ព្រះអង្គមានបន្ទូលទៀតថា៖ «ដោយហេតុនេះបុរសនឹងចាកចេញពីឪពុកម្ដាយ ហើយទៅនៅជាប់នឹងប្រពន្ធ រួចអ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ
អេភេសូរ 5:31 - Khmer Christian Bible ដោយហេតុនេះ បានជាមនុស្សប្រុសនឹងចាកចេញពីឪពុកម្ដាយទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ។ ព្រះគម្ពីរខ្មែរសាកល “ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយ ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ដោយហេតុនេះបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធរបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ »។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «ដោយហេតុនោះបានជាមនុស្សប្រុស នឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១វិញ» អាល់គីតាប ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ។ |
ព្រះអង្គមានបន្ទូលទៀតថា៖ «ដោយហេតុនេះបុរសនឹងចាកចេញពីឪពុកម្ដាយ ហើយទៅនៅជាប់នឹងប្រពន្ធ រួចអ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ
ឬមួយអ្នករាល់គ្នាមិនដឹងថា អ្នកដែលរួមរ័កជាមួយស្រ្តីពេស្យា មានរូបកាយតែមួយជាមួយនាង ដ្បិតមានសេចក្ដីចែងទុកថា៖ «អ្នកទាំងពីរនឹងត្រលប់ជារូបកាយតែមួយ»
សេចក្ដីអាថ៌កំបាំងនេះជ្រាលជ្រៅណាស់ ប៉ុន្ដែខ្ញុំនិយាយនេះសំដៅលើព្រះគ្រិស្ដ និងក្រុមជំនុំប៉ុណ្ណោះ។