បណ្ដាជនទាំងអស់បាននឹកអស្ចារ្យ ហើយនិយាយថា៖ «តើលោកនេះជាពូជពង្សស្ដេចដាវីឌមែនឬ?»
លូកា 5:26 - Khmer Christian Bible ពួកគេគ្រប់គ្នាមានសេចក្ដីស្ញប់ស្ញែង ក៏សរសើរតម្កើងព្រះជាម្ចាស់ ហើយបានពេញដោយសេចក្ដីកោតខ្លាច ទាំងនិយាយថា៖ «នៅថ្ងៃនេះ យើងបានឃើញសេចក្ដីអស្ចារ្យ!» ព្រះគម្ពីរខ្មែរសាកល ពេលនោះ ភាពស្ញប់ស្ញែងបានកើតមានដល់មនុស្សទាំងអស់ ហើយពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ព្រមទាំងពេញដោយសេចក្ដីភ័យខ្លាច ក៏និយាយថា៖ “ថ្ងៃនេះ យើងបានឃើញការដ៏អស្ចារ្យ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទាំងអស់គ្នាកើតមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយគេសរសើរតម្កើងព្រះ ទាំងចិត្តស្ញប់ស្ញែងជាខ្លាំងថា៖ «យើងបានឃើញហេតុការណ៍ចម្លែកណាស់នៅថ្ងៃនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលនៅទីនោះស្លុតស្មារតីគ្រប់ៗគ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ គេភ័យខ្លាចជាខ្លាំង ក៏និយាយគ្នាថា៖ «ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចម្លែកអស្ចារ្យមែន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបណ្តាមនុស្សកើតមានសេចក្ដីអស្ចារ្យទាំងអស់គ្នា ក៏សរសើរដំកើងព្រះ ហើយមានសេចក្ដីភ័យខ្លាចជាខ្លាំងថា យើងបានឃើញការចំឡែកណាស់នៅថ្ងៃនេះ។ អាល់គីតាប អស់អ្នកដែលនៅទីនោះ ស្លុតស្មារតីគ្រប់ៗគ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។ គេភ័យខ្លាចជាខ្លាំង ក៏និយាយគ្នាថា៖ «ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចំឡែកអស្ចារ្យមែន!»។ |
បណ្ដាជនទាំងអស់បាននឹកអស្ចារ្យ ហើយនិយាយថា៖ «តើលោកនេះជាពូជពង្សស្ដេចដាវីឌមែនឬ?»
កាលបានចាកចេញពីផ្នូរយ៉ាងរហ័ស ទាំងភ័យអរជាខ្លាំងផង នោះពួកនាងក៏រត់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ
កាលបណ្ដាជនឃើញការនេះ ក៏កោតខ្លាច ហើយសរសើរតម្កើងព្រះជាម្ចាស់ដែលបានប្រទានសិទ្ធិអំណាចបែបនេះដល់មនុស្ស។
គាត់ក៏ក្រោកឡើងភ្លាម ហើយយកកន្ទេលចេញទៅនៅមុខមនុស្សទាំងអស់ ដូច្នេះ គ្រប់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ដ ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «យើងមិនដែលឃើញអ្វីដូចនេះទាល់តែសោះពីមុនមក»។
ហើយអ្នកទាំងឡាយដែលរស់នៅជុំវិញ មានសេចក្ដីរន្ធត់ជាខ្លាំង ពួកគេបាននិយាយគ្នាអំពីហេតុការណ៍ទាំងអស់នេះនៅក្នុងតំបន់ភ្នំនៃស្រុកយូដាទាំងមូល។
កាលបានឃើញដូច្នោះ លោកស៊ីម៉ូនក៏ក្រាបចុះទាបជង្គង់ព្រះយេស៊ូទូលថា៖ «ព្រះអម្ចាស់អើយ! សូមយាងចេញពីខ្ញុំទៅ ដ្បិតខ្ញុំជាមនុស្សបាប»
ហើយមនុស្សគ្រប់គ្នាក៏មានសេចក្ដីកោតខ្លាច ទាំងសរសើរតម្កើងព្រះជាម្ចាស់ថា៖ «មានអ្នកនាំព្រះបន្ទូលដ៏ធំម្នាក់បានលេចឡើងក្នុងចំណោមយើងហើយ» ហើយពួកគេនិយាយទៀតថា៖ «ព្រះជាម្ចាស់បានមកមើលប្រជារាស្ដ្ររបស់ព្រះអង្គហើយ»។
អ្នកទាំងអស់ដែលនៅជុំវិញតំបន់របស់ពួកគេរ៉ាស៊ីនបានសុំឲ្យព្រះអង្គចាកចេញពីពួកគេ ព្រោះពួកគេមានសេចក្ដីភ័យខ្លាចជាខ្លាំង ដូច្នេះព្រះអង្គក៏យាងចុះទូកត្រលប់មកវិញ។
ក្រោយពីបានគំរាមអ្នកទាំងពីរនោះថែមទៀតមក ពួកគេក៏ដោះលែងពួកគាត់ឲ្យទៅ ដោយរកហេតុដាក់ទោសពួកគាត់មិនបាន ព្រោះប្រជាជន ដ្បិតប្រជាជនទាំងអស់កំពុងសរសើរតម្កើងព្រះជាម្ចាស់ចំពោះអ្វីដែលបានកើតឡើង