រួចព្រះអង្គមានបន្ទូលទៅគេថា៖ «ថ្ងៃសប្ប័ទតាំងឡើងសម្រាប់មនុស្ស ប៉ុន្ដែមិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ
លូកា 6:5 - Khmer Christian Bible រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេទៀតថា៖“កូនមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «កូនមនុស្សជាម្ចាស់នៃថ្ងៃសប្ប័ទ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ បុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលទៅគេថា កូនមនុស្សក៏ជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ។ អាល់គីតាប អ៊ីសាប្រាប់ទៅគេទៀតថា៖ បុត្រាមនុស្សជាម្ចាស់លើថ្ងៃជំអាត់។ |
រួចព្រះអង្គមានបន្ទូលទៅគេថា៖ «ថ្ងៃសប្ប័ទតាំងឡើងសម្រាប់មនុស្ស ប៉ុន្ដែមិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ
នោះមានពពកលេចមកគ្របបាំងពួកគាត់ និងមានសំឡេងចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង ចូរស្ដាប់តាមព្រះអង្គចុះ»
គឺស្ដេចបានចូលក្នុងដំណាក់ព្រះជាម្ចាស់ ហើយបានយកនំប៉័ងតាំងថ្វាយមកបរិភោគ ដែលវិន័យមិនអនុញ្ញាតឲ្យបរិភោគ លើកលែងតែសង្ឃប៉ុណ្ណោះ ស្ដេចបានឲ្យនំប៉័ងនោះដល់គូកនថែមទៀតផង»
នៅថ្ងៃសប្ប័ទមួយទៀត ព្រះអង្គបានចូលទៅក្នុងសាលាប្រជុំ និងបានបង្រៀន ហើយនៅទីនោះ មានបុរសម្នាក់ស្វិតដៃខាងស្ដាំ។
នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់នៅក្នុងវិញ្ញាណ ហើយខ្ញុំបានឮសំឡេងយ៉ាងខ្លាំងមួយដូចជាសំឡេងត្រែនៅពីក្រោយខ្ញុំ