បងប្អូនអើយ! ខ្ញុំសូមនិយាយតាមបែបមនុស្សថា សូម្បីតែកិច្ចព្រមព្រៀងរបស់មនុស្ស បើគេព្រមព្រៀងគ្នាហើយ គ្មានអ្នកណាម្នាក់អាចលុបចោល ឬបន្ថែមបានឡើយ។
ហេព្រើរ 6:16 - Khmer Christian Bible ដ្បិតមនុស្សតែងតែស្បថនឹងអ្នកដែលធំជាងខ្លួន ហើយគេចាត់ទុកសម្បថនោះថាបានការ ដើម្បីបញ្ចប់ទំនាស់គ្រប់បែបយ៉ាង។ ព្រះគម្ពីរខ្មែរសាកល ជាការពិត គេតែងតែស្បថដោយអាងអ្នកដែលធំជាង ហើយពាក្យសម្បថនោះជាការបញ្ជាក់ ដើម្បីបញ្ចប់ជម្លោះទាំងអស់របស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមនុស្សតែងស្បថដោយអាងអ្វីមួយដែលធំជាងខ្លួន ហើយពាក្យសម្បថនោះជាការបញ្ជាក់ ដើម្បីបញ្ចប់ទំនាស់គ្រប់បែបយ៉ាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សតែងតែស្បថដោយយកអ្វីៗធំជាងខ្លួនមកធ្វើជាប្រធាន ហើយសម្បថនោះធ្វើឲ្យពាក្យសម្ដីរបស់គេយកជាការបាន ដើម្បីបញ្ចប់ការទាស់ទែងគ្នាគ្រប់យ៉ាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតឯមនុស្ស គេតែងតែស្បថដោយអ្នកណាដែលធំជាងខ្លួន ហើយពាក្យសម្បថនោះ ក៏រាំងរាគ្រប់ទាំងផ្លូវទាស់ទែងគ្នា ដើម្បីឲ្យការនោះបានសំរេច អាល់គីតាប មនុស្សតែងតែស្បថដោយយកអ្វីៗធំជាងខ្លួនមកធ្វើជាប្រធាន ហើយសម្បថនោះធ្វើឲ្យពាក្យសំដីរបស់គេយកជាការបាន ដើម្បីបញ្ចប់ការទាស់ទែងគ្នាគ្រប់យ៉ាង។ |
បងប្អូនអើយ! ខ្ញុំសូមនិយាយតាមបែបមនុស្សថា សូម្បីតែកិច្ចព្រមព្រៀងរបស់មនុស្ស បើគេព្រមព្រៀងគ្នាហើយ គ្មានអ្នកណាម្នាក់អាចលុបចោល ឬបន្ថែមបានឡើយ។
នៅពេលព្រះជាម្ចាស់សន្យាជាមួយលោកអ័ប្រាហាំ ព្រះអង្គបានស្បថនឹងអង្គទ្រង់ ព្រោះគ្មានអ្នកណាធំជាងព្រះអង្គដែលព្រះអង្គត្រូវស្បថនឹងគេឡើយ