លោកពេត្រុសនាំព្រះអង្គទៅដាច់ដោយឡែកពីគេ រួចក៏ចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមមេត្ដាអាណិតផងចុះ ការនេះនឹងមិនកើតឡើងចំពោះព្រះអង្គជាដាច់ខាត»
លូកា 9:45 - Khmer Christian Bible តែពួកគេមិនយល់ព្រះបន្ទូលនេះទេ ដ្បិតត្រូវបានលាក់បាំងពីពួកគេ ដើម្បីមិនឲ្យយល់ពីសេចក្ដីនេះ ហើយពួកគេក៏មិនហ៊ានទូលសួរព្រះអង្គអំពីព្រះបន្ទូលនេះដែរ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកសិស្សមិនយល់ព្រះបន្ទូលនេះទេ ពីព្រោះព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ដើម្បីកុំឲ្យយល់អត្ថន័យឡើយ ហើយពួកគេក៏មិនហ៊ានទូលសួរព្រះអង្គអំពីព្រះបន្ទូលនេះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីនោះទេ ព្រោះជាការលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរព្រះអង្គពីសេចក្តីនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះទេ ព្រោះព្រះជាម្ចាស់មិនទាន់សម្តែងអត្ថន័យឲ្យគេយល់ ប៉ុន្តែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែគេមិនបានយល់សេចក្ដីនោះទេ ព្រោះជាសេចក្ដីលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ពីសេចក្ដីនោះដែរ អាល់គីតាប ពួកសិស្សពុំបានយល់ពាក្យនេះទេ ព្រោះអុលឡោះមិនទាន់សំដែងអត្ថន័យឲ្យគេយល់ ប៉ុន្តែ ពួកគេមិនហ៊ានសួរអ៊ីសាអំពីរឿងនេះឡើយ។ |
លោកពេត្រុសនាំព្រះអង្គទៅដាច់ដោយឡែកពីគេ រួចក៏ចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមមេត្ដាអាណិតផងចុះ ការនេះនឹងមិនកើតឡើងចំពោះព្រះអង្គជាដាច់ខាត»
កាលពួកគេមកជុំគ្នានៅស្រុកកាលីឡេ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់មនុស្ស
ពួកគេបានរក្សាព្រះបន្ទូលនោះទុកក្នុងចិត្ដ និងសួរដេញដោលគ្នាថា តើការរស់ពីស្លាប់ឡើងវិញមានន័យយ៉ាងដូចម្តេច?
ប៉ុន្ដែពួកគេមិនយល់សេចក្ដីទាំងនេះឡើយ ដ្បិតព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ហើយពួកគេមិនយល់ពីសេចក្ដីដែលព្រះអង្គបានមានបន្ទូលទេ។
មានការប្រកែកគ្នាកើតឡើងក្នុងចំណោមពួកសិស្ស គឺថាតើអ្នកណាជាអ្នកធំជាងគេក្នុងចំណោមពួកគេ។
មុនដំបូងពួកសិស្សរបស់ព្រះអង្គមិនយល់សេចក្ដីទាំងនេះទេ ប៉ុន្ដែកាលព្រះយេស៊ូបានតម្កើងឡើង នោះទើបពួកគេនឹកឃើញថា សេចក្ដីទាំងនេះបានចែងទុកអំពីព្រះអង្គ ហើយពួកគេក៏បានធ្វើកិច្ចការទាំងនោះសម្រាប់ព្រះអង្គដែរ។
បណ្ដាជនទូលឆ្លើយទៅព្រះអង្គថា៖ «យើងបានឮពីគម្ពីរវិន័យថា ព្រះគ្រិស្ដត្រូវគង់នៅអស់កល្បជានិច្ច ចុះហេតុដូចម្តេចបានជាអ្នកនិយាយថា កូនមនុស្សត្រូវលើកឡើងដូច្នេះ? តើកូនមនុស្សនោះជានរណា?»
លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! យើងមិនដឹងថាព្រះអង្គយាងទៅណាទេ ដូច្នេះតើធ្វើដូចម្តេចឲ្យយើងអាចស្គាល់ផ្លូវនោះបាន?»