ជីវិត»។ រួច​លោក​អែល​កាណា​ក៏​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។

ជំពូក    |  កំណែ ចម្លង
លូកា 1:76

រីឯ​កូន​វិញ គេ​នឹង​ហៅ​កូន​ថា ជា​ហោរា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 8:2

ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ពាក្យ​សរសើរ ដោយ‌សារ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ដោះ ដោយ​ព្រោះបច្ចា​មិត្ត​របស់​ព្រះ‌អង្គ ដើម្បី​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ ព្រម​ទាំង​ពួក​សង‌សឹក បាន​នៅ​ស្ងៀម។

ជំពូក    |  កំណែ ចម្លង
លូកា 1:76-78

រីឯ​កូន​វិញ គេ​នឹង​ហៅ​កូន​ថា ជា​ហោរា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ បាន​ស្គាល់​សេចក្តី​សង្គ្រោះ ដោយ​អត់​ទោស​ឲ្យ​គេ​រួច​ពី​បាប ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដ៏​ទន់​សន្ដោស​របស់​ព្រះ​នៃ​យើង ដែល​ព្រះ‌អង្គ​ប្រទាន​ថ្ងៃ​រះ​ពី​ស្ថាន​ដ៏​ខ្ពស់​មក​ដល់​យើង

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 128:5

សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​អ្នក​ពី​ក្រុង​ស៊ីយ៉ូន! សូម​ឲ្យ​អ្នក​បាន​ឃើញ​ភាពចម្រុង​ចម្រើន របស់​ក្រុង​យេរូ‌សាឡិម អស់​មួយ​ជីវិត​របស់​អ្នក!

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:14

តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេង​តូចៗ​ចូល​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​គេ​ឡើយ ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេង​ទាំង​នេះ​ឯង»។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 28:8

ព្រះ‌យេហូវ៉ា​នឹង​បង្គាប់​ឲ្យ​មាន​ពរ​នៅ​លើ​ជង្រុក​របស់​អ្នក និង​ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន។ ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​ពរ​អ្នក នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:13

៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:20

ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ឪពុក‌ម្តាយ​របស់​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់ ដ្បិត​នេះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 6:2-3

«ចូរ​គោរព​ឪពុក​ម្ដាយ​របស់​ខ្លួន (នេះ​ជា​ព្រះឱវាទ​ទីមួយ ដែល​ជាប់​មាន​ទាំង​សេចក្តី​សន្យា​ផង) ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់​ដោយ​ព្រោះ​ដំណឹង​ល្អ​នេះ ហើយ​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ដោយ​ក្លា‌ហាន តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។ លោក​ទី​ឃី‌កុស ជា​បង‌ប្អូន​ស្ងួន‌ភ្ងា និង​ជា​អ្នក​ជំនួយ​ដ៏​ស្មោះ​ត្រង់​ក្នុង​ព្រះ‌អម្ចាស់ នឹង​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ពី​គ្រប់​ការ​ទាំង​អស់ អំពី​ដំណើរ​របស់​ខ្ញុំ និង​ពី​អ្វីៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ។ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា សម្រាប់​គោល​បំណង​នេះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​អំពី​ដំណើរ​របស់​យើង ហើយ​ឲ្យ​គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ផង។ សូម​ឲ្យ​ពួក​បង‌ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត និង​សេចក្តី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​ពី​ព្រះ ជា​ព្រះ‌វរបិតា និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ សូម​ឲ្យ​ព្រះ​គុណ​បាន​សណ្ឋិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ឥត​ប្រែ​ប្រួល។ អាម៉ែន។:៚ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្តី​សុខ ហើយ​មាន​អាយុ​វែង​នៅ​ផែន​លើ​ផែនដី ។»

ជំពូក    |  កំណែ ចម្លង
អេសាយ 9:6

ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព។

ជំពូក    |  កំណែ ចម្លង
លូកា 1:66

អស់​អ្នក​ដែល​បាន​ឮ ក៏​ចង​ចាំ​រឿង​នេះ​ទុក​ក្នុង​ចិត្ត ហើយ​ពោល​ថា៖ «ដូច្នេះ តើ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដ្បិត​ព្រះ‌ហស្ត​របស់​ព្រះ‌អម្ចាស់​បាន​នៅ​ជា​មួយ​កូន​នេះ។

ជំពូក    |  កំណែ ចម្លង
លូកា 1:80

កូន​នោះ មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ ហើយ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ជា​ខ្លាំង ក៏​រស់​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ឃើញ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 49:25

