លូកា 24:9 - Khmer Christian Bible ហើយពេលត្រលប់ពីផ្នូរមកវិញ ពួកគេបានប្រាប់ហេតុការណ៍ទាំងអស់នេះដល់សាវកទាំងដប់មួយ ព្រមទាំងអ្នកផ្សេងៗទៀត។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីត្រឡប់មកពីរូងផ្នូរវិញ ពួកនាងក៏ប្រាប់ហេតុការណ៍ទាំងអស់នេះដល់សាវ័កទាំងដប់មួយនាក់ និងអ្នកឯទៀតៗទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយវិលមកពីផ្នូរវិញ រៀបរាប់ប្រាប់ពីហេតុការណ៍ទាំងនោះដល់អ្នកទាំងដប់មួយ និងអ្នកផ្សេងៗទៀតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាងនាំគ្នាត្រឡប់មកពីផ្នូរវិញ រៀបរាប់ហេតុការណ៍ទាំងនោះប្រាប់ក្រុមសិស្សទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះវិលមកពីផ្នូរវិញ នោះក៏ប្រាប់ពីការទាំងនោះដល់ពួក១១នាក់ នឹងអ្នកឯទៀតទាំងប៉ុន្មានដែរ អាល់គីតាប ពួកនាងនាំគ្នាត្រឡប់មកពីផ្នូរវិញ រៀបរាប់ហេតុការណ៍ទាំងនោះប្រាប់ក្រុមសិស្សទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។ |
ពួកស្ដ្រីដែលបានប្រាប់ហេតុការណ៍ទាំងនោះដល់ពួកសាវក មាននាងម៉ារាអ្នកក្រុងម៉ាក់ដាឡា នាងយ៉ូអាណាន់ និងនាងម៉ារាជាម្ដាយរបស់លោកយ៉ាកុប ព្រមទាំងស្ដ្រីផ្សេងទៀតដែលនៅជាមួយពួកគេ។