ស្ដេចហេរ៉ូឌក៏ដូចគ្នាដែរ ដ្បិតស្ដេចបានបញ្ជូនបុរសនេះមកឲ្យយើងវិញ ហើយមើល៍ គាត់មិនបានប្រព្រឹត្តអ្វីមួយដែលសមនឹងស្លាប់សោះ
លូកា 9:9 - Khmer Christian Bible រីឯស្ដេចហេរ៉ូឌវិញបានមានបន្ទូលថា៖ «ខ្ញុំបានកាត់កលោកយ៉ូហានហើយ ចុះតើម្នាក់នេះជាអ្នកណា បានជាខ្ញុំឮហេតុការណ៍អំពីគាត់យ៉ាងដូច្នេះ?» ស្ដេចក៏ចង់ជួបព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល រីឯហេរ៉ូឌមានរាជឱង្ការថា៖ “យើងបានកាត់ក្បាលយ៉ូហានហើយ ចុះអ្នកនេះដែលយើងឮហេតុការណ៍ទាំងនេះអំពីគាត់ ជានរណា?” ដូច្នេះ ហេរ៉ូឌក៏ចង់ជួបព្រះយេស៊ូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទហេរ៉ូឌមានរាជឱង្ការថា៖ «យើងបានកាត់ក្បាលយ៉ូហានហើយ ចុះអ្នកដែលយើងឮថា បានធ្វើការអស្ចារ្យទាំងនេះ ជាអ្នកណា?» ហើយព្រះបាទហេរ៉ូឌក៏ចង់ឃើញព្រះអង្គដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះបាទហេរ៉ូដមានរាជឱង្ការថា៖ «យើងបានឲ្យគេកាត់កយ៉ូហានស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះជានរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែហេរ៉ូឌមានបន្ទូលថា យើងបានកាត់ក្បាលយ៉ូហានហើយ ដូច្នេះ តើអ្នកណាហ្ន៎ ដែលអញឮថា ធ្វើការប្លែកទាំងម៉្លេះនេះ ហើយក៏រកចង់ឃើញទ្រង់។ អាល់គីតាប រីឯស្តេចហេរ៉ូដបានប្រាប់ថា៖ «យើងបានឲ្យគេកាត់ ក យ៉ះយ៉ាស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះជានរណា?»។ ស្តេចហេរ៉ូដមានបំណងចង់ជួបអ៊ីសា។ |
ស្ដេចហេរ៉ូឌក៏ដូចគ្នាដែរ ដ្បិតស្ដេចបានបញ្ជូនបុរសនេះមកឲ្យយើងវិញ ហើយមើល៍ គាត់មិនបានប្រព្រឹត្តអ្វីមួយដែលសមនឹងស្លាប់សោះ
ពេលស្ដេចជួបព្រះយេស៊ូ ក៏ត្រេកអរជាពន់ពេក ព្រោះស្ដេចបានឮអំពីព្រះអង្គ និងចង់ជួបព្រះអង្គជាយូរមកហើយ ស្ដេចសង្ឃឹមថានឹងឃើញព្រះអង្គសំដែងទីសំគាល់អស្ចារ្យណាមួយ។