គឺ​ដោយ​សារ​ព្រះ​របស់​ឪពុក ដែល​ព្រះ‌អង្គ​នឹង​ជួយ​កូន ដោយ​សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​នឹង​ប្រទាន​ពរ​កូន ព្រះ‌ពរ​ពី​លើ​មេឃ ព្រះ‌ពរ​ពី​ទី​ជម្រៅ​ដែល​នៅ​ខាង​ក្រោម ព្រះ‌ពរ​ពី​ទឹក​ដោះ និង​ពី​ផ្ទៃ​ផង។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:13-15

បន្ទាប់​មក មាន​គេ​នាំ​ក្មេង​តូចៗ​មក​ជិត​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ ហើយ​អធិស្ឋាន​ឲ្យ តែ​ពួក​សិស្ស​បាន​បន្ទោស​អ្នក​ទាំង​នោះ តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេង​តូចៗ​ចូល​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​គេ​ឡើយ ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេង​ទាំង​នេះ​ឯង»។ ព្រះ‌អង្គ​ក៏​ដាក់​ព្រះ‌ហស្ត​លើក្មេង​ទាំង​នោះ រួច​យាង​ចេញ​ពី​ទី​នោះ​ទៅ។

ជំពូក    |  កំណែ ចម្លង
អេសាយ 54:13

ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​អ្នក នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ‌យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ជា​បរិបូរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:13-14

៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។ ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 6:1-3

ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​របស់​ខ្លួន​ក្នុង​ព្រះ‌អម្ចាស់ ដ្បិត​ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ។ លើស​ពី​នេះ ចូរ​មាន​កម្លាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ និង​ក្នុង​ឫទ្ធិ‌បារមី​នៃ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ចូរ​ពាក់​គ្រប់​ទាំង​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​ទាស់​នឹង​ឧបាយ​កល​របស់​អារក្ស​បាន។ ដ្បិត​យើង​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​តយុទ្ធ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ ហើយ​ត​យុទ្ធ​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ដែរ។ ហេតុ​នេះ ត្រូវ​ប្រើ​គ្រប់​ទាំង​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន ហើយ​ក្រោយ​ពី​បាន​តយុទ្ធ​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​នៅ​តែ​ឈរ​មាំ​ដដែល។ ដូច្នេះ ចូរ​ឈរ​ឲ្យ​មាំ ដោយ​ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្តី​សុចរិត​ជា​អាវ​ក្រោះ។ ចូរ​ពាក់​សេចក្ដី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្តី​សុខ​សាន្ត ទុក​ជា​ស្បែក​ជើង។ បន្ថែម​ទៅ​នឹង​សេចក្ដី​ទាំង​នេះ ចូរ​យក​ជំនឿ​ទុក​ជា​ខែល ដែល​អ្នក​រាល់​គ្នា​អាច​នឹង​រំលត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​អា​កំណាច ដោយ​សារ​ខែល​នោះ។ ចូរ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មួក​សឹក និង​ដាវ​របស់​ព្រះ‌វិញ្ញាណ ដែល​ជា​ព្រះ‌បន្ទូល​របស់​ព្រះ។ ចូរ​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​គ្រប់​ពេល​វេលា ដោយ​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​គ្រប់​យ៉ាង ហើយ​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​គ្រប់​ទាំង​សេចក្តី​ខ្ជាប់​ខ្ជួន និង​សេចក្តី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់។ ចូរ​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង សូម​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សម្ដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លា‌ហាន ដើម្បី​ប្រាប់​គេ​ពី​អាថ៌‌កំបាំង​នៃ​ដំណឹង​ល្អ «ចូរ​គោរព​ឪពុក​ម្ដាយ​របស់​ខ្លួន (នេះ​ជា​ព្រះឱវាទ​ទីមួយ ដែល​ជាប់​មាន​ទាំង​សេចក្តី​សន្យា​ផង) ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់​ដោយ​ព្រោះ​ដំណឹង​ល្អ​នេះ ហើយ​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ដោយ​ក្លា‌ហាន តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។ លោក​ទី​ឃី‌កុស ជា​បង‌ប្អូន​ស្ងួន‌ភ្ងា និង​ជា​អ្នក​ជំនួយ​ដ៏​ស្មោះ​ត្រង់​ក្នុង​ព្រះ‌អម្ចាស់ នឹង​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ពី​គ្រប់​ការ​ទាំង​អស់ អំពី​ដំណើរ​របស់​ខ្ញុំ និង​ពី​អ្វីៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ។ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា សម្រាប់​គោល​បំណង​នេះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​អំពី​ដំណើរ​របស់​យើង ហើយ​ឲ្យ​គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ផង។ សូម​ឲ្យ​ពួក​បង‌ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត និង​សេចក្តី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​ពី​ព្រះ ជា​ព្រះ‌វរបិតា និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ សូម​ឲ្យ​ព្រះ​គុណ​បាន​សណ្ឋិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ឥត​ប្រែ​ប្រួល។ អាម៉ែន។:៚ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្តី​សុខ ហើយ​មាន​អាយុ​វែង​នៅ​ផែន​លើ​ផែនដី ។»

