ចៅហ្វាយក៏សរសើរមេការដ៏ទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្ដយ៉ាងឆ្លាតវៃ។ នៅជំនាន់របស់ពួកគេនេះ ពួកកូនចៅនៃលោកិយឆ្លាតជាងពួកកូនចៅនៃពន្លឺ។
១ ថែស្សាឡូនីច 5:5 - Khmer Christian Bible ព្រោះអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ។ យើងមិនមែនជាពួកនៃសេចក្ដីងងឹត ឬយប់ឡើយ ព្រះគម្ពីរខ្មែរសាកល ពីព្រោះអ្នករាល់គ្នាសុទ្ធតែជាកូននៃពន្លឺ និងជាកូននៃថ្ងៃ។ យើងមិនមែនជារបស់យប់ ឬរបស់សេចក្ដីងងឹតទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ យើងមិនមែនជាពួកយប់ ឬជាពួកសេចក្តីងងឹតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួន មានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និងក្នុងសេចក្ដីងងឹតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាសុទ្ធតែជាពួកនៃពន្លឺ ហើយជាពួកនៃថ្ងៃ យើងមិនមែនជាពួកនៃយប់ ឬនៃសេចក្ដីងងឹតឡើយ អាល់គីតាប បងប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួន មានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និងក្នុងសេចក្ដីងងឹតទេ។ |
ចៅហ្វាយក៏សរសើរមេការដ៏ទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្ដយ៉ាងឆ្លាតវៃ។ នៅជំនាន់របស់ពួកគេនេះ ពួកកូនចៅនៃលោកិយឆ្លាតជាងពួកកូនចៅនៃពន្លឺ។
ចូរជឿលើពន្លឺចុះ ទាន់អ្នករាល់គ្នានៅមានពន្លឺ ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាកូននៃពន្លឺ»។ កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ព្រះអង្គក៏យាងចេញទៅ ហើយលាក់ខ្លួនពីពួកគេ។
បំភ្លឺភ្នែករបស់ពួកគេឲ្យបែរចេញពីសេចក្ដីងងឹតមកឯពន្លឺ ហើយពីអំណាចរបស់អារក្សសាតាំងមកឯព្រះជាម្ចាស់ ដើម្បីឲ្យពួកគេទទួលបានការលើកលែងទោសបាប និងមរតកក្នុងចំណោមអស់អ្នកដែលត្រូវបានញែកជាបរិសុទ្ធ ដោយជំនឿលើយើង។
ព្រោះកាលពីមុនអ្នករាល់គ្នាជាសេចក្ដីងងឹត ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺនៅក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យដូចជាកូនរបស់ពន្លឺចុះ
ប៉ុន្ដែយើងជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួនទាំងពាក់ជំនឿ និងសេចក្ដីស្រឡាញ់ជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមនៃសេចក្ដីសង្រ្គោះជាមួក
យ៉ាងណាមិញ ខ្ញុំសរសេរបញ្ញត្ដិថ្មីមួយមកអ្នករាល់គ្នាដែលពិតនៅក្នុងព្រះអង្គ និងនៅក្នុងអ្នករាល់គ្នាដែរ ព្រោះសេចក្ដីងងឹតកំពុងរលាយបាត់ទៅ រីឯពន្លឺដ៏ពិតកំពុងបញ្ចេញពន្លឺស្រាប់ហើយ។