ពេលពួកអ្នកខាងគណៈផារិស៊ីឃើញដូច្នេះ ក៏ទូលព្រះអង្គថា៖ «មើល៍ ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលវិន័យបានហាមនៅថ្ងៃសប្ប័ទ»
លូកា 6:2 - Khmer Christian Bible ពួកអ្នកខាងគណៈផារិស៊ីខ្លះបានសួរថា៖ «តើហេតុដូចម្ដេចបានជាអ្នករាល់គ្នាធ្វើអ្វី ដែលវិន័យហាមនៅថ្ងៃសប្ប័ទដូច្នេះ?» ព្រះគម្ពីរខ្មែរសាកល មានអ្នកខ្លះក្នុងពួកផារិស៊ីនិយាយថា៖ “ម្ដេចក៏អ្នករាល់គ្នាធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ មានពួកផារិស៊ីខ្លះនិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពួកខាងគណៈផារីស៊ី*ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ*ដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពួកផារិស៊ីខ្លះស្តីថា ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សំរាកដូច្នេះ អាល់គីតាប មានពួកខាងគណៈផារីស៊ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលបញ្ញត្ដិហាមមិនឲ្យធ្វើនៅថ្ងៃជំអាត់ដូច្នេះ?»។ |
ពេលពួកអ្នកខាងគណៈផារិស៊ីឃើញដូច្នេះ ក៏ទូលព្រះអង្គថា៖ «មើល៍ ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលវិន័យបានហាមនៅថ្ងៃសប្ប័ទ»
«ហេតុអ្វីបានជាពួកសិស្សរបស់លោកបំពានទំនៀមទម្លាប់ចាស់បុរាណដូច្នេះ? ដ្បិតនៅពេលបរិភោគអាហារ ពួកគេមិនលាងដៃទេ»
ហើយអ្នកខាងគណៈផារិស៊ីបានទូលព្រះអង្គថា៖ «មើល៍ ហេតុដូចម្ដេចបានជាគេធ្វើអ្វីដែលវិន័យហាមនៅថ្ងៃសប្ប័ទដូច្នេះ?»
ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «ពួកសិស្សរបស់លោកយ៉ូហានបានអធិស្ឋានសូម ទាំងតមអាហារជាញឹកញាប់ ឯពួកសិស្សរបស់អ្នកខាងគណៈផារិស៊ីក៏ដូច្នោះដែរ រីឯពួកសិស្សរបស់លោកវិញបែរជាស៊ីផឹកទៅវិញ»
ហេតុនេះហើយ ពួកជនជាតិយូដាបានបៀតបៀនព្រះយេស៊ូ ដោយសារតែព្រះអង្គធ្វើការនោះនៅថ្ងៃសប្ប័ទ។