ជំពូក    |  កំណែ ចម្លង
លូកា 18:16

ប៉ុន្តែ ព្រះ‌យេស៊ូវ​ហៅ​ពួក​សិស្ស​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​កូន​ក្មេង​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកគេ​ឡើយ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​ក្មេងៗ​ទាំង​នេះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 20:7

មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន កូន​ចៅ​របស់​អ្នក​នោះ​មាន​ពរ​ត​រៀង​ទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 128:3

ប្រពន្ធ​របស់​អ្នក​នឹង​បាន​ដូច​ជា ដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្លែ នៅ​ក្នុង​ផ្ទះ​របស់​អ្នក កូន​ៗ​របស់​អ្នកនឹង​បាន​ដូច​ជា ដើម​អូលីវ​នៅ​ជុំ‌វិញ​តុរបស់​អ្នក។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 18:10

ចូរ​ប្រយ័ត្ន កុំ​មើល​ងាយ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​ទាំង​នេះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌ ទេវតា​របស់​ពួក​គេ​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌វរបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 6:6-7

សេចក្ដី​ទាំង​នេះ​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ជា‌និច្ច។ ត្រូវ​បង្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​របស់​អ្នក ហើយ​ត្រូវ​ដំណាល​សេចក្ដី​ទាំង​នេះ ពេល​អ្នក​អង្គុយ​នៅ​ក្នុង​ផ្ទះ ពេល​ដើរ​តាម​ផ្លូវ ពេល​ដេក និង​ពេល​ក្រោក​ឡើង​ផង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:13

សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 86:15

ប៉ុន្ដែ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា និង​ប្រណី​សន្ដោស ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ជា​បរិបូរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:11-12

៙ ដ្បិត​ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា របស់​ព្រះ‌អង្គពី​ដំណើរ​អ្នក ឲ្យ​បាន​ថែ‌រក្សាអ្នក ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​អ្នក។ ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:19

ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​នឹង​បំពេញ​គ្រប់​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:5

កុំ​បណ្ដោយ​ឲ្យ​ជីវិត​អ្នក​រាល់​គ្នា​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ ហើយ​សូម​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ចុះ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​មិន​ចាក​ចេញ​ពី​អ្នក ក៏​មិន​បោះ​បង់​ចោល​អ្នក​ឡើយ» ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:7

ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ‌អង្គ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:11

ព្រះ‌អង្គ​នឹង​ឃ្វាល​ហ្វូង​របស់​ព្រះ‌អង្គ ដូច​ជា​គង្វាល ព្រះ‌អង្គ​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:9

ព្រះ‌យេហូវ៉ា​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ គ្រប​លើ​អ្វីៗ​ទាំងអស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:7

ទេវតា​របស់​ព្រះ‌យេហូវ៉ា ចោម‌រោម​ជុំ‌វិញ​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​គេ​ឲ្យ​រួច។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:5-6

ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:27

ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំនឹង​រូប​អង្គ​ទ្រង់នោះឯង ព្រះ‌អង្គ​បាន​បង្កើត​គេ ជា​ប្រុស​ជា​ស្រី។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:14-16

អ្នក​រាល់​គ្នា​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក ទី​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ មិន​អាច​លាក់​កំបាំង​បាន​ឡើយ។ គ្មាន​អ្នក​ណា​អុជ​ចង្កៀង​យក​ទៅ​ដាក់​ក្រោម​ថាំង​នោះ​ទេ គឺ​គេ​ដាក់​វា​លើ​ជើង​ចង្កៀង​វិញ ទើប​ចង្កៀង​នោះ​ភ្លឺ​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​នៅ​ក្នុង​ផ្ទះ។ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​ភ្លឺ​ដល់​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា ហើយ​សរសើរ​តម្កើង​ដល់​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:14

ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា និង​ជា​អ្នក​ប្រោស​លោះ​នៃ ទូល‌បង្គំ​អើយ សូម​ឲ្យ​ពាក្យ​សម្ដី ដែល​ចេញ​មក​ពី​មាត់​ទូល‌បង្គំ និង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល‌បង្គំ បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 34:7

ព្រះ‌អង្គ​មាន​ព្រះ​ហឫទ័យ​មេត្តា‌ករុណា ដល់​មនុស្ស​ទាំង​ពាន់ ក៏​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត អំពើ​រំលង និង​អំពើ​បាប ប៉ុន្តែ ព្រះ‌អង្គ​មិន​រាប់​មនុស្ស​មាន​ទោស​ថា ជា​ឥត​ទោស​ឡើយ ព្រះ‌អង្គ​ដាក់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​ឪពុក រហូត​ដល់​កូន​ចៅ ដល់​បី ហើយ​បួន​ជំនាន់​ផង»។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 5:16-18

ចូរ​អរ​សប្បាយ​ជា‌និច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:28

យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 112:1-2

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច ព្រះ‌យេហូវ៉ា ហើយ​សប្បាយ​រីក​រាយ​ជា​ខ្លាំង នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ គេ​មាន​ចិត្ត​ខឹង គេ​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់​ទៅ ចិត្ត​ប្រាថ្នា​ចង់​បាន​របស់​មនុស្ស​អាក្រក់ នឹង​វិនាស​សូន្យ​ទៅ។ ពូជ‌ពង្ស​របស់​អ្នក​នោះនឹង​ខ្លាំង​ពូកែ​នៅ​ក្នុង​ស្រុក ជំនាន់​មនុស្ស​ទៀង​ត្រង់​នឹង​បាន​ពរ។

ជំពូក    |  កំណែ ចម្លង
យេរេមា 29:11

ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​ស្គាល់​សេចក្ដី​ដែល​យើង​គិត​ពី​ដំណើរ​អ្នក​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:11

ទូល‌បង្គំ​បាន​រក្សា​ព្រះ‌បន្ទូល​ព្រះ‌អង្គ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
លូកា 2:52

ព្រះ‌យេស៊ូវ​មាន​វ័យ​ចម្រើន​ឡើង ទាំង​ប្រាជ្ញា និង​កេរ្តិ៍​ឈ្មោះ ហើយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង​ទាំង​ពួង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 121:7-8

៙ ព្រះ‌យេហូវ៉ា​នឹង​ថែ‌រក្សា​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ជីវិត​របស់​អ្នក។ ឯ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មក នោះ​ព្រះ‌យេហូវ៉ា​នឹង​ថែ‌រក្សា ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ។

ជំពូក    |  កំណែ ចម្លង

ការអធិស្ឋានដល់ព្រះ

ឱព្រះវរបិតាដ៏ស្មោះត្រង់និងមេត្តាករុណា! នៅក្នុងព្រះនាមព្រះយេស៊ូវ ខ្ញុំសូមអង្វរព្រះអង្គសូមទ្រង់ថែរក្សានិងប្រទានពរដល់ជីវិតរបស់កូនៗទាំងអស់ សូមឲ្យពួកគេបានស្មោះស្គាល់ព្រះអង្គ ហើយជីវិតរបស់ពួកគេបានផ្លាស់ប្ដូរ ពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធដ៏រុងរឿងរបស់ព្រះអង្គ សូមឲ្យពួកគេរីកចម្រើនឡើងក្នុងប្រាជ្ញា ក្នុងព្រះគុណ និងក្នុងរូបរាងកាយ សូមឲ្យពួកគេក្លាយជាកូនៗដែលមានគុណធម៌និងគោលការណ៍គ្រីស្ទាន ស្រឡាញ់និងអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។ ខ្ញុំប្រកាសថា ព្រះអង្គនឹងសម្រេចគោលបំណងរបស់ព្រះអង្គនៅក្នុងជីវិតរបស់ពួកគេ ហើយពួកគេនឹងក្លាយជាបុរសនិងស្ត្រីតាមបំណងព្រះទ័យរបស់ព្រះអង្គ គោរពប្រតិបត្តិព្រះអង្គ និងគោរពឪពុកម្ដាយរបស់ខ្លួន។ ព្រះអម្ចាស់អើយ សូមលើកជំនាន់ឪពុកម្ដាយដែលប្ដេជ្ញាចិត្តជាមួយព្រះអង្គ ដើម្បីបង្រៀនកូនតូចៗរបស់ពួកគេនៅក្នុងផ្លូវរបស់ព្រះអង្គ។ សូមព្រះអង្គថែរក្សាការចេញចូលរបស់ពួកគេ និងការពារពួកគេឲ្យរួចផុតពីល្បិចកលនិងការវាយប្រហារទាំងអស់របស់សត្រូវ។ ក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន!
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម