ពេលពួកស្ដ្រីល្ងង់ចេញទៅទិញប្រេង នោះកូនកំលោះក៏បានមកដល់ ហើយពួកស្ដ្រីឆ្លាតដែលបានរៀបចំរួចហើយ ក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេក៏បិទទ្វារ។
លូកា 14:15 - Khmer Christian Bible ពេលឮសេចក្ដីទាំងនេះ ភ្ញៀវម្នាក់ក្នុងចំណោមពួកភ្ញៀវអង្គុយរួមតុជាមួយព្រះអង្គបានទូលព្រះអង្គថា៖ «មានពរហើយ អ្នកណាដែលនឹងបរិភោគអាហារនៅក្នុងនគរព្រះជាម្ចាស់» ព្រះគម្ពីរខ្មែរសាកល នៅពេលឮសេចក្ដីទាំងនេះ ម្នាក់ក្នុងភ្ញៀវរួមតុអាហារក៏ទូលព្រះយេស៊ូវថា៖ “មានពរហើយ អ្នកណាដែលនឹងហូបអាហារនៅក្នុងអាណាចក្ររបស់ព្រះ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលម្នាក់ដែលអង្គុយនៅតុជាមួយបានឮពាក្យទាំងនោះ គាត់ទូលព្រះអង្គថា៖ «មានពរហើយ អ្នកណាដែលនឹងបរិភោគពិធីជប់លៀងក្នុងព្រះរាជ្យរបស់ព្រះ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយបានឮព្រះបន្ទូលទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ ទូលព្រះអង្គថា៖ «អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជាមានសុភមង្គល*ហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលម្នាក់ ដែលអង្គុយនៅតុជាមួយ បានឮពាក្យទាំងនោះ គាត់ក៏ទូលទ្រង់ថា មានពរហើយ អ្នកណាដែលនឹងបរិភោគក្នុងនគរព្រះ អាល់គីតាប ក្រោយបានឮពាក្យទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយអ៊ីសា ជម្រាបអ៊ីសាថា៖ «អ្នកណាបានចូលរួមពិធីជប់លៀងក្នុងនគររបស់អុលឡោះ អ្នកនោះប្រាកដជាមានសុភមង្គលហើយ!»។ |
ពេលពួកស្ដ្រីល្ងង់ចេញទៅទិញប្រេង នោះកូនកំលោះក៏បានមកដល់ ហើយពួកស្ដ្រីឆ្លាតដែលបានរៀបចំរួចហើយ ក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេក៏បិទទ្វារ។
ហើយខ្ញុំបា្រប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិចមកអង្គុយនៅតុអាហារជាមួយលោកអ័បា្រហាំ លោកអ៊ីសាក និងលោកយ៉ាកុបនៅនគរស្ថានសួគ៌។
បាវបម្រើទាំងនោះមានពរហើយ នៅពេលដែលចៅហ្វាយត្រលប់មកវិញ ហើយឃើញពួកគេកំពុងរង់ចាំ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នឹងរៀបចំខ្លួនដោយឲ្យពួកគេអង្គុយនៅតុ ហើយគាត់ក៏មកក្បែរបម្រើពួកគេវិញ
ដ្បិតអ្នកទាំងនោះនឹងមកពីទិសខាងកើត ខាងលិច ខាងជើង និងខាងត្បូង ហើយអង្គុយនៅតុអាហារក្នុងនគរព្រះជាម្ចាស់
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគអាហារនៃថ្ងៃបុណ្យរំលងនេះទៀតទេ រហូតដល់ពិធីនេះបានសម្រេចនៅនគរព្រះជាម្ចាស់»
ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុជាមួយខ្ញុំក្នុងនគររបស់ខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្កជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។
ទេវតាក៏និយាយមកខ្ញុំថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលត្រូវបានហៅឲ្យមកចូលរួមពិធីជប់លៀងមង្គលការរបស់កូនចៀម» ទេវតានោះក៏និយាយមកខ្ញុំទៀតថា៖ «សេចក្ដីទាំងនេះជាព្រះបន្ទូលដ៏ពិតរបស់ព្រះជាម្ចាស់»។