ពួកសិស្សបានចូលមកជិតព្រះអង្គទូលសួរថា៖ «ហេតុអ្វីបានជាលោកនិយាយនឹងគេជារឿងប្រៀបប្រដូចដូច្នេះ?»
លូកា 8:9 - Khmer Christian Bible ពួកសិស្សព្រះអង្គបានទូលសួរព្រះអង្គថា៖ «តើរឿងប្រៀបប្រដូចនេះមានន័យដូចម្ដេច?» ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ពួកសិស្សរបស់ព្រះយេស៊ូវទូលសួរព្រះអង្គអំពីអត្ថន័យរបស់ពាក្យឧបមានេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកសិស្សទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបនេះមានន័យដូចម្តេច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្ស*របស់ព្រះយេស៊ូទូលសួរព្រះអង្គថា៖ «តើពាក្យប្រស្នានោះមានន័យដូចម្ដេច?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សទូលសួរទ្រង់ថា ពាក្យប្រៀបនេះមានន័យដូចម្តេច អាល់គីតាប សិស្សរបស់អ៊ីសាសួរអ៊ីសាថា៖ «តើពាក្យប្រស្នានោះ មានន័យដូចម្ដេច?»។ |
ពួកសិស្សបានចូលមកជិតព្រះអង្គទូលសួរថា៖ «ហេតុអ្វីបានជាលោកនិយាយនឹងគេជារឿងប្រៀបប្រដូចដូច្នេះ?»
បន្ទាប់មក ព្រះអង្គក៏ចាកចេញពីបណ្ដាជន ហើយយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គទូលថា៖ «សូមបកស្រាយប្រាប់យើងខ្ញុំពីរឿងប្រៀបប្រដូចអំពីស្រែមានស្រងែផង»។
នៅពេលព្រះអង្គគង់នៅតែឯង សាវកទាំងដប់ពីរ និងអ្នកផ្សេងទៀតដែលនៅជុំវិញព្រះអង្គ បានទូលសួរព្រះអង្គពីរឿងប្រៀបប្រដូចទាំងនោះ
ព្រះអង្គមិនបានមានបន្ទូលទៅពួកគេ ក្រៅពីរឿងប្រៀបប្រដូចឡើយ តែពេលនៅតែឯងជាមួយនឹងពួកសិស្ស ព្រះអង្គបានពន្យល់ប្រាប់សព្វគ្រប់។
ខ្ញុំមិនហៅអ្នករាល់គ្នាថា បាវបម្រើទៀតទេ ព្រោះបាវបម្រើមិនដឹងថា ចៅហ្វាយរបស់ខ្លួនធ្វើអ្វីឡើយ ផ្ទុយទៅវិញ ខ្ញុំហៅអ្នករាល់គ្នាថា មិត្ដសម្លាញ់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងអំពីអ្វីៗដែលខ្ញុំបានឮពីព្រះវរបិតារបស់ខ្ញុំ