ព្រះយេស៊ូក៏ឈប់ ហើយបង្គាប់ឲ្យគេនាំមនុស្សខ្វាក់នោះមកឯព្រះអង្គ ពេលគេនាំគាត់មកជិត ព្រះអង្គក៏សួរគាត់ថា៖
លូកា 18:41 - Khmer Christian Bible «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលវិញថា៖ «ព្រះអម្ចាស់អើយ! សូមធ្វើឲ្យភ្នែកខ្ញុំមើលឃើញផង!» ព្រះគម្ពីរខ្មែរសាកល “តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?”។ គាត់ទូលថា៖ “ព្រះអម្ចាស់អើយ សូមឲ្យទូលបង្គំមើលឃើញវិញផង!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលថា៖ «ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក គាត់ទូលថា ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង អាល់គីតាប «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ គាត់សុំអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមលោកម្ចាស់ប្រោសឲ្យភ្នែកខ្ញុំ បានភ្លឺឡើងវិញផង»។ |
ព្រះយេស៊ូក៏ឈប់ ហើយបង្គាប់ឲ្យគេនាំមនុស្សខ្វាក់នោះមកឯព្រះអង្គ ពេលគេនាំគាត់មកជិត ព្រះអង្គក៏សួរគាត់ថា៖
ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ចូរមើលឃើញវិញចុះ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។
ប៉ុន្ដែបើយើងសង្ឃឹមលើអ្វីដែលមិនអាចមើលឃើញ នោះយើងមុខជាទន្ទឹងរង់ចាំដោយអំណត់។
ចូរកុំខ្វល់ខ្វាយអ្វីឡើយ ផ្ទុយទៅវិញ គ្រប់ការទាំងអស់ ចូរទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាដោយសេចក្ដីអធិស្ឋាន និងការទូលអង្វរ ទាំងអរព្រះគុណផង