ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីដ៏ធំបីថ្ងៃបីយប់យ៉ាងណា កូនមនុស្សនឹងនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
លូកា 24:6 - Khmer Christian Bible ដ្បិតព្រះអង្គបានរស់ឡើងវិញហើយ មិននៅទីនេះទេ! ចូរចាំព្រះអង្គមានបន្ទូលប្រាប់អ្នករាល់គ្នាយ៉ាងដូចម្ដេច កាលនៅស្រុកកាលីឡេ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមិនគង់នៅទីនេះទេ ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញហើយ! ចូរនឹកចាំអ្វីដែលព្រះអង្គមានបន្ទូលនឹងអ្នករាល់គ្នា កាលព្រះអង្គគង់នៅកាលីឡេនៅឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ព្រះអង្គមិនគង់នៅទីនេះទេ ចូរនឹកចាំពីព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលទ្រង់គង់នៅស្រុកកាលីឡេនៅឡើយថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ [ព្រះអង្គមិនគង់នៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញហើយ]។ ចូរនឹកចាំអំពីព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ មិនគង់នៅទីនេះទេ ចូរនឹកចាំពីព្រះបន្ទូល ដែលទ្រង់មានបន្ទូលនឹងអ្នករាល់គ្នា ក្នុងកាលដែលនៅស្រុកកាលីឡេនៅឡើយថា អាល់គីតាប [អ៊ីសាមិននៅទីនេះទេ អុលឡោះបានប្រោសគាត់ឲ្យរស់ឡើងវិញហើយ]។ ចូរនឹកចាំអំពីពាក្យ ដែលអ៊ីសាបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា |
ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីដ៏ធំបីថ្ងៃបីយប់យ៉ាងណា កូនមនុស្សនឹងនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
ចាប់តាំងពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមបង្ហាញដល់ពួកសិស្សរបស់ព្រះអង្គថា ព្រះអង្គត្រូវតែទៅក្រុងយេរូសាឡិម ហើយទទួលរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យ រួចត្រូវគេសម្លាប់ ហើយរស់ឡើងវិញនៅថ្ងៃទីបី
ប្រាប់ថា៖ «លោកម្ចាស់! យើងនៅចាំថា ជនបោកប្រាស់ម្នាក់នោះបាននិយាយកាលនៅរស់នៅឡើយថា បីថ្ងៃក្រោយ ខ្ញុំនឹងរស់ឡើងវិញ
ព្រះអង្គមិននៅទីនេះទៀតទេ ដ្បិតព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលរួចហើយ ចូរមកមើលកន្លែងដែលគេផ្ដេកសពព្រះអង្គចុះ
ប៉ុន្ដែអ្នកនោះប្រាប់ពួកនាងថា៖ «កុំភ័យអី! អ្នករាល់គ្នាកំពុងរកព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលត្រូវគេឆ្កាងនោះ តែព្រះអង្គបានរស់ឡើងវិញហើយ មិននៅទីនេះទៀតទេ ចូរមើលកន្លែងដែលគេដាក់សពព្រះអង្គចុះ
រួចព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេថា៖ «កូនមនុស្សត្រូវតែទទួលរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យជំទាស់ ហើយសម្លាប់ ប៉ុន្ដែបីថ្ងៃក្រោយមកនឹងរស់ឡើងវិញ»
និយាយថា៖ «ព្រះអម្ចាស់បានរស់ឡើងវិញពិតមែន គឺព្រះអង្គបានលេចមកឲ្យលោកស៊ីម៉ូនឃើញ»។
ពួកគេក៏ប្រែជាភ័យខ្លាច ហើយក្រាបមុខដល់ដី ឯបុរសពីរនាក់នោះប្រាប់មកពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នារកមនុស្សរស់នៅក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?
ព្រះអង្គមានបន្ទូលថា៖ «កូនមនុស្សត្រូវតែទទួលរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យជំទាស់ និងសម្លាប់ ហើយលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
«ចូរអ្នករាល់គ្នាផ្ទៀងត្រចៀកស្ដាប់ពាក្យទាំងនេះចុះ! ដ្បិតកូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់មនុស្ស»។
ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ ដោយបំផ្លាញការឈឺចាប់នៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់គ្មានអំណាចបង្ខាំងព្រះអង្គទុកបានឡើយ។
តើអ្នករាល់គ្នាមិនចាំថា កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះហើយទេឬ?