គ្មាននរណាអាចឆ្លើយនឹងព្រះយេស៊ូបានឡើយ សូម្បីតែមួយម៉ាត់ ហើយក៏គ្មាននរណាហ៊ានសួរព្រះអង្គទៀតដែរ ចាប់តាំងពីថ្ងៃនោះមក។
លូកា 14:4 - Khmer Christian Bible ប៉ុន្ដែពួកគេនៅស្ងៀម ដូច្នេះព្រះអង្គក៏ចាប់គាត់ឡើង ហើយប្រោសគាត់ឲ្យជា រួចក៏ឲ្យគាត់ចេញទៅ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគេនៅស្ងៀម។ ព្រះអង្គក៏គ្រាហ៍គាត់ឡើង ហើយប្រោសគាត់ឲ្យជា រួចឲ្យគាត់ទៅវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេនៅស្ងៀម ពេលនោះព្រះអង្គហៅគាត់មក ប្រោសគាត់ឲ្យជា រួចឲ្យគាត់ចេញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនៅស្ងៀមទាំងអស់គ្នា ព្រះយេស៊ូហៅអ្នកជំងឺមក ហើយប្រោសគាត់ឲ្យជា រួចឲ្យគាត់ត្រឡប់ទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេនៅតែស្ងៀម នោះទ្រង់ក៏យកគាត់មកប្រោសឲ្យជា រួចឲ្យគាត់ទៅវិញ អាល់គីតាប គេនៅស្ងៀមទាំងអស់គ្នា អ៊ីសាហៅអ្នកជំងឺមក ហើយប្រោសគាត់ឲ្យជា រួចឲ្យគាត់ត្រឡប់ទៅវិញ។ |
គ្មាននរណាអាចឆ្លើយនឹងព្រះយេស៊ូបានឡើយ សូម្បីតែមួយម៉ាត់ ហើយក៏គ្មាននរណាហ៊ានសួរព្រះអង្គទៀតដែរ ចាប់តាំងពីថ្ងៃនោះមក។
ព្រះយេស៊ូក៏មានបន្ទូលសួរទៅពួកអ្នកជំនាញច្បាប់ និងពួកអ្នកខាងគណៈផារិស៊ីថា៖ «តើវិន័យអនុញ្ញាតឲ្យប្រោសមនុស្សឲ្យជានៅថ្ងៃសប្ប័ទដែរឬទេ?»
បន្ទាប់មក ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «បើមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានកូនម្នាក់ ឬគោមួយក្បាលធ្លាក់ក្នុងអណ្ដូងនៅថ្ងៃសប្ប័ទ តើមិនស្រង់វាភ្លាមៗទេឬ?»