ដ្បិតបើអ្នករាល់គ្នាស្រឡាញ់មនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នាបានរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធដារក៏បានធ្វើដូច្នោះដែរ។
លូកា 15:1 - Khmer Christian Bible ពេលនោះ ពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបទាំងអស់បានចូលមកជិតដើម្បីស្ដាប់ព្រះអង្គ ព្រះគម្ពីរខ្មែរសាកល ពេលនោះ អ្នកទារពន្ធ និងមនុស្សបាបទាំងអស់ចូលមកជិតព្រះយេស៊ូវ ដើម្បីស្ដាប់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានអ្នកទារពន្ធ និងមនុស្សបាបទាំងអស់ នាំគ្នាចូលមកជិត ដើម្បីស្តាប់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកទារពន្ធ* និងមនុស្សបាបទាំងអស់ នាំគ្នាចូលមកជិតព្រះយេស៊ូ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងអ្នកយកពន្ធ នឹងអ្នកមានបាប គេក៏ចូលមកជិត ដើម្បីស្តាប់ទ្រង់ អាល់គីតាប មានអ្នកទារពន្ធ និងមនុស្សបាបទាំងអស់ នាំគ្នាចូលមកជិតអ៊ីសា ស្ដាប់គាត់មានប្រសាសន៍។ |
ដ្បិតបើអ្នករាល់គ្នាស្រឡាញ់មនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នាបានរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធដារក៏បានធ្វើដូច្នោះដែរ។
ហើយមើល៍ ពួកអ្នកនៅក្រោយនឹងត្រលប់ជានៅមុខ ហើយពួកអ្នកនៅមុខនឹងត្រលប់ជានៅក្រោយវិញ»
ពេលប្រជាជនទាំងអស់ រួមទាំងពួកអ្នកទារពន្ធដារបានស្ដាប់ឮហើយ ក៏ទទួលស្គាល់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ព្រោះពួកគេបានទទួលពិធីជ្រមុជទឹករបស់លោកយ៉ូហាន
គម្ពីរវិន័យចូលមក ដើម្បីឲ្យកំហុសកើនឡើង ប៉ុន្ដែកន្លែងណាដែលមានបាបកើនឡើង នោះព្រះគុណក៏ចម្រើនឡើងជាបរិបូរលើសនោះទៅទៀត
ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថា ព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោកនេះ ដើម្បីសង្គ្រោះមនុស្សបាប ហើយក្នុងចំណោមនោះ ខ្ញុំជាមនុស្សបាបបំផុត