ចូរទទួលនឹមខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្ដសុភាព នោះអ្នករាល់គ្នានឹងរកបានសេចក្ដីសម្រាកដល់ព្រលឹង
អេភេសូរ 4:20 - Khmer Christian Bible ប៉ុន្តែអ្នករាល់គ្នាមិនបានរៀនអំពីព្រះគ្រិស្ដដូច្នោះទេ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នករាល់គ្នាមិនបានរៀនអំពីព្រះគ្រីស្ទយ៉ាងដូច្នោះទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាមិនបានរៀនឲ្យស្គាល់ព្រះគ្រីស្ទបែបនោះទេ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបងប្អូនវិញ បងប្អូនពុំបានទទួលការអប់រំអំពីព្រះគ្រិស្តរបៀបនេះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នករាល់គ្នាមិនបានរៀនឲ្យស្គាល់ព្រះគ្រីស្ទយ៉ាងនោះទេ អាល់គីតាប រីឯបងប្អូនវិញ បងប្អូនពុំបានទទួលការអប់រំអំពីអាល់ម៉ាហ្សៀសរបៀបនេះទេ។ |
ចូរទទួលនឹមខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្ដសុភាព នោះអ្នករាល់គ្នានឹងរកបានសេចក្ដីសម្រាកដល់ព្រលឹង
ហើយគេនឹងប្រកាសក្នុងព្រះនាមរបស់ព្រះអង្គអំពីការប្រែចិត្ដសម្រាប់ការលើកលែងទោសបាបដល់ជនជាតិទាំងអស់ចាប់ផ្ដើមពីក្រុងយេរូសាឡិមទៅ
មានសេចក្តីចែងទុកនៅក្នុងបទគម្ពីររបស់ពួកអ្នកនាំព្រះបន្ទូលថា ព្រះជាម្ចាស់បង្រៀនគេទាំងអស់គ្នា។ អស់អ្នកដែលបានស្ដាប់ បានរៀនពីព្រះវរបិតា អ្នកនោះនឹងមកឯខ្ញុំ
អ្នករាល់គ្នាពិតជាបានឮអំពីព្រះអង្គ និងបានទទួលការបង្រៀនក្នុងព្រះអង្គ ដែលស្របទៅតាមសេចក្ដីពិតក្នុងព្រះយេស៊ូហើយ
រីឯអ្នករាល់គ្នាវិញ ប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាមិនចាំបាច់ឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាទៀតទេ ដ្បិតប្រេងតាំងរបស់ព្រះអង្គបង្រៀនអ្នករាល់គ្នាអំពីគ្រប់ការទាំងអស់ ហើយជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ ដូច្នេះ ចូរនៅជាប់នឹងព្រះអង្គ ដូចដែលព្រះអង្គបានបង្រៀនអ្នករាល់គ្នាចុះ។